រូបភាពជុំវិញពិភពលោក ១៨ សីហា ២០១៦

កីឡាការនី​មេដាយ​មាសនាង​ Brianna Rollins មេដាយ​ប្រាក់​នាង Nia Ali និង​មេដាយ​សំរិទ្ធ​នាង Kristi Castlin ដែល​ពួកគេ​ទាំងអស់​គ្នា​មក​ពី​សហរដ្ឋអាមេរិក​ ធ្វើ​ការ​អបអរសាទរ​ជាមួយ​នឹង​ទង់ជាតិ​របស់​ប្រទេស​ខ្លួន។ 

ផ្សែង​គ្របដណ្តប់​ពី​លើ​តំបន់ Interstate 15 អំឡុងពេល​ភ្លើង​ឆេះ​ព្រៃ​ Blue Cut នៅ​ Cajon Pass ក្នុង​ក្រុង San Bernardino រដ្ឋ​ California។ 

សមាជិក​នៃ​កងទាហាន​កតិ្តយស​ចិន​ឈរ​ល្បាត​នៅ​អំឡុងពេល​ពិធី​ទទួល​ស្វាគមន៍​ទីប្រឹក្សា​រដ្ឋ​របស់​ប្រទេស​មីយ៉ាន់ម៉ា​លោកស្រីអង់សាន ស៊ូជី​នៃ​ឯ​សាល Great Hall ក្នុង​រដ្ឋធានី​ប៉េកាំង។ 

ស្រ្តី​ម្នាក់​កាន់​ឆ័ត្រ​ពណ៌​ឥន្ធនូ​ ស្រប​ពេល​ដែល​នាង​ដើរ​កាត់​ភ្លៀង​ក្នុង​រដ្ឋធានី​ប៉េកាំង។

អាចារ្យ​សាសនា​ហិណ្ឌូ ជាមួយ​នឹង​មុខ​លាប​ដោយ​ល័ក្ត និង​ឈាម​សត្វ លី​សត្វ​ពពែ​លើ​ស្មា​ដើម្បី​យក​ទៅ​ធ្វើ​បូជាយញ្ញ​ នៅ​អំឡុងពេល​ពិធី​បុណ្យ Deodhani នៅ​វិហារ​សាសនា​ហិណ្ឌូ​ Kamakhya ក្នុង​ក្រុង Gauhati ប្រទេស​ឥណ្ឌា។ 

សត្វ​ឆ្មា​មួយ​ត្រូវ​ថត​នៅ​ជិត​​កម្មករ​ម្នាក់​ដែល​អង្គុយ​ក្នុង​មុខ​បន្ទប់​ខ្លួន​ក្នុង​ជំរុំ​ Qadisiya ប្រទេស​អារ៉ាប៊ីសាអូឌីត។ 

ក្រុម​ការងារ​សាលាក្រុង​រៀបចំ​ធ្វើ​ការ​ជួសជុល​នៅ​ទីលាន Independence Square ប៉ុន្មាន​ថ្ងៃ​ មុន​ពេល​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន។ 

ក្មេងស្រី​អន្តោប្រវេសន៍​ជនជាតិ​ស៊ីរី​នាង Housaida សម្រាក​នៅ​ក្នុង​ទូក​សង្រ្គោះ​អេស្ប៉ាញ Astral បន្ទាប់​ពី​ត្រូវ​បាន​សង្រ្គោះ​ដោយ​ទីភ្នាក់ងារ​ក្រៅរដ្ឋាភិបាល Proactiva នៅ​តំបន់​ឆ្នេរ​ប្រទេស​លីប៊ីក្នុង​តំបន់​សមុទ្រ​មេឌីទែរ៉ានេ។