រូបភាព​ជុំវិញ​ពិភពលោក ២០ សីហា ២០១៨

អ្នក​ដើរ​ធម្មយាត្រា​មូស្លីម​ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​ភ្នំ Mercy នៅ​ក្នុង​ការ​ដើរ​ធម្មយាត្រា​ប្រចាំ​ឆ្នាំ នៅ​ក្រៅ​ក្រុង​ពិសិដ្ឋ Mecca​ ប្រទេស​អារ៉ាប៊ី​សាអូឌីត។

ជនទេសន្តរប្រវេសន៍​វ៉េណេស៊ុយអេឡា​ម្នាក់​សម្រាក​នៅ​ខាង​ក្រៅ​ការិយាល័យ​អន្តោប្រវេសន៍​អេក្វាទ័រ នៅ​ស្ពាន​អន្តរជាតិ Rumichaca នៅ​ព្រំដែន​រវាង​អេក្វាទ័រ និង​កូឡុំប៊ី។

សមាជិក​គ្រួសារ​របស់​កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង​ជួប​គ្នា​នៅ​ក្នុង​ពិធី​ជួបជុំ​មួយ​នៅ​ក្នុង​រមណីយដ្ឋាន Mount Kumgang ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ក្បែរ​តំបន់​ស​គ្មាន​យោធា ដែល​ពុះ​ចែក​កូរ៉េ​ជា​ពីរ។

មនុស្ស​ម្នា​ដើរ​នៅ​លើ​ផ្លូវ​ដែល​ខូចខាច​ដោយសារ​តែ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​នៅ​ផែ Kayangan នៅ​លើ​កោះ Lombok ប្រទេស​ឥណ្ឌូណេស៊ី។

អ្នក​ដើរ​ធម្មយាត្រា​មូស្លីម​ធ្វើ​ការ​អធិដ្ឋាន​នៅ​ខាង​ក្រៅ​ព្រះវិហារ Namira នៅ​ក្នុង​ការ​ដើរ​ធម្មយាត្រា​ប្រចាំ​ឆ្នាំ នៅ​ក្រៅ​ក្រុង​ពិសិដ្ឋ Mecca​ ប្រទេស​អារ៉ាប៊ី​សាអូឌីត។

នេះ​ជា​ទិដ្ឋភាព​ពី​លើ​អាកាស​ដែល​បង្ហាញ​ពី​ផ្លូវ​លិច​ទឹក​ នៅ​តំបន់​មាន​ទឹក​ជំនន់​នៅ​ក្នុង​រដ្ឋ Kerala​ ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨។

ក្រុម​បាតុករ​អ៊ូហ្គាន់ដា​លាង​សម្អាត​ភ្នែក​ដោយសារ​តែ​មាន​ឧស្ម័ន​ទឹកភ្នែក នៅ​ក្នុង​ក្រុង Kampala ប្រទេស​អ៊ូហ្គាន់ដា។ ប៉ូលិស​អ៊ូហ្គាន់ដា​បាន​ធ្វើ​ការ​បាញ់​ប្រហារ​ដោយ​ប្រើ​គ្រាប់​ពិត និង​ឧស្ម័ន​ទឹក​ភ្នែក​ដើម្បី​បំបែក​ហ្វូង​បាតុករ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក Kyagulanyi Ssentamu ដែល​ជា​ តំណាងរាស្ត្រ តារា​ចម្រៀង និង​អ្នក​រិះគន់​រដ្ឋាភិបាល។

ចៀម​រុល​ចូល​គ្នា នៅ​ពេល​ពួកគេ​ត្រូវ​បាន​គេ​យក​ទៅ​លក់​នៅ​ផ្សារ​មួយ​នៅ​មុន​ពិធីបុណ្យ Eid al-Adha នៅ​ក្នុង​ក្រុង Srinagar រដ្ឋ Kashmir ប្រទេស​ឥណ្ឌា។

កីឡាការនី Morgan Hurd ចូលរួម​ប្រកួត​ដណ្តើម​យក​ពានរង្វាន់ U.S. Gymnastics Championships កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Boston រដ្ឋ Massettchusetts។

កោះ Shiyu ដែល​ជា​ផ្នែក​មួយ​នៃ​តំបន់ Kinmen និង​ជា​កោះ​ដាច់​ស្រយាល​មួយ​របស់​តៃវ៉ាន់ ត្រូវ​បាន​គេ​ថត​បាន​នៅ​ពី​មុខ​ក្រុង Xiamen របស់​ចិន។