រូបភាព​ជុំវិញ​ពិភពលោក ១៦ សីហា ២០១៩

ក្មេង​ប្រុសស្លៀក​ពាក់​សម្លៀក​បំពាក់​ពណ៌​ស ជា​រូប​គោ ចូល​រួម​ក្នុង​ការ​ដង្ហែ​ក្បួន​ដើម្បី​ប្រារព្ធ​ពិធី Gaijatra ដែល​គេ​ហៅ​ម្យ៉ាង​ទៀត​ថា ពិធី​បុណ្យ​គោ នៅ​ទីក្រុង​កដ្ឋមណ្ឌូ ប្រទេស​នេប៉ាល់។

ទាហាន​ចូល​រួម​ក្នុង​ពិធី​មួយ​នៅ​ឯ​ទី​បញ្ចុះ​សាក​សព​ Rhone American Cemetery នៅ​ក្រុង Draguignan ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​បារាំង ជា​ផ្នែក​មួយ​នៃ​ពិធី​រំលឹក​ខួប​៧៥​ឆ្នាំ​នៃ​ចូល​មក​កាន់​តំបន់​នេះ​ដោយ​កង​ទ័ព​សម្ព័ន្ធ​មិត្ត។

ស្ត្រី​ម្នាក់​ដេក​នៅ​លើ​ផ្លូវ​ បន្ទាប់​ពី​បាន​រង​របួសបង្ក​ឡើង​ដោយ​សមត្ថកិច្ច​ក្នុង​ការ​ធ្វើ​បាតុកម្ម​មួយ​នៅ​រដ្ឋ​ធានី​ហារ៉ារ៉េ ប្រទេស​ស៊ីមបាវ៉េ។

បុរស​ម្នាក់​ជិះ​កង់​​ទៅ​ធ្វើ​ការ​មុន​ពេល​ថ្ងៃ​រះ នៅ​ជាយ​ក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។

ក្មេង​រស់​នៅ​តំបន់​កាស្មៀរ​កំពុង​សម្លឹង​មើល​ពី​ម្ខាង​របង​នៅ​កន្លែង​ដែល​មាន​ការ​ធ្វើ​បាតុកម្ម​ បន្ទាប់​ពី​មានការ​បួង​សួង​កាល​ពី​ថ្ងៃ​សុក្រ ក្នុង​ពេល​ដែល​មាន​ការ​រឹត​ត្បិត​តឹង​រ៉ឹង​កើត​មាន​​បន្ទាប់​ពី​រដ្ឋាភិបាល​ឥណ្ឌា​លុប​ចោល​តំបន់​កាស្មៀរ​ពី​ «រដ្ឋធម្មនុញ្ញ​ពិសេស​តំបន់​កាស្មៀរ» នៅ​ទីក្រុង​ Srinagar។

លោក Alain Robert ដែល​ជា​អ្នក​ភ្នំ​ និង​ឡើង​ជញ្ជាំង កំពុង​ឈប់​នៅ​អាគារ​មជ្ឈមណ្ឌល​ Cheung Kong បន្ទាប់​ពី​បាន​ដាក់​ផ្ទាំង​ក្រណាត់​ដែល​មាន​ទង់​ជាតិ​ចិន និង​ហុង​កុង រូបចាប់​ដៃ​ និង​រូប​ព្រះ​អាទិត្យ​រះ នៅ​ក្នុង​ទីក្រុង​ហុងកុង។

ក្មេងប្រុង​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ម្នាក់​កំពុង​រៀប​ថង​ផ្លាស្ទិក​ដែល​គេ​ប្រើ​រួច​ហើយ​ នៅ​ឯ​កន្លែង​ផលិត​ឡើង​វិញ នៅ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។

មនុស្ស​កាន់​ដៃ​គ្នា​ជា​រង្វង់​នៅ​ជុំវិញ​ផ្លាក​សញ្ញា​សន្តិភាព​ដ៏​ធំ​មួយ​ដែល​មាន​តុប​តែង​ដោយ​ពន្លឺ នៅកន្លែង​ដើម​នៃ​ការ​ប្រគុំ​តន្ត្រី​ Woodstock Music and Arts កាល​ពី​ឆ្នាំ ១៩៦០ នៅ​ក្រុង Bethel រដ្ឋញូវយ៉ក។

បាតុករ​ប៉ាឡេស្ទីន​កំពុង​អង្គុយ​នៅខាង​មុខ​ទាហាន​អ៊ីស្រាអែល​ ក្នុង​ពេល​មានការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដក​យក​ដី​របស់​ប៉ាឡេស្ទីន​ដោយ​អ៊ីស្រាអែល នៅ​ភូមិ Kafr Malik ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ទីក្រុង​ Ramallah ក្នុង​តំបន់​ West Bank ដែល​គ្រប់​គ្រង​ដោយ​អ៊ីស្រាអែល។

ទូក​មួយ​គ្រឿង​កំពុង​ធ្វើ​ដំណើរ​នា​ពេល​យប់​នៅ​ជិត​ផ្ទាំង​ទឹក​កក​ដ៏​ធំ​មួយ​ នៅ​ខាង​កើត​នៃ​តំបន់ Greenland។