រូបភាព​ជុំវិញ​ពិភពលោក ១៤ សីហា ២០១៧

រូបភាព​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ Society 4 Climate Chnage Communication Sierra Leone បង្ហាញ​ពី​ផ្លូវ​លិច​ទឹក​មួយ​នៅ​ក្នងុ​ក្រុង​តំបន់ Regent ក្បែរ​ក្រុង Freetown។

ពលរដ្ឋ​ឥណ្ឌូនេស៊ី​ពាក់​មួក និង​អាវ​យឺត​ពណ៌​ក្រហម និង​ស​ក្នុង​ពេល​ដើរ​ក្បួន​មួយ​នៅ​ក្នុង​ក្រុង Bali ប្រទេស​ឥណ្ឌូនេស៊ី។

សិស្ស​សាលា​តុបតែង​ជា​ព្រះ​ក្រឹស្ណ​ (ព្រះ​ក្នុង​សាសនា​ហិណ្ឌូ) រង់ចាំ​សម្តែង​ក្នុង​កម្មវិធី​មួយ​នៅ​មុន​ពិធីបុណ្យ Janmashtami ដើម្បី​សាទរ​ខួប​នៃ​ថ្ងៃ​ប្រសូត្រ​របស់​ព្រះ​ក្រឹស្ណ នៅ​ក្នុង​ក្រុង Ajmer ប្រទេស​ឥណ្ឌា។

ខ្លា​ឃ្មុំ​ទឹក​កក​មួយ​ក្បាល​ឈរ​នៅ​លើ​ដុំ​ទឹកកក​នៅ​ក្នុង​ដែនទឹក Franklin Strait ក្នុង​ដែនដី​កោះ​របស់​កាណាដា។

សត្វ​រម៉ាំង​ដ៏​កម្រ​មួយ​ក្បាល​ត្រូវ​បាន​គេ​ថត​បាន​នៅ​ក្នុង​ក្រុង Gunnarskog ប្រទេស​ស៊ុយអែត។

បុរស​ពីរ​នាក់ និង​សុនខ​មួយ​ជិះ​ម៉ូតូ​រត់​គេច​ចេញ​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្បែរ​ភូមិ Varnavas ប្រទេស​ក្រិក។

ស្ត្រី​ប៉ាឡេស្ទីន​ម្នាក់​ថើប​ចៅ​ប្រុស​តាម​រយៈពេល​បង្អួច​រថយន្ត​ក្រុង​មុន​ពេល​គាត់​ចាកចេញ​ទៅ​ធ្វើ​ព្យុះហយាត្រា​ប្រចាំ​ឆ្នាំ Haj នៅ​ក្នុង​ក្រុង Khan Younis ប្រទេស​ប៉ាឡេស្ទីន។

លោក Hyeon Soo Lim ដែល​ទើប​តែ​ត្រឡប់​មក​កាន់​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ទៅ​ប្រទេស​កាណាដា​វិញ​ បន្ទាប់​ពី​ត្រូវ​បាន​គេ​ឃុំ​អស់​រយៈពេល​៣១ខែ បាន​ឱប​ចៅ​ស្រី​របស់​គាត់​នៅ​ពី​មុខ​ភរិយា​របស់​គាត់​ឈ្មោះ Geum Young Lim នៅ​ពេល​គាត់​ចាកចេញ​ពី​ព្រះវិហារ Light Presbyterian នៅ​ក្នុង​ក្រុង Mississauga ប្រទេស​កាណាដា កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧។

បុរស​ម្នាក់​ធ្វើ​មុខ​ជ្រួញ​នៅ​ពេល​ដើរ​ក្បែរ​ក្រុម​ការងារ Lettuce Ladies ដែល​ជា​ក្រុម​សកម្មជន​មួយ​ក្រុម ក្នុង​ព្រឹត្តិការណ៍​ដើម្បី​លើក​កម្ពស់​ការ​ចាំ​បន្លែ​នៅ​ក្នុង​ក្រុង Bucharest ប្រទេស​រូម៉ានី។