រូបភា​ពជុំវិញ​ពិភពលោក ១៤ សីហា ២០២០

មនុស្ស​កំពុង​ឈរ​នៅ​ជិត​ឡាន​ដែល​លិច​ទៅ​ក្នុង​ភក់​បន្ទាប់​ពី​មាន​ទឹក​ជំនន់​បង្ក​ដោយ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ទីក្រុង Jaipur ប្រទេស​ឥណ្ឌា។

អ្នក​បោស​សម្អាត​តាម​ផ្លូវ​កំពុង​ឆែក​មើល​ទូរស័ព្ទ​របស់​ខ្លួន​ នៅ​ពេល​លោក​សម្រាក​នៅក្បែរ​ផ្ទាំង​គំនូរ​ស្ដី​អំពី​ជំងឹ​កូវីដ១៩ នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី។

អ្នក​ចូលរួម​កាន់​ម៉ាស់​ធ្វើ​ពី​ក្រដាស​ដែល​បង្ហាញ​រូប​ប្រធានាធិបតី​បេឡារុស លោក Alexander Lukashenko ក្នុង​ពេល​បាតុកម្ម​គាំទ្រ​បក្ស​ប្រឆាំង​នៃ​ប្រទេស​បេឡារុស នៅមុខ​ស្ថានទូត​បេឡារុស នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន។

ប៉ូលិស​ឥណ្ឌា​ម្នាក់​សម្អាត​ឈាម​ដែល​ប្រឡាក់​នៅ​លើ​ផ្លូវដោយ​ប្រើ​មេគ​ឈើ បន្ទាប់​ពី​ជន​សង្ស័យ​ជា​ពួក​ឧទ្ទាម​បាន​វាយ​ប្រហារ​លើ​ប៉ូលិស​នៅ​ជាយ​ក្រុង Srinagar ក្នុង​តំបន់​កាស្មៀរ​ដែល​ឥណ្ឌា​គ្រប់​គ្រង។

អតិថិជន​ម្នាក់​ដើរ​នៅ​ក្បែរ​ហាង​លក់របស់​ជជុះ​​​ឈ្មោះ Nochmall ដែល​ជា​របស់ក្រុម​ហ៊ុន​កែ​ច្នៃ​សំរាម​ BSR។ ហាង​នេះ​លក់​ផលិត​ផល​ដែល​អតិថិជន​ខ្លះ​គិត​ថា​ជា​សំរាម តែ​វា​ជា​ទ្រព្យ​សម្រាប់​អតិថិជន​ផ្សេង​​ទៀត​ នៅ​ទីក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់។

ជន​ប៉ាឡេស្ទីន​ដុត​រូប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​ព្រះ​អង្គ​ម្ចាស់​ស្នង​រាជ្យ​ Mohammed bin Zayed al-Nahyan នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម និង​​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ក្នុងពេល​បាតុកម្ម​នៅ​ទីក្រុង Nablus នៅ​តំបន់​ West Bank ដែល​អ៊ីស្រាអែល​កាន់​កាប់។

អណ្ដាត​ភ្លើង​នៃ​ភ្លើង​ឆេះ​ព្រៃ​នៅ​​​ Ranch Fire ដែល​កំពុង​ឆេះ​កូន​ភ្នំ Azusa រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អា​មេរិក ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៤០គីឡូម៉ែត្រ​ពី​ទីក្រុង​ឡូសអែនជឺឡែស (Angeles)។

រូប​ម្ដាយ​និង​កូន​ដែល​ពាក់​ម៉ាស់​ ឆ្លុះ​ទៅ​នឹង​ទឹក​ នៅ​ពេល​ពួក​គេ​ដើរ​នៅ​ក្នុង​ស្រុក Docklands នៃ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី នៅ​ពេល​ដែល​ទីក្រុង​នេះ​កំពុង​ប្រឈម​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ ដែល​បណ្ដាល​មក​ពី​វីរុស​កូរ៉ូណា។