រូបភាពជុំវិញពិភពលោក ១៧ សីហា ២០១៨
រូបថតដែលថតដោយប្រើបច្ចេកទេសកាម៉េរាកំណត់ពេលយូរ ទៅលើមហាវិថីមុនពេលថ្ងៃរះ នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
អ្នកលក់ម្នាក់ជនជាតិអាហ្វហ្គានីស្ថាននិងជាជនភៀសខ្លួន កំពុងលក់ចៀមនៅទីផ្សារលក់សត្វពាហនៈ ដែលគេបង្កើតឡើងសម្រាប់ថ្ងៃបុណ្យសាសនាឥស្លាម Eid al-Adha នៅទីក្រុង Karachi ប្រទេសប៉ាគីស្ថាន។
កងកម្លាំងនៃកងនាវារបស់ឥណ្ឌូនេស៊ី ចូលរួមក្នងពិធីបង្ហូតទង់ជាតិដើម្បីរំលឹកខួបទី៧៣នៃការទទួលបានឯករាជ្យរបស់ឥណ្ឌូនេស៊ី នៅរាជវាំង Merdeka ក្នុងទីក្រុងហ្សាការតា។
អ្នកនេសាទត្រីជនជាតិប៉ាឡេស្ទីន Mouad Abu Zeid កំពុងជួសជុលទុករបស់គាត់ដែលធ្វើពីដប់ផ្លាស្ទិកចំនួន៧០០ដប នៅលើឆ្នេរ Rafah នៅភាគខាងត្បូងតំបន់ Gaza Strip។
ជនជាតិប៉ាឡេស្ទីនពិការម្នាក់ប្រើជំពាមដើម្បីបាញ់ទាហានអ៊ីស្រាអែល ក្នុងពេលពួកគេធ្វើបាតុកម្មទាមទារសិទ្ធិវិលត្រឡប់ទៅកាន់ភូមិឋានរបស់ពួកគេ នៅព្រំដែនរវាងប្រទេសអ៊ីស្រាអែល និងតំបន់ Gaza។
ស្ត្រីម្នាក់កាន់ទុក្ខចំពោះជនរងគ្រោះម្នាក់ដែលស្លាប់ដោយសារការបាក់មហាវិថីមួយ។ សាកសពកំពុងត្រូវបានតម្កល់នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Fiera di Genova ក្នុងទីក្រុង Genoa ប្រទេសអ៊ីតាលី។ ពិធីបុណ្យសព្វជាតិសម្រាប់ជនរង់គ្រោះភាគច្រើននឹងប្រព្រឹត្តឡើងនៅទីក្រុង Genoa នៅថ្ងៃសៅរ៍នេះ។
ក្រុមអ្នកស្ម័គ្រចិត្តឥណ្ឌា និងក្រុមអ្នកជួយសង្គ្រោះកំពុងជម្លៀសអ្នកភូមិចេញពីកន្លែងរស់នៅក្នុងស្រុក Ernakulam នៅក្នុងរដ្ឋ Kerala ប្រទេសឥណ្ដា។
ទិដ្ឋភាពពីលើអាកាសទៅលើក្រុមយុវជនដែលកំពុងហែលទឹកក្នុងទន្លេ Yenisei ក្នុងពេលមានអាកាសធាតុក្តៅខ្លាំង ដែលសីតុណ្ហភាពឡើងដល់៣០ដឺក្រេ នៅខាងក្រៅទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។