រូបភាព​ជុំវិញ​ពិភពលោក​ ១៨ សីហា ២០១៧

កូន​ស្វា​មួយ​ក្បែរ​កំពុង​លេង​នៅ​ជិត​ម្តាយ​របស់​ខ្លួន​នៅ​ក្នុង​សួន​សត្វ​មួយ​នៅ​ទីក្រុង Amneville ភាគ​ខាងកើត​ប្រទេស​បារាំង។

សត្វ​រំពេ​កំពុង​ដណ្តើម​សាច់​ត្រី​សល់​នៅ​ក្នុង​ផ្សារ​ត្រី​មួយ​ក្នុង​ស្រុក Karakoy ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី។

ស្រ្តី​នៅ​ក្នុង​ភូមិ​ចូល​រួម​ក្នុង​ពិធី​បូជា​សព​ជន​ស៊ីវិល​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ក្រុម​បះបោរ​នៅ​ក្នុង​ភូមិ Mirza Olang ខេត្ត Sar-e Pul ប្រទេស​អាហ្វហ្គានីស្ថាន។

កីឡាករ​នៃ​ក្រុម Red Sox នៃ​ក្រុង ​Boston លោក Mookie Betts ត្រូវ​បាន​គេ​ជះ​ទឹក​បន្ទាប់​ពីជ័យ​ជម្នះ​ផ្ទួន​គ្នា​ក្នុង​ជុំ​ទី​០៩​ នៃ​ការ​ប្រកូត​កីឡារ​បេសស្ប៊ល​ជាមួយ​ក្រុម St. Louis Cardinals។

បុរស​និង​ស្រ្តី​ម្នាក់​អបអរ​នៅ​ពេល​ដែល​មិត្ត​របស់​ខ្លួន​ឈ្នះ​ក្នុង​ការ​ប្រកួត​ឡើង​បង្គោល​លាបប្រេង​ក្នុង​ពិធី​អបអរ​ថ្ងៃ​ឯករាជ្យ​ជាតិ​នៅ​សួនAncol Dreamland ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី។

សត្វ​អូទ្រូស​មួយ​ក្បាល​ឈរ​ក្នុង​ចម្ការ​ពោត​(ពោត​រដូវរងា)​​នៅ​ក្បែរ​ទីក្រុង​ Lucas do Rio Verde​ រដ្ឋ Mato Grosso ប្រទេស​ប្រេស៊ីល។

ភ្ញៀវ​របស់​សណ្ឋាគារ​ម្នាក់​ស្លៀត​ឈុត​អ្នកទោស​ឈរ​ថត​នៅ​ក្នុង​សណ្ឋាគារ​ដែល​តែង​ដូច​មន្ទីរឃុំឃាំង​ក្នុង​ Sook Station BangkokÕs ប្រទេស​ថៃ។

គណប្រតិភូ​ម្នាក់​ស្លៀក​ឈុត​សត្វ​តោ​ដើរ​កាត់​គំនូស​សម្រាប់​ឆ្លង​ផ្លូវ​ទៅកាន់​មជ្ឈមណ្ឌល​សន្និបាត​Eurofurence ក្នុង​ទីក្រុង​បែរឡាំង​ប្រទេស​អាល្លឺម៉ង់។

ប្រជាជន​ដែល​រងរបួស​កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ​កាល​ពី​ថ្ងៃទី​១៧ សីហា​២០១៧ បន្ទាប់ពី​រថយន្ត​វ៉ែន​មួយ​គ្រឿង​​បើក​សម្រុក​មក​លើ​ផ្លូវ​ដើរ​ក្នុង​សង្កាត់ Las Ramblas បុក​ហ្វូង​មនុស្ស​និង​ភ្ញៀវ​ទេសចរ។

សត្វរមាស​ស្នែង​មួយ​ហែល​ឆ្លង​ទឹក​ជំនន់​នៅ​ក្នុងជម្រក​សត្វ​ព្រៃ Pobitora រដ្ឋ Assam ភាគឦសាន​ប្រទេស​ឥណ្ឌា។