រូបភាព​ជុំវិញ​ពិភពលោក​ ០២ សីហា ២០១៨

អ្នក​ជិះ​ម៉ូតូ​គ្រប​មុខ​របស់​ខ្លួន​​នៅ​ពេល​ដែល​ផេះ​ដ៏ក្រាស់​បាន​ហុយ​គ្របដណ្តប់​លើ​ភូមិ​ Tiga Pancur ក្នុង​ទីក្រុង​​ Karo កោះ​ស៊ូម៉ាត្រា​ខាងជើង​បន្ទាប់​ពី​ភ្នំភ្លើង​ Sinabung បាន​ផ្ទុះ។

ព្រះអង្គម្ចាស់​នៃ​ប្រទេស​អង់គ្លេស​ Philip ក្នុង​នាម​ជា​មេបញ្ជាការ​រាជនាវិក​បាន​ចូល​រួម​ក្នុង​ការ​ដង្ហែរក្បួន​អបអរ​ថ្ងៃ​ចុងក្រោយ​នៃ​ការប្រកួត​សាកល​ ១៦៦៤ នៅ​ព្រះរាជវាំង ​Buckingham Palace ក្នុង​ទីក្រុង​ឡុងដ៍​។ ស្វាមី​ម្ចាស់ក្សត្រី​នៃ​ប្រទេស​អង់គ្លេស Elizabeth ដែល​មាន​ព្រះជន្មាយុ​៩៦​វស្សា​នេះ​បាន​បង្ហាញ​ខ្លួន​ម្នាក់ឯងម្តង​ទៀត​មុន​ពេល​ដែល​ព្រះអង្គ​ចូល​និវត្តន៍​ពី​ជីវិត​មួយ​ដ៏​សកម្ម​ជាមួយ​សាធារណ​ជន។​

ឧទ្ធម្ភាគចក្រ​ Black Hawk របស់​សហរដ្ឋអាមេរិក​មួយ​គ្រឿង​​បាន​ហោះ​កាត់​កន្លែង​ដែល​ត្រូវ​បាន​វាយប្រហារ​ដោយ​ក្រុម​តាលីបង់​នៅ​ Kandahar ប្រទេស​អាហ្វហ្គានីស្ថាន។ ក្រុម​មន្រ្តិ បាន​និយាយ​ថាជន​បំផ្ទុះ​គ្រាប់បែក​ម្នាក់​បាន​បើក​​រថយន្ត​មួយ​គ្រឿងបំពាក់​ដោយ​គ្រឿង​ផ្ទុះ​​បុក​ចូល​ក្នុង​ក្បួន​កងកម្លាំង​បរទេស​មួយ​ក្នុង​ខេត្ត​ភាគខាងត្បូង​បង្កឲ្យ​មាន​មនុស្ស​ស្លាប់​។

បុរស​ម្នាក់សែង​ទង់អធិស្ឋាន​របស់​សាសនិកជន​ កំពុង​ឡើង​ដើម្បី​ព្យួរ​លើ​ចេតិយ​ Boudhanath ដែល​ជា​បេតិភណ្ឌ​ពិភពលោក​ក្នុង​អង្គការ​យូណេស្កូ​ដ៏ល្បី​មួយ​នៅ Kathmandu ប្រទេសនេប៉ាល់។​​

កាំជ្រួច​មីស៊ីល​ផ្លោង​ឆ្លង​ទ្វីបឈ្មោះ ​Minuteman III ត្រូវ​បាន​បាញ់​សាកល្បង​ដោយ​ក្រុម​យោធា​សហរដ្ឋអាមេរិក​នៅ​បន្ទាយ​អាកាស Vandenberg Air Force រដ្ឋកាលីហ្វ័រញ៉ា។​

ជន​ធ្វើ​ធម្មយាត្រា​ម្នាក់​ថត​រូប​ជាមួយ​សម្តេច​ប៉ាប Francis មុន​នឹង​ការ​ជួប​ជុំ​ជាមួយ​សាសនិក​ជន​ទូទៅ​នៅ​សាល ​Paul VI Hall ក្នុង​បុរី​វ៉ាទីកង់។​

ភ្លើង​ឆេះ​ព្រៃ​ត្រូវ​បាន​ឃើញ​នៅ​ឧបទ្វីប ​Lustica ក្បែរទីក្រុង​ Tivat ប្រទេស​ម៉ុងតេណេហ្គ្រោកាល​ពី​ថ្ងៃទី​០១ សីហា ២០១៧។​

ក្មេងៗ​ពាក់​វ៉ែនតា​និម្មិត​ម៉ាក HTC កំពុង​លេង​ហ្គេម​នៅ​ក្នុង​សួន​តៃវ៉ាន់​ «Viveland» ដំបូង​គេ​ក្នុង​ទីក្រុង​តៃប៉ិ​កាល​ពី​ថ្ងៃទី​០១ សីហា ២០១៧។

សាសនិកជន​ម្នាក់​លាប​ខ្លួន​ដោយ​ប្រេង​ចូលរួម​ក្នុង​ពិធី​មួយ​គោរព​ដល់​បុរៈថែរក្សា​រដ្ឋធានីឈ្មោះ Santo Domingo de Guzman ក្នុង​ទីក្រុង​ Managua ប្រទេស​នីការ៉ាហ្គា​កាល​ពី​ថ្ងៃទី​០១ សីហា ២០១៧។​​

កីឡាករ​នៃ​មជ្ឈមណ្ឌល Cleveland Indians លោក Austin Jackson អាយុ​២៦ឆ្នាំ​ធ្លាក់​ពីជញ្ជាំង​បន្ទាប់​ពី​ព្យាយាម​ឆក់បាល់​ពី Hanley Ramirez (មិននៅ​ក្នុង​រូបភាព) នៃក្រុម​ Boston Red Soxក្នុង​ការ​ប្រកួត​ជុំទី​០៥ នៅ​ក្នុងកីឡដ្ឋាន​ Fenway Park ទីក្រុង Boston រដ្ឋ Massachusetts។

នារី​ម្នាក់​ធ្វើពុត​ជាជិះ​កង់​ក្រោម​សួន​ទឹក​មួយ​នៅទីក្រុង​ Pula ប្រទេស​ក្រូអាស៊ី​កាល​ពី​ថ្ងៃទី​០១ សីហា​២០១៧។​

រូបសំណាក​តំណាង​ព្រះ​ហិណ្ឌូ Dashama ឈរក្នុង​ចំណោម​វត្ថុ​ថ្វាយ​នៅ​មាត់​ទន្លេ Sabarmati បន្ទាប់​ពី​ពិធី​បុណ្យ Dashama បាន​ចប់​នៅ​ក្នុង​ទីក្រុង Ahmadabad ប្រទេស​ឥណ្ឌា។​

មនុស្ស​ម្នា​អង្គុយ​ក្នុង​ទឹក​ហើយ​លេង​បៀរ​ចិនម៉ាចុង​នៅ​សួន​ទឹក​មួយ​អំឡុង​ថ្ងៃក្តៅ​ខ្លាំង​នៅ​ក្នុងទីក្រុង​Chongqing ប្រទេស​ចិន។​​