រូបភាពជុំវិញពិភពលោក ០១ សីហា ២០១៩

បុរសជនជាតិប៉ាឡេស្ទីនសម្ដែងការផ្លុំភ្លើងនៅឆ្នេរសមុទ្រ ក្នុងពេលសម្រាកក្នុងរដូវក្ដៅក្នុងទីក្រុង Gaza។

យន្តហោះ F-5 Tigers របស់កងទ័ពជើងអាកាសស្វ៊ីសឈ្មោះថា Patrouille de Suisse កំពុងសម្ដែងបង្ហាញសមត្ថភាពនៅក្នុងទិវាជាតិស្វ៊ីស ក្នុងទីក្រុង Vevey ប្រទេសស្វ៊ីស។

អ្នកស្រី Eiko Kimura ដែលនៅលើរទេះរុញត្រូវបានចោមរោមដោយសារព័ត៌មាន នៅពេលអ្នកស្រីបានមកដល់រដ្ឋសភានៃទីក្រុងតូក្យូ។ តំណាងរាស្ត្រពីររូបដែលមានពិការភាពធ្ងន់ធ្ងរទទួលបានកៅអីសភាជាន់ខ្ពស់ចំនួន២កៅអី។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលមនុស្សមានពិការភាពធ្ងន់ធ្ងរបានតំណែងនៅស្ថាប័នមួយនេះ។

បុរសម្នាក់ធ្វើដំណើរក្នុងទឹកជំនន់ នៅពេលគាត់ព្យាយាមកាន់ខ្សែពួរដើម្បីជួយមនុស្សឲ្យឆ្លងកាត់ផ្លូវ បន្ទាប់ពីមានទឹកភ្លៀងរដូវមូសុង នៅខាងក្រៅទីសក្ការៈ Moinuddin Chishti sufi ស្ថិតនៅទីក្រុង Ajmer រដ្ឋ Rajasthan ប្រទេសឥណ្ឌា។
ស្ត្រីម្នាក់ត្រូវបានវាយនឹងរំពាត់នៅក្នុងទីសាធារណៈនៅក្រុង Banda Aceh ក្នុងខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី ដែលជាការធ្វើទារុណកម្មដោយសារតែនាងបានស្ថិតនៅជិតពេកទៅនឹងមនុស្សដែលមានភេទផ្ទុយពីនាង។
ក្រុមអ្នកសម្ដែងដែលកំពុងឲ្យខិតប័ណ្ណសម្រាប់ពិធី The Royal Mile កំពុងព្យាយាមទាក់ទាញមនុស្សឲ្យមកកាន់ការសម្ដែងរបស់ពួកគេ នៅទីក្រុង Edinburgh ប្រទេសស្កុតលែន ចក្រភពអង់គ្លេស។
ពលរដ្ឋនៅទីក្រុងវ៉ាសូវីកំពុងរក្សាភាពស្ងប់ស្តាត់១នាទី សម្រាប់គោរពដល់យុទ្ធជន និងជនរងគ្រោះនៃការបះបោរប្រឆាំងនឹងករគ្រប់គ្រងរបស់របបណាស៊ីអាល្លឺម៉ង់ កាលពីឆ្នាំ១៩៤៤ នៅក្នុងខួបទី៧៤ឆ្នាំនៃការងើបប្រឆាំងនឹងរបបនេះ នៅប្រទេសប៉ូឡូញ។
ក្រុមអ្នកសម្ដែងបង្ហាញទឹកមុខនៅពេលពួកគេប្រារព្ធទិវាជាតិស្វ៊ីស នៅឯ Fete des Vignerons ដែលជាបុណ្យប្រពៃណីរៀបចំឡើងរៀងរាល់២៥ឆ្នាំម្ដងនៅទីក្រុង Vevey ស្ថិតនៅភាគខាងលិចនៃប្រទេសស្វ៊ីស។
នាវាសម្រាប់សិស្សរបស់ប្រទេសម៉ិកស៊ិកឈ្មោះថា Cuauhtemoc ចូលរួមក្នុងការប្រណាំងនាវាឈ្មោះថា Tall Ships Races ក្នុងទិសដៅឆ្ពោះទៅកាន់កំពង់ផែ Aarhus ប្រទេសដាណឺម៉ាក។
អ្នកដើរតាមសាសនាគ្រិស្តនិកាយកាតូលិក លាបមុខរបស់ខ្លួនដោយប្រេង ហើយចូលរួមក្នុងពិធីបើកដំណើរការនៃការប្រារព្ធពិធីមួយឈ្មោះថា Santo Domingo de Guzman ដែលមានរយៈពេល១០ថ្ងៃ នៅទីក្រុងនីណាហ្គា ប្រទសនីការ៉ាហ្គា។
ក្រុមអ្នកធ្វើការកំពុងប្រមូលសំរាមក្នុងពេលពួកគេសម្អាតទន្លេ Bahagia ស្ថិតនៅក្រុង Bekasi ប្រទេសឥណ្ឌូនេស៊ី។