រូបភាព​ជុំវិញ​ពិភពលោក ១៩ សីហា ២០១៨

ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​បង្ហាញ​កញ្ចប់​មួយ​ដែល​គេ​ផ្ញើ​តាម​ប្រៃសណីយ៍​នៅ​ក្នុង​ក្រុង Jericho តំបន់ West Bank។ បុគ្គលិក​ក្រុមហ៊ុន​ប្រៃសណីយ៍​ប្រមូល​រៀបចំ​កញ្ចប់​សំបុត្រ​រាប់​ពាន់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ បន្ទាប់​ពី​អាជ្ញាធរ​អ៊ីស្រាអែល​អនុញ្ញាត​ឲ្យ​សំបុត្រ និង​កញ្ចប់​នានា​ចូល​ពី​ប្រទេស​ហ្ស៊កដានី​ដែល​ជា​ប្រទេស​ជិត​ខាង។ ក្រុម​មន្ត្រី​ប៉ាឡេស្ទីន​បាន​និយាយ​ថា កញ្ចប់​សំបុត្រ​ចំនួន​១០,៥តោន​ស្ថិត​នៅ​ក្នុង​ប្រទេស​ហ្ស៊កដានី​តាំង​ពី​ឆ្នាំ២០១០ ដោយសារ​តែ​អ៊ីស្រាអែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ញើ​ដោយ​ផ្ទាល់​ទៅ​កាន់​អាជ្ញាធរ​ប៉ាឡេស្ទីន​នៅ​តំបន់ West Bank នោះ​ទេ។

ព្រះនាង​ Victoria របស់​ស៊ុយអែត​បាំង​ទឹក​ដែល​ខ្ទាត​មក​លើ​ព្រះនាង នៅ​ពេល​ព្រះ​នាង​យាង​ឡើង​លើ​នាវា​ចម្បាំង Wambola នៅ​ក្បែរ​ក្រុង Tallinn ប្រទេស​អេស្តូនី។

អ្នក​ដើរ​ធម្មយាត្រា​មូស្លីម​ដើរ​ជុំវិញ​ព្រះវិហារ Grand Mosque មុន​ពេល​ចាប់​ផ្តើម​ដំណើរ​ធម្មយាត្រា​ប្រចាំ​ឆ្នាំ Hajj នៅ​ក្នុង​ក្រុង​ពិសិដ្ឋ Mecca ប្រទេស​អារ៉ាប៊ី​សាអូឌីត។

កាំជ្រួច​បាន​ផ្ទុះ​ឡើង​នៅ​ពី​លើ​ស្តាត Gelora Bung Karno នៅ​ក្នុង​ពេល​សម្ភោធ​កម្មវិធី​ប្រកួត​កីឡា​អាស៊ី​ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។

ផ្កា​មួយ​បាច់​ត្រូវ​បាន​គេ​ដាក់​នៅ​ក្បែរ​រូប​របស់​លោក Kofi Annan អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។ លោក Annan ជា​អ្នក​ការទូត​ម្នាក់​ក្នុង​ចំណោម​អ្នក​ការ​ទូត​ល្បីៗ​របស់​ពិភពលោក និង​ជា​និមិត្ត​រូប​ដ៏​មាន​ប្រជាប្រិយភាព​របស់​អង្គការ​សហប្រជាជាតិ។ លោក​បាន​ក្លាយ​ជា​អគ្គលេខាធិការ​ដែល​មក​ពី​អាហ្វ្រិក​ស្បែក​ខ្មៅ​ដំបូង​គេ​បង្អស់។ លោក​បាន​ស្លាប់​ ក្នុង​វ័យ​៨០ឆ្នាំ។

បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាញ់​កាំភ្លើង​ត្បាល់​ធ្វើ​ពី​ដៃ នៅ​ក្នុង​ការ​ដើរ​ក្បួន​មួយ​ដែល​មាន​ឈ្មោះ​ថា «Here nothing is normal» នៅ​ក្នុង​ក្រុង Managua ប្រទេស​នីការ៉ាហ្គា កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។

ការ៉េម​ដែល​រចនា​ជា​រូប​សុនខ​មួយ​ក្បាល​ត្រូវ​បាន​ធ្វើ​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​ក្រុង Kaohsiung កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។

មនុស្សម្នា​ចូលរួម​នៅ​ក្នុង​ល្បែង Panjat Pinang ដែល​ពួកគេ​ត្រូវ​ឡើង​សសរ​ដើម្បី​យក​រង្វាន់ នៅ​ក្នុង​ពេល​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ​មួយ​នៅ​ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។

សត្វ​ក្រៀល​ដើរ​នៅ​ក្នុង​បឹង​មួយ​នៅ​ឧទ្យាន​ជាតិ Amboseli ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។

អត្តពលិក​ដើរ​ក្បួន​នៅ​ក្នុង​ពិធី​សម្ភោធ​ការ​ប្រកួត​កីឡា​អាស៊ី​លើក​ទី១៨​នៅ​ស្តាត Gelora Bung Karno ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។

កីឡាករ Donothan Bailey ប្រកួត​សម្រាប់​ពានរង្វាន់ U.S. Gymnastics Championships កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Boston រដ្ឋ Massachusetts។