រូបភាព​ជុំវិញ​ពិភពលោក ១៤ សីហា​ ២០១៩

សកម្ម​ជន​អាកាសធាតុវ័យក្មេង​ជនជាតិ​ស៊ុយអែត Greta Thunberg បក់​ដៃ​ពី​ទូក​មួួយ​នៅ​ពេល​ដែល​នាង​ចាប់​ផ្តើម​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​កាន់​ទីក្រុង​ញូវយ៉ក ​ពី​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៩។

មនុស្ស​ម្នា​មើល​កម្អែល​ភ្នំភ្លើង​ដែល​ផ្ទុះ​ចេញ​ពី​ភ្នំ​ Piton de la Fournaise កាល​ពី​ថ្ងៃទី​១៣ ខែសីហា​ ឆ្នាំ​២០១៩​នៅ​មហាសមុទ្រ​ឥណ្ឌា។

ស្រ្តី​ម្នាក់​និង​ក្មេង​ប្រុស​ម្នាក់​ថត​រូប​នៅ​ខាង​មុខ​រូប​​អាកាសយានិក​សូវៀត​លោក​ Valery Chkalov ដែល​បាន​បញ្ជា​យន្ត​ពី​តំបន់​អាកទិក​ហើយ​បាន​ចុះ​ចត​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​កាលពី​ឆ្នាំ​១៩៣៧ នៅ​ស្ថានីយ៍​រថភ្លើង Chkalovskaya ក្នុង​ទីក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៩។

ដំរី​ដ៏​ស្គម​មួយ​ក្បាល​អាយុ​៧០ឆ្នាំ​ឈ្មោះ​Tikiri ត្រូវ​បាន​គេ​យក​មក​ដាក់នៅ​ព្រះវិហារ Temple of the Tooth កណ្តាល​ទីក្រុង​ Kandy ដើម្បី​ចូល​រួមពិធី​បុណ្យ​ព្រះពុទ្ធ​សាសនា។

ក្មេង​ប្រុស​ម្នាក់​ប្រកួតជិះ​សត្វ​ចៀម​ក្នុង​ការ​តាំង​ពិព័រណ៌​រដ្ឋ Iowa ទីក្រុង​ Des Moines សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ២០១៩។

បុរស​ម្នាក់​សំរាក​នៅ​ក្បែរ​រូប Saint Volodymyr នៅ​តាម​ច្រាំង​ទន្លេ Dnipro ទីក្រុង Kiev ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃទី​១៤ ខែសីហា​ ឆ្នាំ២០១៩។

ក្មេង​ប្រុស​អារ៉ាប់​ម្នាក់​លោត​ចូល​សមុទ្រ​ Mediterranean ពីជញ្ជាំង​ទន្លេ​បុរាណ​មួយ​នៅ​កំពង់​ផែ​ទីក្រុង​ចាស់​ Acre អំឡុង​ថ្ងៃឈប់​សំរាកម៉ូស្លីម​ Eid al-Adha ប្រទេស​អ៊ីស្រាអែលកាលពី​ថ្ងៃទី​១៣ ខែសីហា​ ឆ្នាំ២០១៩។

ឧទ្ធម្ភាគចក្រ AH-1Z Viper ពី​នាវា​ជើង​ទឹក Marine Medium Tiltrotor Squadron (VMM) 163 ត្រៀម​នឹង​ហោះ​ចេញ​ពីប្រទេស​​អូម៉ង់​កាលពី​ថ្ងៃទី ១២​ ខែសីហា ឆ្នាំ២០១៩។