រូបភាព​ជុំវិញ​ពិភពលោក ១៦ សីហា ២០២០

មនុស្សម្នា​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​មួយ​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី ដោយ​ទាមទារ​ឱ្យ​លោក​ប្រធានាធិបតី Alexander Lukashenko ចុះ​ចេញ​ពី​តំណែង និង​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ នៅ​ក្នុង​ក្រុង Minsk ប្រទេស​បេឡារុស។

ទិដ្ឋាភាព​ពី​លើ​អាកាស​នេះ​បង្ហាញ​ពី​ការ​កំពប់​ប្រេង​នៃ​នាវា MV Wakashio នៅ​ក្បែរ​ឧទ្យាន Blue Bay Marine Park ក្នុង​ប្រទេស​ម៉ូរីស (Mauritius)។

និស្សិត​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​លើក​ម្រាម​ដៃ​ចំនួន​៣​ ដែល​ជា​សញ្ញា​នៃ​ការ​មិន​ចុះ​ចាញ់ នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ។ ក្រុម​បាតុកម្ម​បាន​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​ថៃ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ធ្វើ​តាម​ការ​ទាមទារ​របស់​ពួកគេ គឺ​ធ្វើ​ការ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​មួយ ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​បញ្ចប់​ការ​បំភិតបំភ័យ​ដល់​អ្នក​រិះគន់។

អ្នក​មាន​ជំនឿ​ដើរ​កាត់​ព្រៃ​មួយ​នៅ​ក្បែរ​ព្រះវិហារ Maria Vesperbild នៅ​ក្នុង​ការ​ដើរក្បួន​ពន្លឺ​មួយ​ កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅ​ក្នុង​ក្រុង Ziemetshausen ប្រទេស​អាល្លឺម៉ង់។

មនុស្សម្នា​រីករាយ​នៅក្នុង​ការ​ប្រគុំតន្រ្តី Hello Chongli-Thaiwoo Midi Music Season ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង Chongli ក្នុង​ខេត្ត Hebei នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ចិន។

កីឡាករ​ប្រណាំង​ឡាន Lewis Hamilton មក​ពី​ចក្រភព​អង់គ្លេស​បោះ​ពាន​របស់​លោក​ទៅ​លើ បន្ទាប់​ពី​ការ​ប្រកួត Formula One Grand Prix នៅ​ទីលាន​ប្រកួត Barcelona Catalunya ក្នុង​ក្រុង Montmelo ប្រទេស​អេស្ប៉ាញ។

ប្រព័ន្ធ​ចាប់​មីស៊ីល Iron Dome បាញ់​កម្ទេច​មីស៊ីល នៅ​ពេល​គ្រាប់​រ៉ុក្កែត​ត្រូវ​បាន​គេ​បាញ់​ពី​ក្រុង Gaza ឆ្ពោះ​ទៅ​ប្រទេស​អ៊ីស្រាអែល។

បាតុករ​អ៊ីស្រាអែល​ម្នាក់​កាន់​ផ្កា នៅ​ពេល​នាង​ដេក​នៅ​លើ​ផ្លូវ​ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​លោក​នាយករដ្ឋមន្ត្រី Benjamin Netanyahu នៅ​ក្បែរ​និវេសនដ្ឋាន​របស់​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ក្រុង Jerusalem កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។

គ្រាប់​បាល់​មួយ​ស្ថិត​នៅ​លើ​ផ្លូវ​ដើរ នៅ​ពេល​ដែល​បុគ្គលិក​រើស​គ្រាប់​បាល់​របស់​ក្រុម Arizona Diamondbacks មើល​ការ​ប្រកួត​ baseball ទល់​នឹង​ក្រុម San Diego Padres កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅ​ក្នុង​ក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក។

រន្ទះ​បាញ់​កើត​ឡើង​នៅ​លើ​ស្ពាន San Francisco-Oakland Bay Bridge ខណៈ​ដែល​ព្យុះ​បោកបក់​កាត់​ក្រុង Oakland រដ្ឋ California សហរដ្ឋអាមេរិក។