រូបភាព​ជុំវិញ​ពិភពលោក​ ២១ សីហា ២០១៩

សិស្សសាលា​តែង​ខ្លួន​ដូច​ព្រះ​ហិណ្ឌូ​ Lord Krishna និង​ Lord Shiva ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​វប្បធម៌​នៅ​ក្នុង​សាលា​របស់​ពួកគេ​ក្នុង​ទីក្រុង​ Mumbai កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ២០១៩។

សម្តេចប៉ាប Francis អនុញ្ញាត​ឲ្យ​ក្មេង​ស្រី​ដែល​មាន​ជំងឺ​អាថ៌កំបាំង​មួយ​ទះដៃនិង​រាំ​នៅ​លើ​ឆាក​សម្រាប់​ទស្សនិកជន​របស់​លោក​ក្នុង​សាល Paul VI ក្នុង​បុរី​វ៉ាទីកង់​កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ២០១៩។

ផ្សារ​ក្នុង​ស្រុក​មួយ​ត្រូវ​បាន​ភ្លើង​ឆេះ​អំឡុង​បាតុកម្ម​មួយ​នៅ​ទីក្រុង​ Fakfak ខេត្ត​ Papua កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ២០១៩។ ប្រទេស​ឥណ្ឌូណេស៊ី​បាន​ពង្រាយ​សន្តិសុខ​ចំនួន​១ពាន់​នាក់​នៅខេត្តWest Papua ខណៈដែល​មាន​បាតុកម្ម​ហិង្សា​ផ្ទុះ​ឡើង​ដោយ​សារមាន​ការ​ចោទ​ប្រកាន់​ថា​កងកម្លាំង​សន្តិសុខ​បាន​ចាប់​ខ្លួន​និង​រំលោភបំពាន​សិស្ស​ Papuan ក្នុង​ភាគ​ខាងកើត​ Java។

ជន​ពិការ​ប៉ាឡេស្ទីន​ Mohammed Eliwa អាយុ​១៧ឆ្នាំ​និង​ Ahmed al-Khoudari (ស្តាំ) អាយុ​២០​ឆ្នាំ​ដែល​បាន​បាត់បង់​ជើង​របស់​ពួកគេ​អំឡុង​ការ​ប៉ះទង្គិច​ជាមួយ​នឹង​អ៊ីស្រាអែល​ លេង​នៅ​លើ​ឆ្នេរ​សមុទ្រ​ទីក្រុង​ Gaza កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ២០១៩។

រថភ្លើង​មួយ​បាន​ឆ្លង​កាត់​ស្ពាន​មួយ​លើទន្លេ​ River Gange ខណៈដែល​ទឹក​ទន្លេ Gange និង​ទន្លេ Yamuna បាន​ឡើង​ខ្ពស់​ក្នុង​ទីក្រុង Allahabad កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ២០១៩។

គូស្នេហ៍​មួយ​គូ​រាំ​អំឡុង​កម្មវិធី​មួយ​មុន​នឹង​ការ​ប្រកួត​រាំរបាំ Tango ពិភពលោក​ក្នុង​ទីក្រុង​ Buenos Aires ប្រទេស​អាហ្សង់ទីន​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ២០១៩។

អ្នក​លេង​ល្បែង​កម្សាន្ត​ដែល​ត្រូវ​បាន​គេ​ចងភ្នែក​ត្រូវ​ប្រមូល​ដុំ​ស្នោ​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​កម្មវិធី​ល្បែង​កម្សាន្ត​ឌីជីថល​អឺរ៉ុបGamescom ក្នុង​ទីក្រុង Cologne​ ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ២០១៩។