រូបភាពជុំវិញពិភពលោក ១៤ សីហា ២០១៦
អ្នកភូមិប្រមូលផ្តុំគ្នាមើល អ្នកជំនាញសត្វព្រៃជួយសត្វដំរីដែលស្ថិតនៅក្នុងភក់មួយ បន្ទាប់ពីជួយបាននៅក្នុងទឹកជំនន់ដ៏ខ្លាំងមួយនៅក្នុងស្រុក Jamalpur ប្រមាណជា១៥០គ.ម ភាគខាងជើងនៃក្រុងដាក្កា ប្រទេសបង់ក្លាដែស។
អ្នកចូលរួមកំពុងមើលការប្រកួតរត់ម៉ារ៉ាតុងនារីនៅក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
ជនជាតិជ្វីបម្នាក់ធ្វើការអធិដ្ឋាននៅវិហារ Western Wall ក្នុងក្រុងបុរាណហ្ស៊េរុយសាឡិម ក្នុងខែបួស Tisha B'Av ថ្ងៃនៃការមិនញ៉ាំអាហារ។ វិហារនេះត្រូវបានគេជឿថា ជាវិហារទី១ និងទី២ ដែលត្រូវបានគេបំផ្លាញនៅក្នុងក្រុងបុរាណនេះ។
បាតុករបង្ហាញឆ័ត្រដែលសរសេរថា «Marcos is no Hero» ឬបកជាភាសាខ្មែរថា «លោក Marcos មិនមែនជាវីរបុរសនោះទេ» នៅពេលពួកគេចូលរួមជាមួយបាតុកររាប់រយនាក់ផ្សេងទៀត ដើម្បីប្រកាសពីផែនការនៃការបូជាជនផ្តាច់ការ Ferdinand Marcos នៅកន្លែងបូជា Libingan ng mga Bayani ក្នុងពេលបាតុកម្មមួយនៅឧទ្យានមួយនៅក្នុងម៉ានីល ប្រទេសហ្វីលីពីន។
ស្រ្តីម្នាក់រត់ចេញពីផ្ទះដែលកំពុងឆេះ នៅភូមិតូចមួយដែលមានឈ្មោះថា Oteiro នៅក្បែរក្រុង Sao Pedro do Sul ប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦។
គេឃើញផ្ទះលិចទឹកនៅក្រុង Hammond រដ្ឋ Louisana បន្ទាប់ពីមានភ្លៀងខ្លាំងមួយ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦។
កីឡាករRamiro Quintana របស់អាហ្សង់ទីនជិះសេះ Appy Cara បរាជ័យមិនអាចឆ្លងរបងបាន ក្នុងការប្រកួត Equestrian's Show Jumping នៅមជ្ឈមណ្ឌល Olympic Equestrian Center ក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
អ្នកភូមិឈូសដីល្បាប់ដែលបក់មកដោយសារភ្លៀងមូសុងនៅមណ្ឌលភៀសខ្លួនមួយ ដែលលិចទឹកនៅក្នុងក្រុង San Mateo ខេត្ត Rizal ប្រទេសហ្វីលីពីន។
មនុស្សម្នាចូលរួមក្នុងពិធី Monsoon Holi Madrid នៅក្នុងក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦។
អ្នកជិះសេះប្រណាំងម្នាក់ចូលរួមក្នុងការប្រកួតសត្វគោប្រពៃណីដែលគេហៅថា «Pacu Jawi» ដើម្បីអបអរពេលបញ្ចប់នៃការច្រូតកាត់នៅក្នុងតំបន់ Tanah Datar ខេត្ត West Sumatra ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦។