រូបភាព​ជុំវិញ​ពិភពលោក ១៨ សីហា ២០១៧

ក្រុម​អ្នក​លោក​ឆ័ត្រ​យោង​សម្តែង​ក្នុង​ពិធី​បើក​សន្និបាត​ហោះហើរ​អន្តរជាតិ Shenyang Faku លើក​ទី​៦ ក្នុងក្រុង Shenyang នៅ​ភាគ​ឦសាន​នៃ​ខេត្ត​ Liaoning ប្រទេស​ចិន។

មនុស្ស​ម្នា​ប្រមូល​ប្តុំ​គ្នា​នៅ​ក្នុង​ពិធី​រំឭក​ដោយ​មាន​ផ្កា សារ​ និង​ភ្លើង​ទៀន​ ដើម្បី​រំឭក​ដល់​ជន​រងគ្រោះ​នៅ​មាត់​ផ្លូវ​ Las Ramblas របស់​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ។ នៅ​ទី​នេះ​ ឡាន​ប្រភេទ​​ទេសចរណ៍​មួយ​គ្រឿង​បាន​ឈប់​ក្រោយ​ពេល​វា​បាន​បុក​សម្លាប់​មនុស្ស​អស់​១៣​នាក់។

កូន​សត្វ​ Flamingo ដែល​គេ​ដាក់​ឈ្មោះ​​ថា Squish កំពុង​ដើរ​ដោយ​មាន​ពាក់​ស្បែក​ជើងដែល​ផលិត​ដោយ​អ្នក​ថែរក្សា ដើម្បី​ការពារ​ជើង​របស់​វា​កុំ​ឲ្យ​រលាក​នៅ​លើ​ដី​ក្តៅ ក្នុង​សួន Jurong Bird Park ប្រទេស​សិង្ហបុរី។

បុរស​ម្នាក់​កំពុង​រង់​ចាំ​ដោយ​មាន​រទេះ​ដាក់​អីវ៉ាន់​នៅ​ជាមួយ​ នៅ​ក្នុង​ចំណតឡាន​ខាង​មុខ​ហាង​លក់​ទំនិញ ក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង។

ក្រុម​កម្មរ​ប្រើ​គ្រឿង​ចក្រក្រែន ដើម្បី​លើក​រូប​ចម្លាក់​​ប្រធាន​ចៅក្រម​តុលាការ​កំពូល​សហរដ្ឋ​អាមេរិកលោក Roger Brooke Taney ក្រោយ​ពេល​រូប​នេះ​ត្រូវ​បាន​គេ​យក​ចេញពី​អាគារ​រដ្ឋ​ក្នុង​ទីក្រុង Annapolis រដ្ឋ Maryland សហរដ្ឋ​អាមេរិក។

សត្វ​ឆ្កែ​ប្រភេទ shepherd ពូជមក​ពី​​អូស្ត្រាលី​ កំពុង​រត់​កាត់​ទឹក​ដើម្បី​ចាប់​បាល់​នៅ​ក្នុង​សួន​មួយ​ក្នុង​ក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។

ក្រុម​អ្នក​ភូមិ​កំពុង​ព្យាយាម​ពន្លត់​ភ្លើង​ព្រៃ​នៅ​ក្នុង​ស្រុក Moravia ក្នុង​ក្រុង Medellin ប្រទេស​កូឡុំប៊ី។

អ្នក​ភូមិ​ក្នុង​ប្រទេស​ឥណ្ឌា​ព្យាយាម​ឆ្លង​ទឹក​ជំនន់​ដោយ​ប្រើ​ខ្សែ​ពួរ​និង​ធុង​ដែល​គ្មាន​ទឹក​ នៅ​ជិត​បំណែក​ស្ពាន​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​ទឹក​ជំនន់​ក្នុង​ភូមិ Palsa ក្នុង​ស្រុក Purnia រដ្ឋ Bihar។

បក្សី​មួយ​ក្បាល​ទំ​លើ​ខ្នង​សេះ​ប្រភេទ Iceland ដែល​កំពុង​ស៊ីស្មៅ​នៅ​ក្នុង​ក្រោល​ នៅ​ជិត​ទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។