រូបភាព​ជុំ​វិញ​ពិភពលោក ១៦ សីហា ២០១៨

ក្មេង​ប្រុស​ម្នាក់កំពុង​ដើរ​នៅ​លើ​ស្លឹក​ឈូក​ធំៗ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​មនុស្ស​ម្នា​អង្គុយ​នៅ​លើ​ស្លឹក​ឈូក​ ក្នុង​ទីក្រុង​តៃប៉ិ​ កោះ​តៃវ៉ាន់។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ជម្លៀស​មនុស្ស​ចេញ​ពី​តំបន់​មានទឹក​ជំនន់​ ក្រោយ​ពេល​មាន​ការ​បើក​ទំនប់​ Idamalayr, Cheruthoni និង​ Mullaperiyar បន្ទាប់​ពី​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ នៅ​ជាយ​ក្រុង​ Kochi ប្រទេស​ឥណ្ឌា។

កម្រាល​ព្រំ​ធ្វើ​ពី​ផ្កា​ដែល​មាន​ទំហំ​ ១,៨០០​ម៉ែត្រការ៉េ ដែល​គេ​ដាក់​ចំណង​ជើង​ថា «Guanajuato មោទន​ភាព​វប្បធម៌​នៃ​ប្រទេស​ម៉ិកស៊ិក» ហើយ​កម្រាល​ព្រំ​ផ្កា​នេះ ធ្វើ​ឡើង​ពី​ផ្កា dahlias និង​ ផ្កា begonias សរុប​ជាង ៥០​ម៉ឺន​ទង នៅ​ Grand Place ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែល​ហ្ស៊ិក។

ទាហាន​ម្នាក់​​នៃ​កង​កម្លាំង​ពិសេស Cavalry របស់​ប្រទេស​ប៉ារ៉ាហ្គាយ កំពុង​ដើរ​​ដោយ​មាន​ពស់​នៅ​ជុំវិញ​ក​របស់​ខ្លួន។ ពួក​គេ​កំពុង​ដើរ​ក្បួន​ព្យុហ​យាត្រា​ក្បែរ​ប្រធានាធិបតី​ថ្មីរបស់​ប្រទេសប៉ារ៉ាហ្គាយ Mario Abdo Benitez ក្នុង​ទីក្រុងអាសង់ស្យុង។

មនុស្ស​កំពុង​ជិះ​ម៉ូតូ​នៅ​ក្បែរ​អាគារ​បាក់​បែក​ក្នុង​ក្រុង​ចាស់​​នៃ​ទី​ក្រុង Homs ប្រទេស​ស៊ីរី។

ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​កំពុង​បួង​សួង​នៅ​ជុំ​វិញ​ទីសក្ការៈ​ Kaaba នៅ​ព្រះវិហារ​ធំ ក្នុង​ទីក្រុង​ពិសិដ្ឋ Mecca របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត មុន​ពេល​ចាប់ផ្តើម​​ពិធី​ធម្មយាត្រា​ប្រចាំ​ឆ្នាំ Hajj។

សមាជិក​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​កំពុង​ត្រៀម​បាញ់​បេ ក្នុង​ពេល​ប្រយុទ្ធគ្នា​ជាមួយ​ពួក​បះបោរ នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។

ស្ត្រី​​មក​ពី​សាធារណរដ្ឋដូមីនីក ត្រូវ​បានចាប់​ខ្លួន​ដោយ​កង​កម្លាំង​ការពារ​ព្រំ​ដែន​អាមេរិក ដោយ​សារ​តែ​ពួក​គេ​បាន​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​តាម​ច្រក​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិកស៊ិក នៅ​ក្រុង Los Ebanos រដ្ឋ​តិចសាស សហរដ្ឋ​អាមេរិក។

តារា​សម្ដែង លោក John Travolta និង អ្នក​ស្រី Olivia Newton-John កំពុង​រាំ​ក្នុង​ពិធី​ខួប​៤០ឆ្នាំ នៃ​​ខ្សែភាព​យន្ត​បែប​កំប្លែង​ Grease នៅ​បណ្ឌិត្យ​សភា​ភាពយន្ត​និង​វិទ្យាសាស្ត្រ នៅ​ទីក្រុង Beverly Hills រដ្ឋ​កាលីហ្វ័រញ៉ា។