រូបភាព​ជុំវិញ​ពិភពលោក ២០ សីហា ២០១៧

អ្នក​នយោបាយ និង​អ្នក​មាន​យសសក្តិ​ខ្ពស់​ផ្សេង​ទៀត​ចូលរួម​នៅ​ក្នុង​ពិធីសូត្រធម៌​នៅ​ព្រះវិហារ Sagrada Familia Basilica ក្នុង​ក្រុង Barcelona សម្រាប់​ជនរងគ្រោះ​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​១៤នាក់​ និង​ធ្វើ​ឲ្យ​មនុស្ស​ជាង​១២០នាក់​រង​របួស​នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ។​

បុរស​ជនជាតិ​ភាគតិច Manggarai ពាក់​កណ្តឹង​សម្តែង​ក្នុង​ពិធី Caci នៅ​ក្នុង​តំបន់ Nusa Dua នៅ​លើ​កោះ​បាលី​ ប្រទេស​ឥណ្ឌូនេស៊ី។

រូបសំណាក​របស់​លោក Saint Charbel ដែល​ជា​បព្វ​ជិតគ្រិស្ត​និកាយ Maronite ក្នុង​ប្រទេស​លីបង់ មាន​ទម្ងន់​៤០តោន និង​កម្ពស់​២៣ម៉ែត្រ។ រូបសំណាក​នេះ​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​នៅ​តាម​មហាវិថី Jounieh ទៅ​កាន់​ក្រុង Faraya។

មនុស្ស​ម្នា​ចូលរួម​ក្នុង​កម្មវិធី Color Run ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ឧទ្យាន Centennial ក្នុង​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។

មនុស្ស​ម្នា​បង្ហាញ​ការ​គោរព​នៅ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​មួយ​ ដែល​មាន​ផ្កា​ សារ និង​ភ្លើង​ទៀន​ជូន​ចំពោះ​ជន​រងគ្រោះ​នៅ​ផ្លូវ Las Ramblas ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ។

អ្នក​ហែល​ទឹក​ជនជាតិ​ថៃ​ពិនិត្យ​មើល​ការ​តុបតែង​មុខ​របស់​គាត់​មុន​ពេល​ប្រកួត​ហែល​ទឹក​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​កីឡា SEA Games នៅ​មជ្ឈមណ្ឌល National Aquatic Center ក្នុង​ក្រុង​គូឡាឡាំពួ​ ប្រទេស​ម៉ាឡេស៊ី។

រ៉ុក្កែត H-IIA ដែល​ផ្ទុក​ផ្កាយ​រណប Michibiki 3 ត្រូវ​បាន​គេ​បាញ់​ចេញ​ពី​ជើង​ទម្រ​បាញ់​នៅ​មជ្ឈមណ្ឌល​អាកាស Tanegashima នៅ​លើ​កោះ Tanegashima ប្រទេស​ជប៉ុន​ នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។

អ្នក​គាំទ្រ​ចលនា Universal White Brotherhood សម្តែង​របាំ​មួយ​ដែល​គេ​ហៅ​ថា paneurhythmy នៅ​លើ​ភ្នំ Rila ប្រទេស​ប៊ុលហ្គារី កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។

បុរស​ម្នាក់​បង្ហាញ​ការ​ជិះ​កង់ BMX នៅ​ពេល​គាត់​លោត​ចូល​ទៅ​ក្នុង​បឹង East Lake ក្នុង​ក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។

បាតុករ​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​ដើម្បី​គាំទ្រ​សកម្មជន​វ័យ​ក្មេង លោក Joshua Wong លោក Nathan Law និង​លោក Alex Chow ក្នុង​ក្រុង​ហុងកុង។

មនុស្ស​ម្នា​ដើរ​កាត់​ឆក​សមុទ្រ Puck Bay ក្នុង​ពេល​ដើរ​ក្បួន Herring នៅ​ក្នុង​ក្រុង Kuznica​ ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។

ក្រុម​កីឡាករ​របស់​​ម៉ាឡេស៊ី​ប្រកួត​ហែល​ទឹក​ក្នុង​វគ្គ​​ផ្តាច់​ព្រឹត្រ​នៃ​ការ​ប្រកួត Team Free Routine Synchronized Swimming នៅ​កីឡា SEA Games ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។