រូបភាព​ជុំវិញ​ពិភពលោក ២០​ សីហា ២០១៩

ប៉ូលិស​សហព័ន្ធ​​ត្រូវ​បាន​គេ​ឃើញ​នៅ​ស្ពាន​ Rio-Niteroi ដែល​​ប៉ូលិស​ប្រដាប់​អាវុធ​បាន​ឡោមព័ទ្ធ​​រថយន្ត​ក្រុង​ដែល​ត្រូវ​បាន​គេ​ប្លន់​ក្នុង​ទីក្រុង​ Rio de Janeiro ប្រទេស​ប្រេស៊ីល​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ២០១៩។

មនុស្ស​ជាច្រើន​ទស្សនា​របាំ​ពាក់​មុខ​ Nil Barahi នៅ​ក្នុង​ពិធីបុណ្យ​ប្រចាំ​ឆ្នាំដែល​អ្នក​របាំ​រាំដើម្បី​ថ្វាយ​បង្គំ​ព្រះ​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង​ Bode ប្រទេស​នេប៉ាល់​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ២០១៩។

បុរស​ម្នាក់​លី​មនុស្ស​របួស​ម្នាក់​ទៅ​មន្ទីរពេទ្យ​បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​នៅ​ក្នុង​ទីក្រុង​ Jalalabad​ ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០១៩។

ប៉ូលិស​តួកគី​ប្រើ​កាណុង​បាញ់​ទឹក​ដើម្បី​បំបែក​បាតុករ​អំឡុងបាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​ដូរ​ដំណែង​របស់​អភិបាល​ក្រុង​​ឃឺត​ជាមួយ​នឹង​មន្រ្តី​រដ្ឋ​បី​ក្រុង​ក្នុង​ទីក្រុង​ Diyarbakir ប្រទេស​តួកគី​កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០១៩។
 

អតីត​ប្រធានាធិបតី​ស៊ូដង់​ Omar Hassan al-Bashir អង្គុយ​នៅ​ខាងក្នុង​កន្លែង​ឃុំឃាំង​មួយ​ដែល​លោក​នឹង​ប្រឈម​​បទចោទ​ពីបទ​ពុករលួយ​ក្នុង​ទីក្រុង​ខាទុំ កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០១៩។

សត្វ​ស្វា​ប្រមូល​ផ្កាឈូក​នៅ​ក្នុង​បឹង​មួយ​មក​ស៊ី​នៅ​ប្រាសាទ​មួយ​ក្បែរ​អង្គរវត្ត​ ខេត្ត​សៀម​រាប ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០១៩។

តំនក់​ទឹក​សន្សើម​​នៅ​សំបុក​ពីងពាង​មួយ​នាពេល​ព្រឹក​ព្រហាម​ក្នុង​ទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា​កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០១៩។

សត្វ​អណ្តើក​យក្ស Aldabra មួយ​ក្បាល​សំឡឹង​មើលភ្ញៀវទេសចរ​នៅ​សួន​ឧទ្យាន​ជាតិ​ La Vanille ទីក្រុង​ Riviere des Anguilles ប្រទេស​ម៉ូរីស កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០១៩។

សាសនិក​នៃ​ក្រុម​ Universal White Brotherhood សង្គម​តូច​មួយ​ដែល​បង្រួម​ចូល​គ្នា​នៃ​គ្រឹស្តសាសនា​និង ជំនឿ​ឥណ្ឌា​ដែល​ត្រូវ​បាន​បង្កើត​ដោយ​លោក Peter Deunov ជនជាតិ​ប៊ុលការីកាលពី​ទសវត្សរ៍​ ១៩២០បាន​សម្តែង​របាំ​ដែល​គេ​ហៅថា«paneurhythmy» ក្នុង​ទីក្រុង Rila Mountain ប្រទេស​ប៊ុលការី​កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០១៩។

មនុស្សម្នា​ប្រមូល​ផ្តុំ​ជុំ​វិញ​រូបសំណាក​មួយ​របស់ Rocio Virgin អំឡុង​ធម្មយាត្រា​ប្រពៃណី El Rocio Chico Romeria ក្នុងទីក្រុង​​ Huelva កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ២០១៩។