រូបភាព​ជុំវិញ​ពិភពលោក ១២ សីហា ២០១៨

អ្នក​ជ្រមុជ​ទឹក​រុករក​កម្ទេច​បាក់បែក​នៃ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ក្នុង​សង្គ្រាម​លោក​លើកទី២ ដែល​មាន​ឈ្មោះ​ថា Lockheed P-38G Lightning នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ La Ciotat ក្នុង​ប្រទេស​បារាំង។

សត្វ​ក្រៀល​ដើរ​នៅ​ក្បែរ​បឹង Fuente de Piedra ក្នុង​ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ក្នុង​ប្រតិបត្តិការ​គ្រប់គ្រង និង​សម្គាល់​កូន​សត្វ​ក្រៀល។

រ៉ុក្កែត​ឈ្មោះ The United Launch Alliance Delta IV Heavy ត្រូវ​បាន​គេ​បាញ់​ចេញ​ពី​យាន​អាវកាស​ Parker Solar Probe របស់​ណាសា ទៅ​ប៉ះ​ជាមួយ​នឹង​ព្រះអាទិត្យ នៅ​ក្នុង​ស្ថានីយ​ទ័ព​អាកាស Cape Canaveral ក្នុង​រដ្ឋ Florida។

យាន​អាវកាស Parker Solar Probe ជា​យាន​មាន​មនុស្ស​បើក​លើក​ដំបូង​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​បរិយាកាស​ព្រះអាទិត្យ។ យាន​នេះ​នឹង​ធ្វើ​ការ​រុករក​ដោយ​ផ្ទាល់​លើ​ដំណើរការ​របស់​ព្រះអាទិត្យ ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​យល់​ដឹង និង​ការ​ទស្សន៍ទាយ​អាកាសធាតុ​ ដែល​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​នៅ​លើ​ផែនដី។

ក្មេង​ប្រុស​ម្នាក់​ហែល​ទឹក​នៅ​ក្នុង​ភូមិ​លិច​ទឹក​មួយ​ នៅ​មាត់​ទន្លេ​មេគង្គ នៅ​ជាយ​ក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។

រថយន្ត​ដែល​ឆេះ​នៅ​ក្នុង​ការ​ឆេះ​ព្រៃ Carr Fire នៅ​ក្នុង​សង្កាត់​មួយ​នៅ​ក្នុង​ក្រុង Redding រដ្ឋ California កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។

បុរសៗ​ជនជាតិ​ឥណ្ឌា​កំពុង​ដើរ​កាត់​ផ្លូវ​លិច​ទឹក​មួយ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង នៅ​ក្នុង​ក្រុង Allahabad។

កីឡាការនី Maryna Bekh មកពី​អ៊ុយក្រែន​ប្រកួត​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​លោត​ចម្ងាយ​ស្ត្រី​សម្រាប់​ពាន​រង្វាន់ European Championships ២០១៨ នៅ​ស្តាត​អូឡាំពិក ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។

មនុស្ស​ម្នា​ដើរ​រក​សម្ភារៈ​របស់​ពួកគេ បន្ទាប់​ពី​មាន​ភ្លៀង​ និង​ខ្យល់​ដ៏​ខ្លាំង ដែល​បង្ក​ដោយ​ព្យុះ​មួយ​នៅ​ក្នុង​ក្រុង Marikina ប្រទេស​ហ្វីលីពីន។

មនុស្ស​ពីរ​នាក់​ជិះ​ម៉ូតូ​ឃ្វាល​គោ​របស់​ពួកគេ​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ក្រុង Boao ខេត្ត Hainan ប្រទេស​ចិន កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។