រូបភាពជុំវិញពិភពលោក ១១ សីហា ២០១៦

កីឡាករ​ចែវទូកប្រណាំង​​កំដៅសាច់​ដុំ​មុន​ពេល​ការ​ប្រកួត​នៅ​អំឡុងពេល​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។

កីឡាការនី​ប្រេស៊ីល​ស្រែក​គាំទ្រ​មិត្ត​រួមក្រុម​នៅ​អំឡុងពេល​ការ​ប្រកួត​គប់បាល់​ក្នុង​ទឹក​ផ្នែក​ស្រ្តី​តទល់​នឹង​ក្រុម​កីឡាការនី​រុស្ស៊ី​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅនៅ​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។ 

តំបន់ Pinchinades ដែល​ត្រូវ​បាន​ឆាបឆេះ​នៅ​ក្រុង​ Vitrolles ភាគ​ខាង​ត្បូង​ប្រទេស​បារាំង បន្ទាប់​ពី​អគ្គីភ័យ​បាន​បង្ក​ការ​បំផ្លិចបំផ្លាញ​នៅ​ក្នុង​ទំហំ​ដី​ប្រមាណ ៣.៣០០ ហិចតា​កាល​ពី​យប់​មុន។ 

សត្វ​បក្សី Grecia the toucan ដែល​បាន​បាក់​ចំ​ពុះ​ខាង​លើ​របស់​វា​ពេល​រង​ការ​វាយប្រហារ​មួយ ស៊ី​ចំណី​ជាមួយ​នឹង​ចំពុះ​​ពុម្ព​ 3-D ថ្មី​ នៅ​ឯ​សួន​សត្វ Zoo Ave ក្នុង​ក្រុង Alajuela ប្រទេស​កូស្តារីកា កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ​២០១៦។ 

ជនចំណាកស្រុក​មួយ​រូប​ត្រូវ​បាន​ទាញ​ឡើង​ទូក​ ដោយ​សមាជិក​ឆ្មាំ​សមុទ្រ​អ៊ីតាលី នៅ​កណ្តាល​សមុទ្រ​មេឌីទែរ៉ានេ។ 

សម្តេច​ប៉ាប​ Francis ញញឹម​ ស្រប​ពេល​ដែល​ព្រះអង្គ​មើល​ត្រួសៗ​ទៅ​លើ​រូបគំនូរ​ផ្សេងៗ​ក្នុង​វិមាន​វ៉ាទីកង់។ ព្រះអង្គ​បាន​ឆាន់​​អាហារ​ថ្ងៃត្រង់​ជាមួយ​នឹង​ជន​អន្តោប្រវេសន៍​ស៊ីរី ដែល​ត្រូវ​បាន​នាំ​មក​ប្រទេស​អ៊ីតាលី​ពី​កោះ Lesbos ប្រទេស​ក្រិក។ 

ស្រ្តី​ម្នាក់​លើក​កូន​ដោយ​អម្រែក​ក្នុង​ក្រុង Allahabad ប្រទេស​ឥណ្ឌា។

ប្រជាជន​ទទួល​ការ​ព្យាបាល​តាម​បែប​ជប់​ខ្យល់​នៅ​កន្លែងព្យាបាល​​មួយ​ក្នុង​ក្រុង Pujiang ខេត្ត Chendu ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ​២០១៦។

បុគ្គលិក​សួន​សត្វ​ម្នាក់​ឲ្យ​ចំណី​កូនខ្លា​រោម​ស​ដែល​ទើប​នឹង​កើត​ចំនួន​ប្រាំ​ក្នុង​សួនសត្វ​ឯកជន​មួយ​ក្នុង​ភូមិ Demydiv ចម្ងាយ ៥០​គីឡូម៉ែត្រ​ ភាគ​ខាង​លិច​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន។ 

បុរស​ម្នាក់​ជួសជុល​ពាង​ស្តុក​ទឹក​ក្នុង​ក្រុង Mumbai ប្រទេស​ឥណ្ឌា។ 

បុរស​ម្នាក់​មើល​ហ្វូង​ក្របី​ឆ្លង​ទន្លេ​មួយ​ក្នុង​ក្រុង Nanchong ខេត្ត Sichuan ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី១០​ខែ​សីហា ឆ្នាំ​២០១៦។