រូបភាព​ជុំវិញ​ពិភពលោក ១១ សីហា ២០២០

នាវា​ MV Wakashio របស់​ក្រុមហ៊ុន​ជប៉ុនមួយ​ប៉ុន្តែ​ដាក់ទង់ជាតិប៉ាណាម៉ា ដែល​បាន​ធ្វើ​ឲ្យ​ធ្លាយប្រេង​ក្បែរ​ នៅ​ឆ្នេរ Blue bay សួន Marine ភាគអាគ្នេយ៍ ប្រទេស​ម៉ូរីស។

ស្ត្រី​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​ឈ្លោះប្រកែកជាមួយ​ប៉ូលិស​ព្រំដែន​អ៊ីស្រាអែលដែល​បាន​មក​ដើម្បីបង្ខំ​នាង​បញ្ឈប់ការសាងសង់ផ្ទះក្នុង​ភូមិ Susya តំបន់ West Bank។

ភរិយា​របស់​អ្នក​ពន្លត់អគ្គិភ័យ​ម្នាក់ដែល​បាន​ស្លាប់​អំឡុង​ការ​ផ្ទុះ​មួយ​នៅ​ក្នុង​ទីក្រុង​ Beirut ប្រទេស​លីបង់​យំសោក​អំឡុង​ពិធី​បុណ្យ​សព​របស់​ស្វាមី​នាង​នៅ​ទីស្នាក់​ការ​របស់​អ្នក​ពន្លត់អគ្គិភ័យ។

មន្ត្រី​បោះឆ្នោត​រៀបចំ​សន្លឹក​ឆ្នោត​អ្នក​អវត្តមាន​ក្នុង​ទីក្រុង​ Atlanta។ អ្នក​បោះឆ្នោត​ក្នុង​រដ្ឋ​ Georgia ត្រឡប់​ទៅ​ការិយាល័យ​បោះឆ្នោត​ដើម្បី​បោះឆ្នោត​កាត់​សេចក្តី​ចុងក្រោយក្នុង​ការ​ប្រកួតសភាចំនួន ៤ លើកនិងនីតិកាល ១៧។

សត្វរំពេ​សមុទ្រ​ពាំ​ម៉ាស់​ ​នៅ​ផែទីក្រុង Dover ប្រទេស​អង់គ្លេស។

អ្នក​លក់​បន្លែនិ​ងផ្លែឈើ ពាក់ម៉ាស់​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​រង់ចាំ​អតិថិជននៅផ្សារ​មួយ​ក្នុង​ទីក្រុង Bucharest ប្រទេស​រ៉ូម៉ានី។

រថយន្ត​ជាច្រើន​បាន​បើក​ត្រឡប់​ក្រោយ​ដោយសារ​មានការ​បិទផ្លូវ​ពី​អ្នក​គាំទ្រ​​អតីត​មេដឹក​នាំ​ឆ្វេង​និយមលោក Evo Morales ដើម្បី​ទាមទារ​ការ​បោះឆ្នោត​ប្រធានាធិបតី​​ ដែល​បាន​ពន្យា​ពេល​ដោយសារ​វីរុស​កូរ៉ូណាក្នុង​ទីក្រុង El Alto ប្រទេស​បូលីវី កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ២០២០។

សំពៅ Mayflower II ដែល​ត្រូវ​បាន​ច្នៃ​ឡើង​ម្តងទៀត​​តាម​សំពៅ​ដើម​ដែល​បានបើក​ពី​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ​១៦២០​ ត្រូវ​បាន​បើក​ត្រឡប់​មកទីក្រុង Plymouth រដ្ឋ Massachusettsកាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ២០២០។