រូបភាព​ជុំវិញ​ពិភពលោក​ ១៦ សីហា ២០១៥

អ្នក​តវ៉ា​ដែល​មាន​គំនិត​ឆ្វេង​និយម​រត់​ចេញ​ពី​ការ​បាញ់​ទឹក​របស់​ប៉ូលិស​តួកគី​ ក្នុង​ការ​ប្រទូស​សារ៉ាយ​គ្នា​រវាង​ប៉ូលិស និង​អ្នក​តវ៉ា​ទៅ​នឹង​ប្រតិបត្តិការ​របស់​តួកគី​ប្រឆាំង​នឹង​យោធា​ Kurd ក្នុង​ក្រុង​ Istanbul។

Two side-by-side portraits of social analyst Kem Ley are on display at his hometown in Takeo province, Cambodia, July 02, 2017. (Hul Reaksmey/VOA Khmer)

បុរស​ដែល​រង​របួស​ម្នាក់​ដើរ​ចេញ​ពី​កន្លែង​កើត​ហេតុ ខណៈដែល​ក្រុម​ជួយ​សង្រ្គោះ​ធ្វើ​ការ​ស្វែង​រក​បន្ទាប់​ពី​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​ក្បែរ​លំនៅដ្ឋាន​របស់​លោក Shuja Khanzada អភិបាល​ខេត្ត​ Punjab។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​ក្រុង Attock ប្រទេស​បាគីស្ថាន។ ក្រុម​មន្រ្តី​ជួយ​សង្រ្គោះ​និយាយ​ថា ការ​ផ្ទុះ​គ្រាប់​បែក​នោះ​បាន​សម្លាប់​លោក Khanzada និង​មនុស្ស​៨នាក់​ដទៃ​ទៀត​ នៅ​ពេល​ដែល​វា​បាន​បំផ្លាញ​ផ្ទះ​របស់​លោក​អភិបាល​ខេត្ត។

ក្រុម​បាតុករ​ចូល​រួម​ការ​តវ៉ា​ប្រឆាំង​លោកស្រី Dilma Rousseff ប្រធានាធិបតី​ប្រេស៊ីល ដែល​ជា​ផ្នែក​នៃ​ការ​តវ៉ា​ទូទាំង​ប្រទេស​ ដោយ​ទាមទារ​ឲ្យ​លោកស្រី​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ។ ការ​តវ៉ា​ខាង​លើ​នេះ​ធ្វើ​ឡើង​នៅ​តាម​ឆ្នេរ Copacabana ក្នុង​ក្រុង Rio de Janeiro។

ទាហាន​នៃ​ក្រុម​ប្រយុទ្ធ​ប្រឆាំង​នឹង​អាវុធ​គីមី​របស់​កងទ័ព​សេរីភាព​ប្រជាជន (People's Liberation Army) ដោយ​មាន​ការ​ពាក់​ម៉ាស ត្រួត​ពិនិត្យ​កុងទ័រណឺ​នៅ​កន្លែង​ផ្ទុះ​នៅ​ក្នុង​ស្រុក​ Binhai ដែល​ជា​ស្រុក​ថ្មី​មួយ​នៅ​ក្នុង​ក្រុង Tianjin ប្រទេស​ចិន។

អ្នក​ប្រដាល់​កីឡាកាស់​មក​ពី​កុលសម្ព័ន្ធ​ភ្នំ Nuba ចូល​រួម​នៅ​ក្នុង​ការ​ប្រារព្ធ​បេតិកភណ្ឌ​វប្បធម៌​របស់​ពួកគេ​ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ជា​បន្តបន្ទាប់​ដើម្បី​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ពិភពលោក​ នៅ​ក្នុង​ក្រុង Omdurman ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥។ 

អ្នក​ប្រដាល់​កីឡាកាស់​មក​ពី​កុលសម្ព័ន្ធ​ភ្នំ Nuba ចូល​រួម​នៅ​ក្នុង​ការ​ប្រារព្ធ​បេតិកភណ្ឌ​វប្បធម៌​របស់​ពួកគេ​ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ជា​បន្តបន្ទាប់​ដើម្បី​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ពិភពលោក​ នៅ​ក្នុង​ក្រុង Omdurman ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥។ 

បុរស​ម្នាក់​ឡើង​លើ​ថ្ម​ដែល​នៅ​ជាប់​នឹង​ផ្ទាំង​ក្រណាត់​ដែល​មាន​រូប​លោក Ernesto "Che" Guevara​ មេដឹកនាំ​បដិវត្ត ដែល​ការ​ស្ថិត​នៅ​លើ​ឆ្នេរ​ក្នុង​ក្រុង Naqoura ភាគ​ខាង​ត្បូង​នៃ​ប្រទេស​លីបង់។

អ្នក​ដំណើរ​ដើរ​នៅ​ក្នុង​សួន​ផ្កា​ឈូក​រ័ត្ន​ ក្នុង​ពិធី​បុណ្យ​ផ្កា​ឈូក​រ័ត្ន​ Zama សម្រាប់​ឆ្នាំ២០១៥ ក្នុង​តំបន់​ Zama ក្នុង​ប្រទេស​ជប៉ុន។

អ្នក​ប្រកួត​ប្រជែង​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​ដ៏​ស្រស់​ស្អាត​លោត​ពី​ផែ Worthing Pier ក្នុង​តំបន់ West Sussex ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អង់គ្លេស​ ក្នុង​ការ​ប្រកួត​ប្រជែង​ម៉្យាង​ដែល​ហៅ​ថា ទិវា​ប្រកួត​ប្រជែង​មនុស្ស​បក្សី​អន្តរជាតិ​ប្រចាំ​ឆ្នាំ។ នេះ​ជា​ការ​ប្រកួត​ការ​ហោះហើរ​ដោយ​ប្រើ​ម៉ាស៊ីន​ដែល​អាច​ហោះ​បាន​ដោយ​កម្លាំង​មនុស្ស​ ហើយ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់​រដូវ​ក្តៅ។

សមាជិក​របស់​ក្រុម​អូស្រា្តលី​អបអរសារទរ​ បន្ទាប់​ពី​បាន​ឈ្នះ​ពាន​រង្វាន់ Netball World Cup​ នៅ​វគ្គ​ផ្តាច់​ព្រ័ត​ ដោយ​បាន​យក​ឈ្នះ​លើ​ប្រទេស​នូវែលសេឡង់ នៅ​ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។

សិល្បករ​ជនជាតិ​បារាំង​ លោក Gino ជិះ​ស៊ីក្លូ ដែល​មាន​ឈ្មោះ​ថា «Celestial Cyclo» ដែល​ផលិត​ដោយ​លោក​ផ្ទាល់​នៅ​ក្នុង​សង្កាត់ Le Marais ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី១៥ ខែសីហា​ ឆ្នាំ២០១៥។

កាំជ្រួច​បាញ់​ចេញ​ពី​ក្រុង Nagaoka ប្រទេស​ជប៉ុនបាន​ផ្ទុះ​ឡើង​នៅ​ពី​លើ​កោះ Ford ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧០​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២ នៅ​មូលដ្ឋាន​ទ័ព​រួម​របស់​កងទ័ព​ជើង​ទឹក និង​កងទ័ព​អាកាស​របស់​អាមេរិក​នៅ​ក្នុង​ក្រុង Honolulu កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥។