រូបភាព​ជុំវិញ​ពិភពលោក ១៨ សីហា ២០១៩

សាច់​ញាតិ​ម្នាក់​ស្រែកយំ​នៅ​ក្បែរ​ក្តារមឈូស​របស់​ជន​រងគ្រោះ​នៃ​ការ​បំផ្ទុះ​គ្រោះបែក​នៅ​អគារ​រៀប​អាពាហ៍ពិពាហ៍​ក្នុង​ក្រុង Dubai មួយ ក្នុង​ពិធីបុណ្យ​សព​ដ៏​ធំ​មួយ​នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វាហ្គានីស្ថាន។ ក្រុម​រដ្ឋឥស្លាម​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​អះអាង​ទទួល​ខុសត្រូវ​លើ​ការ​បំផ្ទុះ​គ្រាប់​បែក​នោះ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៦៣នាក់ និង​១៨៣នាក់​រងរបួស។

ក្រុម​បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​ឧទ្យាន Victoria Park ក្នុង​ក្រុង​ហុងកុង។ មនុស្ស​រាប់​ពាន់​នាក់​បាន​ទៅ​កាន់​ឧទ្យាន Victoria Park ដើម្បី​ចូលរួម​បាតុកម្ម​មួយ​ដែល​អ្នក​រៀបចំ​សង្ឃឹម​ថា ជា​បាតុកម្ម​សន្តិភាព​សម្រាប់​ប្រជាធិបតេយ្យ​នៅ​ក្នុង​ដែលដី​ស្វយ័ត​របស់​ចិន​មួយ​នេះ។

បព្វជិត​ហិណ្ឌូ​ផ្លាស់ទីលំនៅ​ទៅ​កាន់​ទួល​មាន​សុវត្ថិភាព​នៅ​មាត់​ទន្លេ Ganges នៅ​ពេល​ដែល​ទឹកទន្លេ Ganges និង​ទន្លេ Yamuna កើន​ឡើង​យ៉ាង​ខ្លាំង នៅ​ក្នុង​រដូវ​ភ្លៀង​មូសុង​នៅ​ក្នុង​តំបន់​នេះ ក្នុង​ក្រុង Allahabad ប្រទេស​ឥណ្ឌា។

បុគ្គលិក​ម្នាក់​ពិនិត្យមើល​នាវា​ដឹកប្រេង​ថ្មី​មួយ​របស់​អ៊ីរ៉ង់​ឈ្មោះ Adrian Darya នៅ​ទល់​មុខ​ឆ្នេរ​សមុទ្រ​នៃ​ដែនដី Gibraltar។ ដែនដី Gibraltar បាន​បដិសេធ​ការ​ទាមទារ​របស់​អាមេរិក​ក្នុង​ការ​រឹបអូស​នាវា​នេះ នៅ​ពេល​មាន​ជម្លោះ​ការទូត ខណៈ​ដែល​នាវា​នេះ​រៀប​នឹង​ចាកចេញ​ពី​ដែនដី Gibraltar បន្ទាប់​ពី​ត្រូវ​បាន​គេ​ឃាត់​ទុក​អស់​ជាច្រើន​សប្តាហ៍។

បុរស​ស៊ីរី​ម្នាក់​បី​សាកសព​ក្មេង​ម្នាក់​នៅ​កន្លែង​វាយប្រហារ​តាម​អាកាស​មួយ​នៅ​ក្នុង​ភូមិ Deir Sharqi នៅ​ជាយ​ក្រុង Maaret al-Numan ខេត្ត Idlib ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។

សមាជិក​អង្គការ Proud Boys និង​បាតុករ​ស្តាំ​និយម​ផ្សេង​ទៀត​ដើរ​ក្បួន​កាត់​ស្ពាន Hawthorne នៅ​ក្នុង​ការ​ប្រមូលផ្តុំ​មួយ​ដែល​មាន​ឈ្មោះ​ថា «បញ្ចប់​ភេរវកម្ម​ក្នុង​ស្រុក» នៅ​ក្នុង​ក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី១៧ ខែសីហា​ ឆ្នាំ២០១៩។

ក្រុម​អ្នក​រាំ​សម្តែង​របាំ Thengul ក្នុង​ពិធីប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី៧៤​របស់​ឥណ្ឌូណេស៊ី នៅ​វិមាន​ប្រធានាធិបតី ក្នុង​ក្រុង​ហ្សាការតា កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។

អ្នក​រស់នៅ​តំបន់​អនាធិបតេយ្យ​ស្វែងរក​របស់របរ​ពួកគេ​នៅ​ក្នុង​ផេះ បន្ទាប់​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​របស់​ពួកគេ​នៅ​ក្នុង​ក្រុង Dhaka ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។

បុរស​ម្នាក់​ឡើង​ទៅ​យក​រង្វាន់​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​ឡើង​បង្គោល​ខ្លាញ់​ ដែល​ជា​ផ្នែក​មួយ​នៃ​ពិធី​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​ នៅ​ឆ្នេរ Ancol ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។

លោក Benji Brand ដែល​ជា​អ្នក​ជិះ​ក្តារ​លើ​ទឹក​មក​ពី​រដ្ឋ Hawaii សហរដ្ឋអាមេរិក​ហាត់​សម មុន​ពេល​ជិះ​ក្តារ​លើ​ទឹក​ នៅ​ភូមិ Teahupoo លើ​កោះ Tahiti ដែនដី​បារាំង។

កីឡាករ Vito Schnabel ប្រកួត​រត់ប្រណាំង​លើក​ទី១​ សម្រាប់​ពានរង្វាន់ FIS Grasski World Championships ក្នុង​ក្រុង Marbachegg ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។

អ្នក​ស្ម័គ្រ​ចិត្ត​ឈរ​នៅ​ក្បែរ​កូន​សត្វ​ក្រៀល​នៅ​ពេល​ព្រឹកព្រលឹម​ មុន​ពេល​ប្រលែង​ទៅ​ក្នុង​បឹង​ទឹកប្រៃ នៃ​ជម្រក​ធម្មជាតិ Fuente de Piedra ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។