រូបភាព​ជុំវិញ​ពិភពលោក ១១ សីហា ២០១៩

កូន​តោ​ស​ពីរ​ក្បាល ដេក​នៅ​ក្នុង​ទ្រុង​របស់​ខ្លួន​នៅ​សមាគម Caresse de tigre ក្នុង​សង្កាត់ La Mailleraye-sur-Seine ប្រទេស​បារាំង។

គោ​មួយ​ក្បាល​ត្រូវ​បាន​គេ​បូជា ​នៅ​ថ្ងៃ​ពិសិដ្ឋ Eid Al-Adha របស់​អ្នក​គោរព​សាសនា​ឥស្លាម នៅ​ខាង​ក្រៅ​ព្រះវិហារ​ឥស្លាម​មួយ​ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។

ប៉ូលិស​វាយប្រហារ​ទៅ​លើ​បាតុករ​ នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​បច្យាប័ន​មួយ នៅ​ក្នុង​ស្រុក Tsim Sha Tsui ក្រុង​ហុងកុង។

រូបភាព​នេះ​បង្ហាញ​ពី​ទិដ្ឋាភាព​ពី​លើ​អាកាស​នៃ​តំបន់​ទឹក​ជំនន់​នៃ​ក្រុង Ye រដ្ឋ Mon ប្រទេស​មីយ៉ាន់ម៉ា។ កងទ័ព​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​តំបន់​មាន​ទឹក​ជំនន់​ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋ បន្ទាប់​ពី​មនុស្ស​រាប់​ពាន់​នាក់​ជាប់​នៅ​ក្នុង​ទឹក​ជំនន់ ហើយ​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​ដល់​៥១នាក់។

សមាជិក​យោធា​ត្រៀម​បញ្ចុះ​សាកសព​របស់​អ្នក​ស្លាប់ បន្ទាប់​ពី​ធុង​សាំង​មួយ​បាន​ផ្ទុះ​នៅ​ក្នុង​ក្រុង Morogoro ប្រទេស​តង់សានី។ អាជ្ញាធរ​និយាយ​ថា មនុស្ស​ជាង​៦០នាក់​ត្រូវ​បាន​ស្លាប់ ដោយសារ​តែ​ការ​ឆាបឆេះ ដែល​បាន​ឆ្លង​ទៅ​ដល់​ធុង​សាំង។

បុរស​ម្នាក់​ដើរ​រក​របស់​របរ​ដែល​អាច​ប្រើ​ឡើង​វិញ​បាន នៅ​ក្នុង​ទន្លេ Sabarmati បន្ទាប់​ពី​ពិធីបុណ្យ​ Dashama ក្នុង​ក្រុង Ahmadabad ប្រទេស​ឥណ្ឌា។

ពលរដ្ឋ​ឥណ្ឌូណេស៊ី​កាន់​សាសនា​ឥស្លាម​ធ្វើ​ការ​បួងសួង នៅ​ក្នុង​ពិធីបុណ្យ Eid al-Adha ក្នុង​ក្រុង Ciamis ខេត្ត West Java។

កីឡាករ Josef Koeberl ឈរ​នៅ​ក្នុង​ធុង​ទឹកកក នៅ​ពេល​លោក​ព្យាយាម​បំបែក​កំណត់ត្រាំ​ពិភពលោក នៅ​ក្នុង​ក្រុង​វីយែន ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។

អ្នក​ដើរ​ធម្មយាត្រា​កាន់​សាសនា​ឥស្លាម ធ្វើ​ការ​បួងសួង​នៅ​ខាង​ក្រៅ​ព្រះវិហារ Namira នៅ​ក្នុង​ការ​ដើរ​ធម្មយាត្រា​ប្រចាំ​ឆ្នាំ នៅ​ខាង​ក្រៅ​ក្រុង​ពិសិដ្ឋ Mecca ប្រទេស​អារ៉ាប៊ីសាអូឌីត កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។

អ្នក​ចូលរួម​ម្នាក់​ថត​រូប​នៅ​ក្នុង​កម្មវិធី​រាំ​តាម​តន្ត្រី​ក្នុង​ការ​ដើរ​ក្បួន​តាម​ផ្លូវ​នៅ​ក្នុង​ក្រុង Zurich ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។

នេះ​ជា​តំបន់​ហិរញ្ញវត្ថុ Canary Wharf ក្នុង​ក្រុង​ឡុងដ៍។

មនុស្សម្នា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​របស់​ពួកគេ​វិញ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ Eid-al-Adha ក្នុង​ក្រុង Dhaka ប្រទេស​បង់ក្លាដែស។