រូបភាពជុំវិញពិភពលោក ១២ សីហា ២០២០

ស្ត្រី​ម្នាក់ប៉ះទង្គិចជាមួយ​ប៉ូលិស​អំឡុងបាតុកម្ម​មួយ​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោតក្នុង​ទីក្រុង​ Minsk ប្រទេស​បេឡារុស។

ក្មេងស្រី​ម្នាក់​អោប​ប្អូនស្រី​របស់​នាង​មុន​នឹង​ពួកគេ​ចាកចេញ​ពី​ព្រំដែនប៉ាឡេស្ទីនទៅប្រទេស​អេហ្ស៊ីបដែល​បាន​បើក​ឡើង​វិញ​តាំង​ពីបិទ​កាលពី​ខែ​មីនាដោយសារ​វីរុស​កូរ៉ូណាភាគខាងត្បូងតំបន់ Gaza Strip។

ប៉ូលិស​ប្រើ​កាណុង​បាញ់ទឹក​ដើម្បីបំបែក​បាតុករដែល​តវ៉ាប្រឆាំង​នឹង​ភាគ​មិនស្មើគ្នា​ផ្នែក​សេដ្ឋកិច្ច​និង​ការ​រើសអើង​ពូជសាសន៍​ក្នុង​ទីក្រុង Kayamandi ក្បែរ​ទីក្រុង Stellenbosch ប្រទេស​អាហ្វ្រិកខាងត្បូង។

សមាជិក​ពន្លត់អគ្គិភ័យ​នៃ​វិទ្យាសា្ថនប្រេស៊ីល​សម្រាប់​បរិស្ថាន​និង​ធនធានធម្មជាតិ​កកើត​ឡើង​វិញ​ បី​សត្វស៊ីកណ្តៀរ​ងាប់មួយ​ក្បាល​ក្នុង​ព្រៃ Amazon ក្បែរទីក្រុង Apui រដ្ឋ Amazonas កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

ជនស្ម័គ្រចិត្ត​ក្នុង​អង្គការ Open Arms អ្នក​នាង Julia Martin, អាយុ៣៨ឆ្នាំ​លេង​ជាមួយ Biel អាយុ៤​ឆ្នាំ​នៅពេល​ដែល​ឪពុក​របស់​គាត់​ធ្វើ​តេស្ត​រក​ជំងឺកូវីដ១៩នៅ Vilafranca del Penedes ខេត្ត Barcelona ប្រទេស​អេស្ប៉ាញកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

កូនកំលោះកូនក្រមុំ​រាំ​ក្នុង​ពិធីមង្គលការ​ធំ​មួយ​ដែល​មាន​កូនកំលោះ​និងកូនក្រមុំ​៧៥គូរក្នុងទីក្រុង Bantul ខេត្ត Yogyakarta ប្រទេស​ឥណ្ឌូណេស៊ី។

សាសនិក​ហិណ្ឌូ​បំបែកឆ្នាំងនៅ​លើ​អាកាស​ក្នុងពិធីបុណ្យ«Janmashtami» រំលឹក​ខួប​កំណើត​ព្រះហិណ្ឌូ Lord Krishna​ ក្នុង​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា។