រូបភាពជុំវិញពិភពលោក ១៣ សីហា ២០១៥
អ្នកថតរូបម្នាក់ត្រៀមថតយករូបភាពភ្លៀងអាចម៌ផ្កាយ Perseid នៅភូមិ Crissolo ជិតក្រុង Cuneo នៅតំបន់ភ្នំ Monviso ភាគខាងជើងប្រទេសអ៊ីតាលី។ ភ្លៀងអាចម៌ផ្កាយ Perseid កើតមានជារៀងរាល់ឆ្នាំ នៅពេលដែលផែនដីឆ្លងកាត់បណ្តុំពពកកម្ទេចកម្ទី ដែលត្រូវបានបន្សល់ទុកដោយផ្កាយដុះកន្ទុយ Swift-Tuttle។
បុរសម្នាក់លោតចូលទៅក្នុងសមុទ្រនៅក្រុងបេរូត ប្រទេសលីបង់។
អ្នកនៅរស់រានមានជីវិតនិយាយទូរស័ព្ទនៅកន្លែងកើតមានការផ្ទុះនៅសង្កាត់ Binhai ក្រុង Tianjin។ ការផ្ទុះធំៗចំនួនពីរបានបំផ្លាញតំបន់ឧស្សាហកម្មមួយ ទីដែលសារធាតុគីមី និងឧស្ម័នពុលត្រូវបានរក្សាទុកនៅក្រុងកំពង់ផែ Tianjin ភាគឦសានប្រទេសចិន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៤នាក់ ដែលក្នុងនោះរួមមានក្រុមអ្នកពន្លត់អគ្គីភ័យ ១២ នាក់ ហើយបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៧០០នាក់។
ផ្សែងផុលចេញពីកន្លែងដែលរងការផ្ទុះមួយ ដែលបានធ្វើឲ្យឆេះខូចខាតរថយន្តថ្មីនៅឃ្លាំងមួយនៅក្រុងកំពង់ផែ Tianjin ភាគឦសានប្រទេសចិន។ ការផ្ទុះធំៗនៅសង្កាត់ទីតាំងឃ្លាំងនោះបានបញ្ជូនដុំភ្លើងធំៗចូលទៅក្នុងមេឃយប់ងងឹតដោយធ្វើឲ្យមានពន្លឺពាសពេញនៅទីក្រុងកំពង់ផែននោះ នេះបើយោងទៅតាមក្រុមមន្រ្តី និងអ្នកបានឃើញហេតុការណ៍។
មេខ្លារខិនព្រិលឈ្មោះ Siri ឈរនៅជិតកូនឈ្មោះ Barid នៅសួនសត្វមួយនៅក្រុង Cologne ភាគខាងលិចប្រទេសអាល្លឺម៉ង់។
ទំនប់វារីអគ្គិសនី Los Angeles មានពោរពេញទៅដោយដុំបាល់ផ្លាស្ទិចជាង ៩០ លានគ្រាប់នៅតំបន់ Sylmar ក្រុង Los Angeles នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។ ទីក្រុងនោះបានបញ្ចប់កម្មវិធីគ្របទំនប់វារីអគ្គិសនីជាមួយគ្រាប់បាល់ស្រមោលអណ្តែត ដែលមានអង្កត់ផ្ចិត ៤អ៊ីន (១០,១៦ សង់ទីម៉ែត្រ) ដើម្បីការពារគុណភាពទឹក តាមរយៈការរាំរាំងពន្លឺព្រះអាទិត្យមិនឲ្យចូលនៅក្នុងផ្ទៃទំនប់ វារីអគ្គិសនីដែលមានទំហំ ១៧៥ អា (០,៧០ គីឡូម៉ែត្រ) ដោយការពារប្រតិកម្មគីមី ដែលបង្កឲ្យមានការដុះស្លែ និងបញ្ហាដទៃទៀត។
ប្រជាជនការពារខ្លួនពីព្យុះទឹកកកនៅក្រុង La Cumbre ជិតក្រុង La Paz ប្រទេសបូលីវី។
ស្រ្តីម្នាក់មើលទង់ជាតិកូរ៉េខាងត្បូង ដាក់ព្យួរលើដើមឈើនៅតំបន់កណ្តាលក្រុងសេអ៊ូល ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យលើកទី ៧០ នាពេលខាងមុខ។
បុរសម្នាក់ចែវទូកនៅវិថីជន់លិចមួយនៅខាងមុខវិហារ Basilica of Lujan ជិតក្រុង Buenos Aires ប្រទេសអាហ្សង់ទីននាថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៥។