រូបភាពជុំវិញពិភពលោក ១១ សីហា ២០១៧
មន្ត្រីប៉ូលិសកេនយ៉ាទាត់ដុំថ្មនិងកម្ទេចផ្សេងៗចេញពីផ្លូវ បន្ទាប់ពីមានបាតុកម្មរៀបចំដោយអ្នកគាំទ្រសម្ព័ន្ធគណបក្សប្រឆាំង (NASA) ដែលដឹកនាំដោយបេក្ខជនប្រធានាធិបតី នៅតំបន់សំណងអនាធិបតេយ្យ ក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
ក្រុមអ្នកជិះកង់ស្ថិតនៅក្នុងជុំទីពីរនៃការប្រណាំងកង់ Arctic Race របស់ប្រទេសន័រវែស ដែលមានចម្ងាយ ១៨៤.៥ គ.ម ពីទីក្រុង Sjoevegan ទៅព្រលានយន្តហោះ Bardufoss ប្រទេសន័រវែស។
បុរសម្នាក់កំពុងលើកទម្ងន់ដែកក្នុងកំដៅថ្ងៃ នៅកន្លែងហាត់ប្រាណក្រៅអាគារមួយ នៅឧទ្យានជាតិតាមមាត់ទន្លេ Dnipro ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។
ម្កុដមួយត្រូវបានពាក់ទៅលើសត្វពពែមួយ ដោយសារតែពពែនេះត្រូវបានគេចាត់ទុកថាជា ស្តេច Puck ហើយគេនឹងទុកពពែនេះនៅលើវេទិកាក្នុងក្រុង Killorglin រយៈពេល៣ថ្ងៃ ក្នុងប្រទេសអៀរឡង់។
គូស្រករមួយគូស្លៀកសម្លៀកបំពាក់ប្រពៃណី chulapo ដែលជាសម្លៀកបំពាក់គេចូលចិត្តស្លៀកក្នុងទីក្រុងម៉ាឌ្រីដ។ ពួកគាត់កំពុងរាំខណៈពេលដែលទៅចូលរួមពិធីតាមបែបសាសនាមួយ ដើម្បីគោរពដល់អភិបាលក្នុងសាសនា គឺ San Lorenzo ឬ Saint Lawrence ក្នុងប្រទេសអេស្ប៉ាញ។
សត្វភេពីរក្បាលកំពុងខាំគ្នាដណ្ដើមចំណែកនំប៉័ងដែលអ្នកទស្សនាបានបោះឲ្យវា នៅក្នុងត្រពាំងមួយក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
កូនសិស្សអង្គុយលើសំណល់គ្រាប់មីស៊ីលសល់ពីសង្គ្រាមលោកលើកទី២ នៅឧទ្យាននៃការចងចាំ Asan នៅលើកោះ Guam ក្នុងទឹកដីអាមេរិក ក្នុងតំបន់ប៉ាស៊ីហ្វិក។
ទាហានអាមេរិកគោរពក្នុងពិធីផ្លាស់ប្តូរមេដឹកនាំ និងការទទួលខុសត្រូវ របស់មេបញ្ជាការរងនៃកងទ័ពចម្រុះរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក គឺលោក Yongsan Garrison នៅមូលដ្ឋានយោធាអាមេរិក ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ក្មេងស្រីម្នាក់សម្លឹងមើលរបងដែលមានដាក់លួសបន្លា និងមានបិទបូមានសារសរសេរបួងសួងឲ្យមានការរួបរួមគ្នារវាងកូរ៉េទាំង២ នៅជិតតំបន់គ្មានកងទ័ព ដែលខណ្ឌចេកប្រទេសកូរ៉េទាំងពី ក្នុងក្រុង Paju ប្រទេសកូរ៉េខាងត្បូង។
សិស្សនិស្សិតមកពីទីក្រុង Xining ប្រទេសចិនកំពុងលេងទឹកបាញ់ចេញពីទុយោវិល ដែលគេប្រើសម្រាប់ស្រោចស្មៅ នៅក្នុងឧទ្យានជាតិ ដែលអាជ្ញាធរកំពុងកែលម្អឡើងវិញ។
ស្ត្រីម្នាក់កាន់ឆ័ត្រដើរកាត់ខណ្ឌដែលជាមជ្ឈមណ្ឌលជំនួញក្នុងទីក្រុងប៉េកាំង នៅពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង។