រូបភាពជុំវិញពិភពលោក ១៥ សីហា ២០១៩
អ្នកចែវទូក២នាក់កំពង់មើលថ្ងៃរះនៅពេលព្រលឹមដ៏អាប់អួមួយ នៅទីក្រុង Sanibel រដ្ឋ Florida។
ក្រុមបុរសដែលស្លៀកសម្លៀកបំពាក់តែងខ្លួនជាទាហានចក្រពត្តិជប៉ុន កំពុងទស្សនាទីសក្ការៈ Yasukuni ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅក្នុងខួបទី៧៤ នៃការចុះចាញ់របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២។
កាំជ្រួចផ្ទុះនៅខាងមុខព្រះចន្ទពេញវង់ ក្នុងពេលមានការប្រារព្ធបុណ្យនៅវិហារ Assumption of Our Lady នៅទីក្រុង Mosta ប្រទេសមាល់ត៍។
បុគ្គលិកម្នាក់ធ្វើការនៅក្នុងសង្វាក់ផលិតកម្មស្រោមដៃពេទ្យ នៅឯរោងចក្រមួយក្នុងក្រុង Huaibei ស្ថិតនៅខេត្ត Anhui នៅភាគខាងកើតនៃប្រទេសចិន។
អ្នករាំជាមួយភ្លើងកំពុងសម្ដែងក្នុងពិធីមួយឈ្មោះថា Esala Perahera នៅជិតព្រះវិហារពុទ្ធសាសនា នៅទីក្រុង Kandy ដែលស្ថិតនៅលើភ្នំ មានចម្ងាយប្រមាណ ១១៦ គ.ម ពីទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។
យន្តហោះដឹកអ្នកដំណើរ Ural Airlines Airbus 321 បានចុះចតក្នុងគ្រាមានអាសន្ននៅក្នុងវាលមួយនៅជិតព្រលានយន្តហោះអន្តរជាតិ Zhukovsky នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
បុគ្គលិកកាកបាទក្រហមម្នាក់កំពុងបាញ់ទឹកលើមនុស្សចំណាស់ម្នាក់ក្នុងពិធីមួយនៅ Boulouris ប្រទេសបារាំង ដើម្បីរំលឹកខួប៧៥ឆ្នាំនៃការចូលទៅតំបន់ Provence របស់ពួកសម្ព័ន្ធមិត្តនៅក្នុងសង្គ្រាមលោកលើកទី២ ដែលការចុះចតនេះបានជួយរំដោះភាគខាងជើងនៃប្រទេសបារាំង
ក្រុមបាតុករកាន់ភ្លើងទៀននីងសញ្ញានានាក្នុងពេលប្រមូលផ្ដុំគ្នាហែក្បួននៅទីក្រុងសេអ៊ូល ដើម្បីប្រឆាំងនឹងនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe និងទាមទារឲ្យរដ្ឋាភិបាលកូរ៉េលុបចោលកិច្ចព្រមព្រៀងសន្តិសុខទូទៅនៃព័ត៌មានយោធា ឬដែលគេហៅយ៉ាងខ្លីថា GSOMIA ដែលជាកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់រវាងប្រទេសទាំងពីរ។
កីឡាការក្រុម Houston Texans កំពុងដើរកាត់វាលហ្វឹកហាត់មុនពេលចាប់ផ្ដើមការហ្វឹតហាត់រួមគ្នានៃកីឡាបាល់ឱបអាមេរិក NFL ជាមួយក្រុម Detroit Lions នៅទីក្រុង Houston។
យានយន្តយោធាត្រូវបានគេចតនៅលើទីលាននៃមណ្ឌលកីឡា Shenzhen Bay Sports នៅទីក្រុង Shenzhen ប្រទេសចិន។