រូបភាព​ជុំវិញ​ពិភពលោកថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៥

ក្រុម​អ្នក​វាយ​ស្គរ​ធ្វើ​ការ​ប្រគុំ​នៅ​អំឡុង​ពេល​សម​មួយ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​ Bird's Nest ​នៅ​មុន​ពេល​ប្រកួត​ជើង​ឯក​កាយ​សម្ព័ន្ធ​ពិភពលោក IAAF នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន។

រូបភាព​បង្ហាញ​ពី​ស្រមោល​ក្រុម​នារី​សាទរ​លើក​ទឹក​ចិត្ត នៅ​ខណៈ​ដែល​ពួកគេ​ធ្វើ​ការ​សម​នៅ​គន្លង​ផ្លូវ​មួយ​នៅ​ពហុកីឡាដ្ឋាន​ជាតិ Bird's Nest នៅ​ក្នុង​​ការ​រៀប​ចំ​សម្រាប់​ការ​ប្រកួត​ជើងឯក​កាយសម្ព័ន្ធ​ពិភពលោក​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន។

ហ្វូង​កូន​ជ្រូក​ដើរ​កាត់​ផ្លូវ​ដើរ​មួយ​នៅ​ផ្សារ​ទំនើប Casino នៅ​ក្រុង Sarlat ភាគ​និរតី​បារាំង​ បន្ទាប់​​ក្រុម​កសិករ​ដោះលែង​ពួកវា​នៅ​អំឡុង​ពេល​បាតុកម្ម​មួយ​នៅ​ផ្សារ​ទំនើប​នោះ។

ក្រុម​អ្នក​ភូមិ​ឈរ​នៅ​លើ​ផ្លូវ​ ដែល​រង​ការ​ខូចខាត​ដោយ​គ្រោះ​ទឹក​ជំនន់​ បន្ទាប់​ពី​មាន​ព្យុះ​ភ្លៀង​យ៉ាង​ខ្លាំង​មួយ​នៅ​ភូមិ Xuyong ក្រុង Luzhou ខេត្ត Sichuan ប្រទេស​ចិន។ យោង​ទៅ​តាម​បណ្តាញ​សារព័ត៌មាន​​​ក្នុង​ស្រុក មនុស្ស​យ៉ាង​ហោច​ណាស់​១១​នាក់​ត្រូវ​បាន​សម្លាប់ ហើយ​១៣​​នាក់​បាន​បាត់​ខ្លួន​ដោយសារ​ព្យុះ​ភ្លៀង។

 កូន​សត្វ​ស្វា​ហ្គោរីឡា (gorilla) ដែល​ទើប​នឹង​កើត​នៅ​តំបន់​វាល​ទំនាប​ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​មេ​វា​ឈ្មោះ «Frala» នៅ​ក្នុង​សួន​ Taronga ក្រុង​ស៊ីដនី ប្រទេស​អូស្រ្តាលី​ នា​ថ្ងៃ​ទី១៩ ខែ​ឧសភា ឆ្នាំ២០១៥។

អ្នកស្រី Samantha Rudin Earls និង​កូនស្រី Elle ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដោយ​ជិះ​នៅ​ក្នុង​ទោងវិល​ SeaGlass Carousel នៅ​ក្រុង Battery បុរី New York។

មន្រ្តី​ប៉ូលិស​ក្រុង​​គប់​ដុំ​ថ្មដាក់​ក្រុម​បាតុករ​ដែល​ជា​ប្រជាជន​ក្រុង Kampung Pulo បន្ទាប់​ពី​ការ​​ប៉ះ​ទង្គិច​គ្នា​បាន​កើត​មាន​ឡើង​នៅ​អំឡុង​ពេល​ជម្លៀស​ចេញ​មួយ​នៅ​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី នៅ​ក្នុង​រូបភាព​មួយ​ថត​ដោយ​លោក Antara Foto។

ក្បូង​ដង្ហែ​សព​តារា​ចម្រៀង​អង់គ្លេស និង​ពិធីការនី​ទូរទស្សន៍​លោកស្រី Cilla Black នៅ​តាម​ផ្លូវ​ទៅ​កាន់​វិហារ St. Mary's នៅ​ក្រុង Liverpool ប្រទេស​អង់គ្លេស។ លោកស្រី Cilla Black អាយុ ៧២ឆ្នាំ​ បាន​ទទួល​អនិច្ចកម្ម​នៅ​អេស្ប៉ាញ​នៅ​ថ្ងៃ​ទី០១ ខែ​សីហា ឆ្នាំ២០១៥។

តុ​សិស្ស​ត្រូវ​បាន​ដាក់​នៅ​ខាង​ក្រៅ​វិទ្យាល័យ Zorrilla ដោយ​ក្រុម​គ្រូបង្រៀន​ធ្វើ​បាតុកម្ម​នៅ​ក្រុង​​ម៉ុងតេវីដេអូ ប្រទេស​អ៊ុយរូហ្គាយ។ សហជីព​គ្រូ​បង្រៀន​បាន​ធ្វើ​បាតុកម្ម​តវ៉ា​ ដោយ​ទាមទារ​ការ​តម្លើង​ប្រាក់បៀវត្សន៍ និង​ការ​ផ្គត់ផ្គង់​មូលនិធិ​បន្ថែម​សម្រាប់​វិស័យ​អប់រំ មុ​នពេល​កញ្ចប់​ថវិកា​ជាតិ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ដែល​នឹង​បង្ហាញ​ពី​គម្រោង​ចំណាយ​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​បន្ទាប់។

លោក​ Gao Yan Ping (កណ្តាល) ពី​ខេត្ត​ Jiangxi ប្រទេស​ចិន បញ្ចេញ​ភាព​ក្តុកក្តួល​អារម្មណ៍​នៅមន្ទីរពេទ្យ​ប៉ូលិស​ជាតិ​​ក្រុង​បាងកក​ ប្រទេស​ថៃ បន្ទាប់​ពី​លោក​បាន​មក​ដល់​ដើម្បី​យក​សាកសព​កូនស្រី និង​ប្រពន្ធ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ទីសក្ការបូជា Erawan។

ព្រះអាទិត្យ​លិច​នៅ​ពី​ក្រោយ​រោងចក្រ​ចម្រាញ់​ប្រេង​របស់​សមាគម​សហប្រតិបត្តិការ​ចម្រាញ់​ប្រេង​ជាតិ​នៅ​ក្រុង McPherson រដ្ឋ​ Kansas សហរដ្ឋអាមេរិក នា​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៥។

កីឡាករ​ស្លាប​កណ្តាល​ Adam Jones នៃ​ក្រុម Baltimore Orioles (មិន​មាន​ក្នុង​រូបភាព) បាន​គប់​នំ​ផាយ​ដាក់​កីឡាករ​ស្លាប​ខាង​ឆ្វេង Henry Urrutia (ពាក់​លេខ​៥១) បន្ទាប់​ពី​ទទួល​បាន​ពិន្ទុ​ពេញ​មួយ​នៅ​អំឡុង​ពេល​ប្រកួត​តង់​ទី០៩ ជាមួយ​នឹង​ក្រុម New York Mets នៅ​កីឡាដ្ឋាន Oriole Park ក្រុង​ Camden Yards។ ក្រុម​ Baltimore Orioles បាន​យក​ឈ្នះ​ក្រុម​ New York Mets នៅ​ក្នុង​ពិន្ទុ ០៥​ ទល់​នឹង​០៤។

ក្រុម​អ្នក​ធ្វើ​ដំណើរ​បញ្ឈប់​ និង​មើល​ដំរី​ព្រៃ​ឈ្មោល​ដាច់​ហ្វូង​មួយ ឆ្លង​ផ្លូវ​មួយ​នៅ​ជាយ​ក្រុង Gauhati ប្រទេស​ឥណ្ឌា។

ស្នាដៃ​សិល្បៈ រូប​ចម្លាក់ និង​ក្រុម​សម្តែង​ត្រូវ​បាន​ឃើញ​នៅ​សួន​ពិពរណ៌​សិល្បៈ «Dismaland» ដែល​ត្រូវបាន​រៀប​ចំ​ដោយ​សិល្បករ​អង់គ្លេស Banksy នៅ​ទី​លាន​ Weston-Super-Mare នៅ​ភាគ​និរតី នៃ​ចក្រភព​អង់គ្លេស។