រូបភាព​ជុំវិញ​ពិភពលោក ១៣ សីហា ២០២០

រថ​យន្ត​មួយ​គ្រឿង​កំពុង​ឆេះ​ នៅ​ខណៈ​ពេល​ដែល​ខ្យល់​កំពុង​បក់​នាំយក​រងើក​ភ្លើង​ពី​ដើម​ឈើ​ដែល​ឆេះ​នៅ​ពេល​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ Lake Hughes ក្នុង​តំបន់​អភិរក្ស​ព្រៃ​ឈើឧទ្យានជាតិ Angeles នៅ​ខាង​ជើង​ក្រុង Santa Clarita រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

មន្ត្រី​ប៉ូលិស​ពាក់​ម៉ាស់​ ចូលរួម​ក្នុង​ការ​ហាត់​សម​ដើម្បី​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ប្រទេស​ឥណ្ឌា នៅ​ឯ​បន្ទាយ​ប្រវត្តិសាស្ត្រ​ Red Fort ក្នុង​ទីក្រុង​ដែលី ប្រទេស​ឥណ្ឌា។

ទាហាន​មក​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រេស៊ីល កំពុង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ឯ​រូប​ចម្លាក់​ The Redeemer នៅ​ភ្នំ Corcovado មុន​ពេល​បើក​ដំណើរ​ការ​ឡើង​វិញ​ទីន្លែង​ទាក់​ទាញ​ទេសចរណ៍​មួយ​នេះ នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។

ស្ត្រី​ម្នាក់​ពាក់​ម៉ាស់​ដើម្បី​ចូលរួមការពារ​ការ​រាល​ដាល​នៃ​វីរុស​កូរ៉ូណា កំពុង​ដើរ​នៅ​ឯ​បឹង​មួយដែល​មាន​ផ្កា​ឈូក នៅ​ក្រោម​កម្ដៅ​ថ្ងៃ ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

បុគ្គលិក​សុខាភិបាល​ម្នាក់​យក​សំណាក​ដើម្បី​ធ្វើតេស្ត​រក​មើលជំងឺកូវីដ១៩ នៅ​ទីក្រុង Gauhati ប្រទេស​ឥណ្ឌា។

មនុស្ស​កំពុង​គ្រវី​ផ្កា​នៅ​ពេល​ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ នៅ​ទីក្រុង​មីនស្តិ៍ ប្រទេស​បេឡារុស។

អ្នក​ភូមិ​កំពុង​ឈរ​មើល​ការ​ផ្ទុះ​នៃ​ភ្នំ​ភ្លើង​ Mount Sinabung មើល​ចេញ​ពី​ក្រុង Karo ខេត្ត​សូម៉ាត្រា​ខាង​ជើង ប្រទេស​ឥណ្ឌូនេស៊ី។

ប៉ូលិស​ចាប់​ខ្លួន​បាតុករ​ម្នាក់​ក្នុង​ពេល​តវ៉ា​ប្រឆាំង​នឹង​ការរ​សម្រេច​របស់​ប្រធានាធិបតី Alassane Ouattara ក្នុង​ការ​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​ជា​លើក​ទី៣ នៅ​ទីក្រុង Abidjan ប្រទេស​កូតឌីវ័រ។

កីឡាករ​ Jos Buttler នៃ​ប្រទេស​អង់គ្លេស​កំពុង​ផ្ដោត​ទៅ​លើកូន​បាល់​ក្នុង​ពេល​ដែល​កីឡា cricket បាន​ចាប់​ផ្ដើម​ឡើង​វិញដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​​មនុស្ស​ចូល​ទស្សនា បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​បណ្ដាល​​មក​ពី​វីរុស​កូរ៉ូណា នៅ​ក្រុង Ageas Bowl ទីក្រុង Southampton ចក្រភព​អង់គ្លេស៕