រូបភាពជុំវិញ​ពិភពលោក​ ២២ សីហា ២០១៧

ភ្នំភ្លើង​ Shiveluch​ ដែល​ជា​ភ្នំ​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​ដ៏​សកម្ម​បំផុត​ទូទាំង​ពិភពលោក​ ត្រូវ​បាន​គេ​ថត​ពី​លើ​ពពក​ ដែល​មាន​ផ្សែង​ហុយ​ចេញ​ទៅ​ខាងលិច​។ ភ្នំ​នេះ​មាន​ទីតាំង​នៅ Kamchatka Peninsula ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី​។ វា​គឺ​ជា​ភ្នំ​ភ្លើង​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​​សកម្មផ្សេង​ទៀត​ក្នុង​​ឧបទ្វីប។

សេះ​អ៊ីស្លង់​មួយ​ហ្វូងរត់​នៅ​ក្នុង​ទីក្រុង Wehrheim ប្រទេស​អាល្លឺម៉ង់។

អ្នក​លក់ដូរ​កំពុង​លក់​ទំនិញ​របស់​ខ្លួន​នៅលើ​ផ្លូវ​រថភ្លើង​មួយ​ក្នុង​ស្រុក Viana ទីក្រុងLuanda​ ប្រទេស​អង់ហ្គោឡា។

នេះ​ជារូប​ភាព​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​សូរ្យគ្រាស​មួយ​លើ​ទីក្រុង​ Madras រដ្ឋ Oregon កាល​ពី​ថ្ងៃទី​២១ សីហា​ ២០១៧។

ប៉ូលិស​ Carabinieri អ៊ីតាលី​និង​វេជ្ជបណ្ឌិត​ម្នាក់​កំពុង​ពរ​ក្មេង​ម្នាក់​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នៅ​កោះ​ Ischia, ជិត​ឆ្នេរ​ Naples។

កងកម្លាំងចល័តពេញនិយមស៊ីអ៊ីត​ (PMF) បាញ់​កាំជ្រួច​ផ្លោង​ទៅកាន់​យុទ្ធជន​រដ្ឋ​ឥស្លាម នៅជាយ​ក្រុង​ Tal Afar ប្រទេស​អ៊ីរ៉ាក់។

អ្នក​នេសាទត្រី​ជនជាតិ​ប៉ាឡេស្ទីន​លោក Jihad al-Soltan បង្ហាញ​សារ​មួយ​ដែល​បាន​សរសេរ​ដោយ​ នាង​ Bethany Wright និង​មិត្ត​ប្រុស​របស់​នាង​លោក Zac Marriner បន្ទាប់​ពី​លោក​បាន​រក​ឃើញ​វា​នៅ​ក្នុង​ដប​មួយ​នៅ​ឆ្នេរGaza កាល​ពី​ថ្ងៃទី​២១ សីហា ២០១៧។

មនុស្ស​យន្ត​រាំ​ក្នុង​ពិធី​ប្រកួត​មនុស្ស​យន្ត​មួយ​នៅទីក្រុង​ Dezhou ខេត្ត Shandong ប្រទេស​ចិន​កាល​ពី​ថ្ងៃទី​២១ សីហា ២០១៧។

នារី​មាន​ផ្ទៃពោះ​ម្នាក់​និង​កូនស្រី​អាយុ​១ឆ្នាំ​កន្លះ​របស់​នាង​ឈ្មោះ​ Amanda ដែល​បាន​និយាយ​ថា​ខ្លួន​មក​ពី​ប្រទេស​ហៃទីកំពុង​ត្រូវ​បាន​ឃ្លាំ​មើល​ដោយ​ប៉ូលិស​កាណាដា (RCMP) នៅ​ពេល​ដែល​ពួកគេ​រៀបចំ​ឆ្លង​កាត់​ព្រំដែន​អាមេរិក​និង​កាណាដា​ទៅ​ទីក្រុង​ Hemmingford នៃ​ទីក្រុង​ Quebec ប្រទេស​កាណា​ដា​កាល​ពី​ថ្ងៃទី​២១ សីហា ២០១៧។

ក្មេង​ស្រី​ប្តូរភេទ​ Josefa​ អាយុ​១៣ ឆ្នាំ​(ឆ្វេង)និង​ Selenna អាយុ​៨ឆ្នាំ បង្វិលខ្លួន​ក្នុង​របាំ​ប្រពៃណី​របស់​ប្រទេស​ឈីលី​មុន​ពេល​ព្រឹត្តិការ​ណ៍​ទទួលស្គាល់​ក្មេង​ប្តូរ​ភេទ​នៅក្នុង​ទិវា​កុមារ​ក្នុង​ទីក្រុង​ Santiago ប្រទេស​ឈីលី។

មនុស្ស​មួយ​ក្រុម​ស្លៀកពាក់​ជា​តួរ​ក្នុង​ហ្គេម​ Middle-earth: Shadow of War ក្នុង​កម្មវិធី​ពិព័រណ៌​ហ្គេម​កុំព្យូទ័រ​ដ៏ធំបំផុត​ក្នុង​ពិភពលោក​របស់​ក្រុមហ៊ុន Gamescom ក្នុង​ទីក្រុង​ Cologne ប្រទេស​អាល្លឺម៉ង់។

នាង​ Victoria Rabkova ភរិយា​របស់​កសិករ​ម្នាក់​គឺលោក Vladimir Rabkov កាន់​សត្វ​ខ្យង​នៅ​លើ​មុខ​របស់​នាង​ក្នុង​កសិដ្ឋាន​របស់​ពួកគេ​នៅ​ភូមិ​ Dolginovo ប្រទេស​បេឡារុស។

ក្មេង​ប្រុស​ម្នាក់​ប្រើ​ក្បូន​ដើមចេក​​ក្នុង​តំបន់ទឹក​ជំនន់​នៅស្រុក ​Nagaon ទីក្រុង​ Jakhalabandha ​ភាគឦសាន​រដ្ឋ Assam ប្រទេស​ឥណ្ឌាកាល​ពី​ថ្ងៃទី​២១ សីហា ២០១៧។

នេះ​ជារូបភាព​ផ្តល់​ដោយ​សួន​សត្វ​ប្រទេស​អូស្រ្តាលី​ដែល​បង្ហាញ​ពី​កូន​សត្វកៅឡា​នៅលើស្មា​ម្តាយ​របស់​ខ្លួន​ក្នុង​សួន​សត្វ​នៅ​ឆ្នេរ​ក្នុង​ទីក្រុង​ Queensland ។