រូបភាពជុំវិញពិភពលោក ១៥ សីហា ២០១៨

រថយន្ត​ធំ​និង​តូច​ត្រូវ​បាន​ទុកចោល​នៅ​លើ​ស្ពាន​ Morandi ដែល​បាន​បាក់​នៅ ក្នុង​ទីក្រុង​ Genoa ប្រទេស​អ៊ីតាលី។ ស្ពាន​មួយ​នៅ​តាម​ផ្លូវ​ហាយវ៉េ​ដែល​ភ្ជាប់​ប្រទេស​អ៊ីតាលី​និង​បារាំង​បាន​បាក់​នៅ​ទីក្រុង​កំពុង​ផែ​អ៊ីតាលី​អំឡុង​ខ្យល់ព្យុះ​មួយ​ដែល​បាន​បោកបក់​រថយន្ត​ហោះ​ឡើង​ប្រមាណ​៩០​ម៉ែត្រ​។

បងស្រី​ Clara​ នៃ​ ទីភ្នាក់ងារ​កាតូលិកសម្រាប់​ការ​អភិវឌ្ឍ​ឆ្លង​ប្រទេស​ (CAFOD) មកពី​ប្រទេស​សំប៊ី​ដើរ​កាត់​ស្បែកជើង​ដែល​ត្រូវ​បានដាក់​នៅ​ខាងក្រៅ​វិហារ Westminster Cathedral កណ្តាល​ទីក្រុង​ឡុងដ៍​ដើម្បីផ្សព្វផ្សាយ​យុទ្ធនាការ​​ជនភៀសខ្លួន​របស់​សម្តេច​ប៉ាប Pope Francis។គំនិត​ផ្តួចផ្តើម​របស់​សម្តេច​ប៉ាបកំពុង​អំពាវនាវ​ឲ្យ​មេដឹកនាំ​ពិភពលោក​គាំទ្រ​កិច្ច​ព្រមព្រៀង​ដែល​មាន​បំណង​ជួយ​ជនភៀសខ្លួន​និង​ជនចំណាកស្រុក។

កុមារី Anarita Mihilli ដែល​ត្រូ​វ​​បាន​ម្តាយ​ពរ​ខណ​ដែល​នាង​ថើប​ឈើឆ្កាង​មាស​​នៅ​ក្នុង​ព្រះវិហារ​ Black Madonna អំឡុងពិធីបុណ្យ Assumption ក្នុង​ភូមិ Letnica​ ប្រទេស​កូសូវ៉ូ។

អ្នក​ពន្លត់​អគ្គិភ័យ​និង​អ្នក​សង្រ្គោះ​ឈរ​នៅ​ទី​ដែល​ស្ពាន​ Morandi​ បាន​បាក់​ក្នុង​ទីក្រុង​កំពង់ផែ Genoa ប្រទេស​អ៊ីតាលី។ អ្នក​សង្រ្គោះ​ស្វែង​រក​អ្នក​នៅ​រស់រាន​មាន​ជីវិត​ក្នុង​គំនរ​ថ្ម​បន្ទាប់​ពី​ស្ពាន​ដែល​បាក់​នោះ​បាន​សម្លាប់​មនុស្ស​ប្រមាន​៣៩​នាក់​។

ប្រធានាធិបតីប៉ារ៉ាហ្គាយ​ថ្មី​លោក Mario Abdo Benitez ជិះ​ក្នុង​រថយន្ត​មួយ​ជាមួយ​នឹង​ភរិយា​អ្នកស្រី Silvana Lopez បន្ទាប់​ពី​ពិធីចូលកាន់តំណែង​របស់​លោក​ក្នុង​វិមាន«Lopez Palace» ទីក្រុង Asuncion ប្រទេស​ប៉ារ៉ាហ្គាយ។

ក្រុម​សង្រ្គោះ​ព្យាយាម​ស្រង់​រថយន្ត​មួយ​ចេញ​ពីបឹង​ Seneca ក្នុង​ទីក្រុង​ Lodi បុរី​ញូវយ៉ក​បន្ទាប់​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​​និង​ទឹក​បាន​ជន់លិច​ដែល​បណ្តាល​ឲ្យ​ការ​ជម្លៀស​និង​ការ​បំផ្លាញ​នានា​ក្នុង​តំបន់ Finger។

បុរស​ម្នាក់​បាន​រត់​ជាមួយ​«toro encuetado» ប្រអប់មួយ​ដែល​មាន​រាង​ដូចគោ​ហើយ​មាន​ដាក់​កាំជ្រួច​ អំឡុង​ពិធី​បុណ្យ​អបអរ​ Virgin Mary ក្នុង​ទីក្រុង​ Leon ប្រទេស​នីការ៉ាហ្គោ​កាលពី​ថ្ងៃទី​១៤ សីហា ២០១៨។

រូបភាព​មួយ​បង្ហាញ​ពី​រន្ទះ​អំឡុង​ពេល​ខ្យល់​ព្យុះ​មួយ​លើ​ជ្រោះ Taravo និង​ភូមិ Petreto-Bicchisano លើ​កោះមេឌីទែរ៉ាណេ Corsica ក្នុង​ប្រទេស​បារាំង។

កុមារី​ម្នាក់​មើល​សត្វ​ត្រី​យន្ត​ដែល​កំពុង​ហែលទឹក​ក្នុង​សន្និសីទមនុស្ស​យន្ត​ពិភពលោកក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។