រូបភាព​ជុំ​វិញ​ពិភពលោក ១០ សីហា ២០១៨

សត្វ​តោ​ញី​វាយ​ទៅ​លើ​តោ​ឈ្មោះ​ពូជ​អាស៊ី ឈ្មោះ Bhanu ក្នុង​ព្រឹត្តិការណ៍​មួួយ​ដើម្បី​ផ្សព្វផ្សាយ​ពី​ទិវា​សត្វ​ពិភពលោក នៅ​សួន​មួយ​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ប្រព័ន្ធ​ Iron Dome ​ប្រឆាំង​​នឹង​កាំជ្រួច បាន​បាញ់​គ្រាប់​ប្រឆាំង​នឹង​កាំ​ជ្រួច​មួយ​នៅ​ពេល​ដែល​​មាន​ការ​បាញ់​កាំភ្លើង​ធំ​ពី​តំបន់ Gaza ឆ្ពោះ​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល នៅជិត​ទីក្រុង​ Sderot នៅ​ភាគ​ខាង​ត្បូង​របស់​ប្រទេស​អ៊ីស្រាអែល។

ក្មេងៗ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​កំពុង​លេង​នៅ​កន្លែង​ក្មេង​លេង​ នៅ​ជំរំជន​ភៀស​ខ្លួន Thangkhali ក្នុង​ស្រុក Cox's Bazar ប្រទេស​បង់ក្លាដែស។

មនុស្ស​កំពុង​ចុច​ភ្លើងពិល​ទូរស័ព្ទ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​អាគារ​រដ្ឋាភិបាល​ ក្នុង​ទីក្រុង​ប៊ុយការ៉េស​ ប្រទេស​រូម៉ានី។ ពលរដ្ឋ​រូម៉ានី​ដែល​រស់​នៅក្រៅប្រទេស​កំពុង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឆ្វេង​និយម​ចុះ​ចេញ​ពី​តំណែង និង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​អាណត្តិ។

អាជីវករ​ឥណ្ឌា​ដែល​​លក់​កម្រង​ផ្កា​កំពុង​អង្គុយ​ចាំ​អ្នក​ទិញ​នៅ​ទីផ្សារ​លក់​ដុំ​នៅ​ទីក្រុង Bangalore ប្រទេស​ឥណ្ឌា។

មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន កំពុង​ទស្សា​នៅ​រោង​ចក្រ​មួយ ដែល​រូប​ថត​នេះ​ចេញ​ផ្សាយ​ដោយ​ភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ​ខាង​ជើង KCNA។

ក្មេងស្រី​​ម្នាក់​កំពុង​យំ​រង់ចាំ​អាហារ​ពេល​ព្រឹក​នៅ​ជំរំ​ជន​ភៀស​ខ្លួន​មួយ ក្រោយ​ពេល​មាន​គ្រោះ​រញ្ជួយ​ដី​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅភូមិ Sigar Penjalin តំបន់ North Lombok ប្រទេស​ឥណ្ឌូនេស៊ី។

ឥន្ទធនូ​បង្ហាញ​ខ្លួន​នៅ​លើ​ភ្នំ នៅ​ទីក្រុងបូហ្គោតា ប្រទេស​កូឡុំប៊ី។