រូបភាព​ជុំវិញ​ពិភព​លោក ១៥ សីហា ២០១៧

ក្មេង​ស្រី​ឥណ្ឌា​ពាក់​កងដៃ​បីពណ៌​កំពុង​ហាត់​សម​មុន​ពេល​ចូល​រួម​ក្នុង​ការ​ប្រារព​ទិវា​ឯករាជ្យ​ជាតិ​ ក្នុង​ទីក្រុង Secunderabad ដែល​ជា​ក្រុង​ភ្លោះ​នៃ​ខេត្ត​ Hyderabad ប្រទេស​ឥណ្ឌា។

អធិរាជ្យ​ជប៉ុន Akihito (ស្តាំ) និង​ភរិយា​ Michiko កំពុង​បន្ទន់​ខ្លួន​គោរព​ទីសក្ការៈ​សម្រាប់​អ្នក​ស្លាប់​ក្នុង​សម័យ​សង្គ្រាម​ នៅ​ក្នុង​ពិធី​រំឭក​ខួប​ទី​៧២​នៃ​ការ​ចុះ​ចាញ់​របស់​ជប៉ុន​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ នៅ​សាល​ Budokan ក្នុង​ទីក្រុង​តូក្យូ។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក Moon Jae-in កំពុង​ថ្លែង​សារ​តាម​កញ្ចក់​ទូរទស្សន៍​ ខណៈ​ដែលអ្នក​ផ្សេង​ទៀត​កំពុង​ស្តាប់​សារ​របស់លោក​ ដែល​ថ្លែង​ក្នុង​ពិធី​ប្រារព​​ទិវា​ឯករាជ្យ​ជាតិ​នៅ​មជ្ឈមណ្ឌល​វប្បធម៌ Seong ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាង​ត្បូង។

ស្ត្រី​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ជិត​វិមាន​ Trump Tower របស់​ប្រធានាធិបតី​ ដូណាល់ ត្រាំ នៅ​ពេល​ស្ត្រី​រូប​នោះ​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ប្រធានាធិបតី​ ដូណាល់ ត្រាំ ក្នុង​ទីក្រុង​ញូវ​យ៉ក។

លោក Gleidson Hoffman ដែល​មាន​ដើម​កំណើត​​នៅ​ប្រទេស​ប្រេស៊ីល​ មាន​ការ​ក្តុកក្តួល​ក្នុង​ចិត្ត​នៅ​ក្នុង​ពិធី​ប្រកាស​​ប្រគល់​សញ្ជាតិ​អាមេរិក​ នៅ​ទីក្រុង​ញូវយ៉ក។

កសិករ​ម្នាក់​កំពុង​ដើរ​នៅ​ក្នុង​វាល​ស្រែ​ក្នុង​ស្រុក Sindhuli ប្រទេស​នេប៉ាល់។

Neymar កីឡាករ​បាល់​ទាល់​ល្បី​ឈ្មោះរបស់​ក្រុម​ Paris Saint-Germain នៃ​ប្រទេស​បារាំង​ត្រូវ​បាន​​តែង​តាំង​ជា​ឯក​អគ្គរដ្ឋទូត​សុឆន្ទៈ​សម្រាប់​អង្គការ​ជន​ពិការ​ពិភពលោក។ លោក​កំពុង​ត្រេះ​បាល់​នៅលើ​កៅអី​បាក់​បែក​មួយ​ដែល​ផលិត​​ឡើង​ដោយ​លោក Daniel Berset នៅ​ខាង​មុខ​ស្នាក់​ការ​អង្គការ​សហប្រជាជាតិ​ ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ ព្រឹត្តិការណ៍​​នេះ​ជា​និម្មិតរូប​នៃ​ការ​ប្រឆាំង​នឹង​គ្រាប់​មីន​កប់​ក្នុង​ដី និង​គ្រាប់បែក​ចង្កោម។

សមាជិក​នៃ​ក្រុម​មនុស្ស​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ដូច​គ្នា​កំពុង​រៀប​ចំ​ចម្អិន​ពង​ទា​ចៀន​ខ្នាត​យក្ស​ ដែល​ធ្វើ​ឡើង​ពីស៊ុត​ចំនួន​១០.០០០​គ្រាប់ នៅ​​ទីក្រុង Malmedy ប្រទេស​ប៊ែលហ្ស៊ិក។

មន្ត្រី​យោធា​ម្នាក់​កំពុង​ឈរ​យាម​នៅ​ច្រក​ចូល​ទៅ​កាន់​អាគារ​ Bayi​ ក្នុងជំនួប​រវាង​​អគ្គ​​​បញ្ជាការ​សេនាធិការ​ចម្រុះ​សហរដ្ឋ​អាមេរិក គឺ​លោក Joseph Dunford និង​អគ្គ​បញ្ជាការ​សេនាធិការ​ចម្រុះ​ចិន លោក Fang Fenghui នៅ​មូលដ្ឋាន​ទ័ព​រំដោះ​ប្រជាជន​ចិន ក្នុង​ទីក្រុង​ប៉េកាំង។

កង្កែប​មួយ​ក្បាល​នៅក្នុង​បឹង​មួយ​ក្នុង​សួន​សត្វ​នៃ​ទីក្រុង​ Leipzig ប្រទេស​អាល្លឺម៉ង់។

ក្រុម​អ្នក​ធ្វើការ​នៅ​ក្នុង​ក្រុង​ព្យាយាម​សម្អាត​ថ្នាំ​ពណ៌​ពី​រូប​សំណាក​រំឭក​ដល់​​ទាហាន​សហព័ន្ធ លោក John B. Castleman ដែល​ត្រូវ​គេ​​វាយ​បំបែក​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ក្នុង​ទីក្រុង​ Louisville រដ្ឋ Kentucky។

រូប​គំនូរលម្អ​​ជញ្ជាំង​នៅ​កន្លែង​បញ្ចុះ​សព​​ដែល​គូរ​ដោយ​វិចិត្រ​ករ​ជន​ជាតិ​ប៉ូឡូញ Lukasz Zasadni ក្នុង​ទីក្រុង​មួយ​ឈ្មោះ​ថា «ទីក្រុង​មរណៈ» ដែល​ជា​តំបន់​អនាធិបតេយ្យ​មាន​មនុស្ស​កន្លះ​លាន​នាក់​​រស់​នៅជាមួយ​នឹង​ផ្នូរ​សព ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។