រូបភាព​ជុំវិញ​ពិភពលោក​ ១៣ សីហា ២០១៩

ស្រ្តី​ម្នាក់​ត្រូវ​បាន​លើក​ដាក់​រថយន្ត​សង្រ្គោះ​មួយ​ខណៈដែល​ប៉ូលិស​​កំពុង​ស៊ើបអង្កេត​ករណី​ចាក់​សម្លាប់​ក្នុង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្រ្តាលី​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០១៩។

អ្នក​សារព័ត៌មាន​ចិន​លោក Fu Guohao​ នៃ​គេហទំព័រ​សារព័ត៌មាន​ចិន​ Global Times ត្រូវ​បាន​បាតុករ​ចង​អំឡុង​បាតុកម្ម​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០១៩។

បុរស​ម្នាក់​ទប់​ច្រមុះ​ពេល​មាន​អគ្គិភ័យ​​នៅ​ក្នុង​ភូមិ​ Kontodespoti កោះ Evia ប្រទេស​ក្រិក​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០១៩។

ភ្ញៀវ​ទេសចរ​ជិះ​ទោង​នៅ​សួន​កម្សាន្ត​ Wonderland Eurasia ក្នុង​ទីក្រុង​អង់ការា​នៅ​ថ្ងៃទី​បីនៃ​ការ​ប្រារព្ធ​នៃ​ពិធី​បុណ្យ​ Eid al-Adha។

អ្នក​ពន្លត់​អគ្គិភ័យ​ពន្លត់​ភ្លើង​នៅ​ក្នុង​ទីក្រុង Kampar ខេត្ត​ Riau កោះ​ស៊ូម៉ាត្រា​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០១៩។

បុរស​ម្នាក់​ដែល​មាន​ពុកមាត់​ប្រវែង​៨ម៉ែត្រ​កន្លះ ថតរូប​ជាមួយ​ទង់ជាតិ​ទីក្រុង Bikaner កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០១៩ នៅពេល​ដែល​ប្រទេស​នេះ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៧៣ កាលពី​ថ្ងៃទី​១៥។

កូន​ដំរី​ទឹក​ពីរ​ក្បាល​លេង​ក្នុង​ទឹក​នៅ​សួន​សត្វ​តៃប៉ិ​ កោះ​តៃវ៉ាន់។