រូបភាព​ជុំវិញ​ពិភពលោក​ ១១​ សីហា​ ២០១៥

ប៉ូលីស​បាន​ព្យាយាម​បំបែក​ហ្វូង​បាតុករ​នៃ​ក្រុម​ជន​ចំណាក​ស្រុក​ ដោយ​ប្រើ​ប្រាស់​ផ្សែង​សម្រាប់​ពន្លត់​អគ្គីភ័យ​ នៅ​ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​នៅ​ឯ​ពហុកីឡាដ្ឋាន​មួយ​ក្នុង​តំបន់​ទី​ប្រជុំជន​ នៅ​ភាគ​អាគ្នេយ៍​នៃ​​កោះ​ Kos ប្រទេស​ក្រិក។​ 

មន្រ្តី​ម្នាក់​លើ​នាវា​ឆ្មាំ​ល្បាត​សមុទ្រ​ក្រិក​ និយាយ​ទៅ​កាន់​ជន​ភៀស​ខ្លួន​ស៊ីរី​ នៅ​លើ​ទូក​មួយ​ដែល​ផ្ទុក​មនុស្ស​លើស​ចំណុះ ខណៈ​ដែល​ទូក​នេះ​រសាត់​អណ្តែត​នៅ​លើ​សមុទ្រ​ Aegean នៅ​ចន្លោះ​ប្រទេស​តួកគី​ និង​ក្រិក​ បន្ទាប់​ពី​ម៉ាស៊ីន​មួយ​នៃ​ទូក​នោះ​បាន​ខូច​ នៅ​ក្បែរ​កោះ​ Kos។

ក្មេង​ស្រី​ម្នាក់​កំពុង​សិក្សា​នៅ​លើ​ឡាន​តាក់ស៊ី​ ខាង​ក្រៅ​ខ្ទម​ដ៏​រខេក​រខាក​របស់​នាង​ នៅ​តាម​បណ្តោយ​ផ្លូវ​ក្នុង​ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា។

ហ្វូង​ផ្កាយ​នៅ​ក្នុង​ក្រុង​ Obanos ភាគ​ខាង​ជើង​ប្រទេស​អេស៉្បាញ​។ ផ្កាយ​ដុះ​កន្ទុយ​ Perseid meteor នឹង​ត្រូវ​បាន​មើល​ឃើញ​នៅ​យប់​ថ្ងៃ​ពុធ​ ឈាន​ចូល​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្មេង​ប្រុស​ម្នាក់​ហែល​ទឹក​នៅ​ក្នុង​ទឹក​ជំនន់​ នៅ​ភូមិ​ Kyaut Ye នៅ​ក្បែរ​តំបន់​ទី​ប្រជុំ​ Hinthada ក្បែរ​តំបន់​​ដី​សណ្ត​ Irrawaddy Delta ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

កម្មករ​លាង​សម្អាត​រូប​ចម្លាក់​ពពុះ​ទឹក​ដ៏​ធំ​ នៅ​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ នៅ​ក្បែរ​អណ្តូង​ប្រេង​ដំបូង​ឈ្មោះ​​ Karamay ក្នុង​តំបន់​ស្វ័យយ័ត​ Xinjiang Uighur ប្រទេស​ចិន។

សត្វ​ឆ្កែ​ឈ្មោះ​ Bamy លិត​ស្រាបៀរ​​នៅ​ក្នុង​ពិធី​ពិព័រណ៌​ស្របៀរ​អង់គ្លេស​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៌​ Olympia ក្នុង​ទីក្រុង​ឡុងដ៍។

អវកាសយានិក​ Scott Kelly របស់​អង្គការ​ NASA បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​បេសកម្ម​រយៈពេល​មួយ​ឆ្នាំ​ នៅ​ស្ថានីយ​អវកាស​​អន្តរជាតិ​ បាន​ថត​រូប​ពេល​ថ្ងៃ​រះ​ ហើយ​បង្ហោះ​ទៅ​កាន់​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា​ ឆ្នាំ​២០១៥។ លោក​បាន​សរសេរ​ថា «អរុណ​សួស្តី​ អ្នក​នៅ​ប៉ែក​ខាង​លិច​សហរដ្ឋ​អាមេរិក»។ 

កីឡាករ​​បង្ហោះ​ខ្លួន​ក្នុង​អាកាស ​ជន​ជាតិ​​ន័រវេ លោក​ Bjoern Magne Bakke Bryn ហោះ​នៅ​​លើ​ដៃ​គូ​របស់​ខ្លួន​គឺ​លោក​ Espen Fadnes ខណៈ​ពេល​ហោះ​កាត់​ភ្នំ​ Tianmen ក្នុង​ទីក្រុង​ Zhangjiajie ខេត្ត​ Hunan ប្រទេស​ចិន។

លោក​ Webb Simpson វាយ​កូន​ហ្គោល​នៅ​ក្នុង​វគ្គ​ហ្វឹក​ហាត់​មួយ​ នៅ​ក្នុង​អំឡុង​ការប្រកួត​ដណ្តើម​ពាន​រង្វាន់​ PGA Championship Golf នៅ​កន្លែង​វាយ​កូន​ហ្គោល Whistling Straits ក្នុង​តំបន់​ Haven រដ្ឋ​ Wisconsin សហរដ្ឋ​អាមេរិក។

បុរស​នេសាទ​ជន​ជាតិ​ Kashmiri​ ម្នាក់​ កំពុង​បង់​សំណាញ់​នៅ​ក្នុង​បឹង​ Dal ក្នុង​ទីក្រុង ​Srinagar, ប្រទេស​ឥណ្ឌា។