រូបភាព​ជុំវិញ​ពិភពលោក ១៤ សីហា ២០១៨

ផ្នែក​នៃ​ស្ពានMorandi កម្ពស់​ ៥០​ម៉ែត្រ​ បាន​បាក់​សង្កត់​រថយន្ត​ប្រមាណ​៣៥ ទៅលើ​ដំបូល​ឃ្លាំង​និង​អគារ​ផ្សេងៗ​ក្នុង​ទីក្រុង​​ Genoa ​ប្រទេស​អ៊ីតាលី។ មនុស្ស​ប្រហែល​៣៥​នាក់​ត្រូវ​បាន​ស្លាប់ យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីតាលី​ ANSA ខណ​ដែល​មន្រ្តី​កំពុង​រាប់​ចំនួន​ដែល​នៅ​សេសល់​ប្រហែល​២០​ទៀត។

កូនស្វា​ពូជ Silvery Gibbon ដែល​ជាសត្វ​ជិត​ផុតពូជ​ត្រូវ​បាន​ម្តាយ​ខ្លួន​អោបនៅ​សួន​សត្វ Prague សាធារណ​រដ្ឋ​ឆែក។

មនុស្ស​ម្នា​កំពុង​ហាត់​ប្រាណ​នៅ​កន្លែង​ហាត់ប្រាណ​សាធារណ​អំឡុង​ពេល​ដែល​ព្រះអាទិត្យ​លិច​នៅ​ឆ្នេរ​សមុទ្រ​ Victoria ទីក្រុង​ Cadiz ប្រទេស​អេស្ប៉ាញ​កាលពី​ថ្ងៃទី​១៣ សីហា ឆ្នាំ ២០១៨។

អ្នក​កាន់ទុក្ខ​សែង​ម្ឈូស​អំឡុង​ពិធី​បុណ្យ​សព​មួយ​ដែល​ភាគ​ច្រើន​ជាកុមារ​ដែល​ស្លាប់​លើ​រថយន្ត​ក្រុង​នៅ​ក្នុង​ការ​វាយ​ប្រហារ​ក្រុម​សម្ព័ន្ធ​ដែល​ដឹកនាំ​ដោយ​សាអូឌីក្នុង​ទីក្រុង​ Saada ប្រទេស​យេម៉ែន​កាលពី​ថ្ងៃទី​១៣ ខែ សីហា ឆ្នាំ ២០១៨។

សមាជិក​ម្នាក់​នៃ​កងកម្លាំង​ប៉ូលិស​នេប៉ាល់​ពិនិត្យ​ឆ្នាំង​មួយ​ដែល​ត្រូវ​បាន​សង្ស័យ​ថា​មាន​ដាក់​គ្រាប់បែក​ក្នុង​ទីក្រុង​ Lalitpur។

រថយន្ត​មួយ​គ្រឿង​បុក​ចូល​ក្នុង​ហាង​មួយ​ក្នុង​ទីក្រុង​ Kempten ប្រទេស​អាល្លឺម៉ង់។ មិនមាន​មនុស្ស​រងរបួស​ឡើយ។