រូបភាព​ជុំវិញ​ពិភពលោក ២ សីហា ២០១៦

លោក​នាយក​រដ្ឋ​មន្រ្តី Lee Hsien Loong របស់​សិង្ហបុរី​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​របស់​លោក​ដើម្បី​ថត​រូប​ក្មេង​ស្រី​ម្នាក់​ នៅ​ពេល​អ្នក​ដទៃ​ទៀត​ឈរ​មើល​ក្នុង​ពិធី​ស្វាគមន៍​ថ្នាក់​រដ្ឋ​មួយ​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

កម្មករ​ម្នាក់​ដាក់​ទឹក​ថ្នាំ​ពណ៌​ក្រហម​ចូល​ទៅ​ក្នុង​ដប​នៅ​កន្លែង​ធ្វើ​ការ​មួយ​ក្នុង​ក្រុង Kolkata ប្រទេស​ឥណ្ឌា។ ថ្នាំ​ពណ៌​នេះ​មាន​ឈ្មោះ Alta ដែល​ស្រ្តី​ហិណ្ឌូ​ប្រើ​ជាមួយ​កប្បាស​នៅ​ចុង​ជើង​ក្នុង​ពេល​រៀប​អាពាហ៍ពិពាហ៍ និង​ពិធី​សាសនា​ផ្សេងៗ។

កប៉ាល់​នេសាទ​ជាច្រើន​ចត​នៅ​កំពង់ផែ​មួយ​ នៅ​ពេល​ដែល​ព្យុះ Nida បាន​បោកបក់​ក្រុង Guangzhou ខេត្ត Guangdong ប្រទេស​ចិន កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦។

រថក្រោះ T-72 ដែល​ប្រតិបត្តិ​ដោយ​កងកម្លាំង​ម្នាក់​របស់​កាហ្សាក់ស្ថាន​បាញ់​ទៅ​លើ​គោលដៅ​មួយ​ក្នុង​ពេល​ប្រកួត​បាញ់​រថក្រោះ Tank Biathlon ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួតប្រជែង​កងទ័ព​អន្តរជាតិ​សម្រាប់​ឆ្នាំ២០១៦ (International Army Games 2016) ក្នុង​ប្រទេស​រុស្ស៊ី។​

មនុស្សម្នា​មើល​ទៅ​ខាង​ក្នុង​រថភ្លើង​ល្បឿន​លឿន Talgo ក្នុង​ពេល​ដំណើរការ​សាកល្បង​ នៅ​ស្ថានីយ​រថភ្លើង​មួយ​នៅ​ក្នុង​ក្រុង Mumbai ប្រទេស​ឥណ្ឌា។

មនុស្សម្នា​ដើរ​នៅ​លើ​វេទិកា​មើល​ទេសភាព​មួយ​នៅ​ក្នុង​ក្រុង Zhangjiajie ខេត្ត Hunan ប្រទេស​ចិន កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦។

នេះ​ជា​ទិដ្ឋភាព​នៃ​កន្លែង​ចុងក្រោយ​នៃ​ទន្លេ​មួយ​នៅ​ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។

នាង Dariadna Corujo ត្រៀម​បោះ​ខ្សែ​ដើម្បី​ទាក់​កូន​គោ​មួយ​ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជិះ​សេះ​ដែល​គេ​បង្កើត​ឡើង​ នៅ​កសិដ្ឋាន​មួយ​នៅ​ក្នុង​ក្រុង Sancti Spiritus កណ្តាល​ប្រទេស​គុយបា។

ក្មេង​ប្រុស​អារ៉ាប់​នៅ​អ៊ីស្រាអែល​លោត​ចូល​សមុទ្រ​មេឌីទែរ៉ាណេ​ពី​ជញ្ជាំង​បុរាណ​មួយ​ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីស្រាអែល។