រូបភាពជុំវិញពិភពលោក ១០ សីហា ២០១៦

បុរស​ពី​តំបន់​ទីបេ​ ដែល​បាន​និរទេស​ខ្លួន​ លើក​បដា ខណៈ​ដែល​គាត់​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​មួយ​ក្នុង​ក្រុង Dharmsala ប្រទេស​ឥណ្ឌា ប្រឆាំង​នឹង​ការ​កម្ទេច​ចោល​អគារ​នានា​ក្នុង​តំបន់ Larung Gar ដោយ​អាជ្ញាធរ​ចិន។ តំបន់​ Larung Gar គឺ​ជា តំបន់​មួយ​នៅ​ក្នុង​ភាគខាង​កើត​តំបន់​ទីបេ​ ដែល​បាន​ផ្តល់​​លំនៅដ្ឋាន​ដល់​អ្នកកាន់សាសនា​ព្រះពុទ្ធ ក៏ដូចជា​ព្រះសង្ឃ និង​ដូនដី​រាប់​សិប​ពាន់​នាក់។

អ្នក​លក់ដូរ​ម្នាក់​ពាក់​ម៉ាស​ដែល​មាន​ពណ៌​ទង់ជាតិ​ប្រទេស​ប៉ាគីស្ថាន​នៅ​ឯ​តូប​លក់​តាម​ដងផ្លូវ​មួយ​ក្នុង​រដ្ឋធានី​អ៊ីស្លាម៉ាបាដ ខណៈ​ដែល​ប្រជាជន​ទូទៅ​ត្រៀម​លក្ខណៈ​ដើម្បី​ធ្វើការ​អបអរសាទរ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ ១៤ សីហា។

មនុស្ស​ម្នា​អង្គុយ​ជិត​អាង​បាញ់​ទឹក​មួយ​នៅ​កណ្តាល​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន។ 

កីឡាការនី Choe Hyo Sim នៃ​ប្រទេស​កូរ៉េខាងជើង​ ប្រកួត​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ផ្នែក​លើកទម្ងន់ ៦៣ គីឡូក្រាម​ នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​ក្រុង Rio ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃ​ទី០៩ ខែ​សីហា ឆ្នាំ​២០១៦។ 

ផ្សែង​ពី​ភ្លើង​ឆេះ​ព្រៃ​ហុយ​ឡើង​ពី​លើ​ក្រុង Funchal រដ្ឋធានី​កោះ​ Madeira នៃ​ប្រទេស​ប៉រទុយហ្គាល់ កាល​ពី​ថ្ងៃ​ទី០៩ ខែ​សីហា ឆ្នាំ​២០១៦។ 

អ្នកថតរូប​ថត​យក​រូប​កីឡាករ​ប្រកួត​ហែល​ទឹក​សេរី​​រយៈចម្ងាយ ១០០​ ម៉ែត្រ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ នៅ​អាង​ទឹក​ Olympic Aquatics នៅ ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​ក្រុង Rio ប្រទេស​ប្រេស៊ីល។ 

បុរស​ម្នាក់​អង្គុយ​​ក្នុង​តង់​របស់​ខ្លួន​នៅ​ជំរុំ​មួយ​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​ដែល​បាត់បង់​ទី​ជម្រក ជិត​រដ្ឋធានី​សាណា ប្រទេស​យ៉េមែន។ 

អគារ​មួយ​ដួលរលំ​ អំឡុងពេល​ការ​វាយកម្ទេច​មួយ​ក្នុង​ក្រុង Datong ខេត្ត Shanxi ប្រទេស​ចិន។ 

អ្នក​ចម្រៀង​សូប្រាណូ​ជនជាតិ​ហូឡង់​នាង Kelly God ពេល​សម្តែង​ជា «Floria Tosca» នៅ​អំឡុងពេល​លំហាត់​សម​ការ​សម្តែង​អូប៉េរ៉ា «Tosca» រៀបចំ​ដោយ​លោក Giacomo Puccini ក្នុង​ក្រុង Erfuert ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី០៩ ខែ​សីហា ឆ្នាំ​២០១៦។

វាល​ផ្កា​ឈូករ័ត្ន​នៅ​ឯ​ព្រំដែន​ក្រិកនិង​ម៉ាសេដូនី​ជិត​ភូមិ Idomeni ​ប្រទេស​ក្រិក។

មជ្ឈមណ្ឌល​ជិះ​សេះ​អូឡាំពិក Deodoro ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។