រូបភាព​ជុំវិញ​ពិភពលោក ១៣ សីហា ២០១៧

មនុស្ស​ម្នា​ រួម​មាន​ទាំង​ប៉ូលិស និង​យោធា​ ចូលរួម​នៅ​ក្នុង​ក្រុង​ការ​រាំ​របាំ​ប្រពៃណី Saman ដែល​មាន​ដើម​កំណើត​ចេញ​ពី​ក្រុម​កុលសម្ព័ន្ធ Gayo នៅ​ក្នុង​ស្រុក Gayo Lues ខេត្ត Aceh ប្រទេស​ឥណ្ឌូនេស៊ី។

កីឡាករ Yohann Diniz មក​ពី​បារាំង​សប្បាយ​ចិត្ត​បន្ទាប់​ពី​រត់​កាត់​ខ្សែ​ចុង​ក្រោយ​ ដើម្បី​ទទួល​បាន​មេដាយ​រត់​ប្រណាំង​ក្នុង​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ World Athletics Championships ក្នុង​ក្រុង​ឡុងដ៍។

មនុស្ស​ម្នា​ទទួល​បាន​ជំនួយ​សង្គ្រោះ​បឋម​បន្ទាប់​ពី​មាន​រថយន្ត​បុក​ទៅ​លើ​ហ្វូង​បាតុករ​នៅ​ក្នុង​ក្រុង Charlottesville រដ្ឋ Virginia សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។​ មាន​ហ្វូង​បាតុករ​ជាតិ​និយម​ស្បែក​ស​មួយ​ក្រុម​ប្រឈម​មុខ​នឹង​ក្រុម​បាតុករ​ប្រឆាំង​នឹង​ក្រុម​នេះ។

ក្រុម Roscosmos ​ជិះ​យន្តហោះ​របស់​ខ្លួន​ក្នុង​ពេល​ប្រកួត Red Bull Flugtag របស់​រុស្ស៊ី​ក្នុង​ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង​មូស្គូ។

លោក Raila Odinga មេដឹកនាំ​ក្រុម​ប្រឆាំង​កេនយ៉ា​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ដែល​ប្រមូល​ផ្តុំ​នៅ​ក្នុង​តំបន់ Mathare នៃ​ក្រុង​ណៃរ៉ូប៊ី។ លោក Odinga ថ្កោលទោស​ប៉ូលិស​ដែល​បាន​សម្លាប់​កុបករ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​បន្ទាប់​ពី​មាន​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​របស់​ប្រទេស​នេះ និង​កំពុង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​គាំទ្រ​ផ្អាក​ធ្វើ​ការ​នៅ​ថ្ងៃ​ចន្ទ។

បុរស​ម្នាក់​ចូលរួម​ក្នុង​ការ​ប្រកួត​ញ៉ាំ​ម្ទេស​នៅ​ក្នុង​ក្រុង Ningxiang ខេត្ត Hunan ប្រទេស​ចិន កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។

សិល្បករ Abdelrahman al-Habrouk រៀប​រូប​របស់​តារាសម្តែង Johnny Depp ដោយ​ប្រើ​ថ្នាំ​ជក់​នៅ​ក្នុង​ក្រុង Alexandria ប្រទេស​អេហ្ស៊ីប។

គូស្នេហ៍​មួយ​គូ​មើល​អាចម៍​ផ្កាយ Perseid នៅ​ក្បែរ​ក្រុង Comillas ភាគ​ខាង​ជើង​នៃ​ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។

មនុស្ស​ម្នា​ដេក​ហាល​ថ្ងៃ​នៅ​លើ​ឆ្នេរ Llaman នៅ​ក្បែរ​ក្រុង Himare ប្រទេស​អាល់បានី។

មនុស្ស​ម្នាក់​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​រាំ Highland Country Dancing នៅ​ក្នុង​ឧទ្យាន Glasgow Green ដែល​ជា​ផ្នែក​មួយ​នៃ​ពានរង្វាន់ World Pipe Band Championships ក្នុង​ក្រុង Glasgow ប្រទេស​ស្កុតលែន កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។

ភ្លើង​ឆេះ​ព្រៃ​ឆាបឆេះ​នៅ​ក្បែរ​បង្គោល​ភ្លើង​នៅ​ក្បែរ​ក្រុង Othello សហរដ្ឋ​អាមេរិក។