រូបភាព​ជុំវិញពិភពលោក​២២ សីហា ២០១៦

ក្នុងរូបភាព​មួយ​​ចេញ​ផ្សាយ​ដោយក្រសួង​ការពារ​ជាតិអង់គ្លេស​តាមរយៈ​គេហទំព័រ Defense News Imagery សត្វ​ភេនគ្វីន ឈ្មោះ​ថា Nils Olav សង្កេត​មើលអ្នក​យាមឆ្មាំ​កិត្តិយស​របស់​ព្រះករុណា​ជា​ម្ចាស់​នៃប្រទេស​ន័រវេស ​នៅឯ​សួនសត្វ Edinburgh ក្នុងប្រទេស​ស្កុតឡេន។

កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ឃុំខ្លួន​ក្មេងប្រុសម្នាក់ ​បន្ទាប់ពី​ដក​អាវ​កាក់​អត្តឃាត​ពី​ក្មេង​ប្រុស​នោះ​​នៅ​ក្រុង Kirkuk ប្រទេស​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៦។

បាតុករ​នៅ​តំបន់ Kashmiri ម្នាក់​គ្រវែង​សំបក​កំប៉ុង​ផ្សែង​បញ្ចេញ​ទឹកភ្នែក​ទៅលើ​កង​កម្លាំង​រដ្ឋាភិបាល​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹងការ​សម្លាប់​បុរសម្នាក់​កាលពី​ថ្ងៃអាទិត្យ​ក្នុងក្រុង Srinagar នៃ​តំបន់កាស្មៀរ​គ្រប់គ្រង​ដោយ​ឥណ្ឌា។

អ្នកចម្រៀង​ជនជាតិ​ប្រស៊ីល នាង Mariene de Castro ច្រៀង​ ខណៈ​ពេល​ភ្លៀង​កំពុង​ពន្លត់​​​អណ្តាត​ភ្លើង​អូឡាំពិក​​អំឡុង​ពិធី​បិទ​កីឡាអូឡាំពិក​ ក្នុង​ទីក្រុង Rio de Janeiro ប្រទេស​ប្រស៊ីល នា​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៦។

បាតុករ​​ប្រឆាំង​នឹង​ប្រទេស​ចិន​ត្រូវ​បាន​បញ្ឈប់​ដោយ​ប៉ូលិស​ ខណៈពេល​ដែល​លោក Sha Hailin សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​កុម្មុយនីស្ត​ក្រុង​​សៀងហៃ មក​ដល់​សម្រាប់​​វេទិកា​មួយ​នៅ​​អាកាសយានដ្ឋាន Songshan នៅក្រុង​តៃប៉ិ កោះ​​តៃវ៉ាន់។

ទាហាន​ម្នាក់ចែក​រំលែក​ពេលវេលា​ដ៏កក់ក្តៅ​ជាមួយ​មិត្តស្រី​ខ្លួន ខណៈ​ពេល​ទាហាន​ផ្សេងទៀត​សម្រាក​ក្នុង​អំឡុង​ពេលហាត់​សមការ​ដើរក្បួន​ទាហាន ពីរ​បី​ថ្ងៃមុន​បុណ្យ​ឯករាជ្យ​ជាតិក្នុង​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន។

Sunny ​សុនខ​របស់​ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា ឡើងទៅ​លើយន្តហោះ Air Force One នៅ​ស្ថានីយ Cape Cod Coast Guard Air នៅឯ​ Buzzards Bay រដ្ឋ Massachusetts នា​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ២០១៦។

ស្ត្រីម្នាក់​សម្តែង​ការ​ហាត់​យ៉ូហ្គា (yoga) នៅ​ច្រាំង​ទន្លេ​រីង​ស្ងួត​មួយក្នុង​ក្រុង​ Yunyang ខេត្ត​ Chongqing ប្រទេស​ចិន នា​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​­២០១៦។