រូបភាព​ជុំវិញ​ពិភពលោក ១៣ សីហា ២០១៨

នេះ​ជា​រូបភាព​ពី​លើ​អាកាស​ដែល​បង្ហាញ​ពី​ការ​ដាក់​តាំង​បង្ហាញ​បដា​អ៊ុត​រឹង​ចំនួន​២៥០០​ដើម្បី​បង្កើត​បាន​ជា​ឃ្លា​មួយ​ នៅ​កន្លែង​ជិះ​ស្គី​ Aletsch Glacier ក្នុង​ប្រទេស​ស្វ៊ីស។

មនុស្ស​ម្នា​សប្បាយ​នឹង​ទស្សនា​ជ្រូក​ហោះ​មួយ​នៅ​កន្លែង​តាំង​ពិព័រណ៍ Queensland Royal Exhibition Show ក្នុង​ក្រុង Brisbane ប្រទេស​អូស្ត្រាលី។

បុរស​ម្នាក់​បាញ់​ភ្លើង​ពិល​របស់​លោក​ នៅ​ក្នុង​ការ​ធ្លាក់​អាចម៍​ផ្កាយ Perseid នៅ​ឧទ្យាន​ជាតិ Mavrovo ក្នុង​ក្រុង Macedonia ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី១២ ខែសីហា​ ឆ្នាំ២០១៨។

មនុស្ស​ម្នា​ដែល​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​ព្រាង​នៃ​បញ្ជីការ​ថ្នាក់​ជាតិ បំពេញ​ក្នុង​ទម្រង់​បែប​បទ​ដើម្បី​ប្តឹង​ទៅ​ស្ថាប័ន​នេះ នៅ​ជាយ​ក្រុង Gauhati រដ្ឋ Assam ប្រទេស​ឥណ្ឌា។ បញ្ជី​ព្រាង​ស្តី​ពី​ពលរដ្ឋ​នៅ​ក្នុង​រដ្ឋ Assam ត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ខែ​កក្កដា ដោយ​បាន​តម្រូវ​ឲ្យ​មនុស្ស​ជិត​៤លាន​នាក់​បង្ហាញ​ភស្តុតាង​ពី​សញ្ជាតិ​ឥណ្ឌា​របស់​ពួកគេ។

ក្មេង​ម្នាក់​ដែល​រង​របួស​នៅ​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ី​សាអូឌីត សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ក្រុង Saada ប្រទេស​យេម៉ែន កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។

រថយន្ត​បើក​កាត់​តំបន់ Ramon Crater ក្នុង​ពេល​ធ្លាក់​អាចម៍​ផ្កាយ​នៅ​ក្បែរ​ក្រុង Mitzpe Ramon​ ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។

ប៉ូលិស​បាញ់​ម្រេច​ដាក់​បាតុករ​ប្រឆាំង​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​ដែល​ដឹកនាំ​ដោយ​ក្រុម​ជាតិ​និយម​ស្បែកស​ដើម្បី​ប្រារព្ធ​ខួប​១ឆ្នាំ​នៃ​បាតុកម្ម​មួយ​ដែល​មាន​ឈ្មោះ​ថា Unite the Right នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។

ព្រះ​អាទិត្យ​លិច​នៅ​ក្រោម​ផ្សែង​នៃ​ភ្លើង​ឆេះ​ព្រៃ​ ដែល​បង្ក​ឡើង​ដោយ​ខ្យល់​ខ្លាំង នៅ​លើ​កោះ Evia ក្រុង​អាថែន ប្រទេស​ក្រិក កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។

កីឡាករ David Bote របស់​ក្រុម Chicago Cubs ស្រែក​នៅ​ពេល​លោក​រត់​ជុំវិញ​ បន្ទាប់​ពី​លោក​បាន​ឈ្នះ​ក្រុម Washington Nationals ក្នុង​ការ​ប្រកួត baseball នៅ​ក្នុង​ក្រុង Chicago​ រដ្ឋ Illinois កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។