រូបភាពជុំវិញពិភពលោក ០១ សីហា ២០១៦
អ្នកបាញ់ថ្នាំកំចាត់មូសនៅក្រុង Miami-Dade បាញ់ថ្នាំជុំវិញផ្ទះមួយនៅតំបន់ Wynwood នៃក្រុង Miami រដ្ឋ Florida។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងបានចុះនូវសេចក្តីណែនាំថ្មីមួយ ដែលលើកឡើងថា ស្រ្តីមានផ្ទៃពោះមិនគួរធ្វើដំណើរទៅកាន់តំបន់ដែលរងការកើតមានវីរុស Zika នៅក្រុង Miami។
អ្នកលោតទឹកធ្វើការហ្វឹកហាត់នៅឯកន្លែងលោតទឹកអូឡាំពិកក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
បុរសម្នាក់ប្រមូលរបស់របរដែលអាចប្រើប្រាស់ឡើងវិញពីសំរាមអណ្តែតនៅឯឆ្នេរ Manila Baywalk ដែលបានអណ្តែតមកទើរលើច្រាំង បន្ទាប់ពីព្យុះត្រូពិច Nida បានបក់បោកឆ្លងកាត់ភាគខាងជើងប្រទេសហ្វីលីពីន។
បុរសមួយក្រុមពិនិត្យមើលកម្ទេចឧទ្ធម្ភាគចក្ររុស្ស៊ី ដែលត្រូវបានបាញ់ទម្លាក់នៅខេត្ត Idlib ភាគខាងជើងប្រទេស ដែលគ្រប់គ្រងដោយពួកឧទ្ទាម។
សត្វព្រាបមួយហោះនៅពីមុខអាគារនានាក្នុងសង្កាត់ធនាគារក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
ក្រុមសន្តិសុខដើរល្បាតនៅជុំវិញទីតាំងដែលមានការផ្ទុះមួយនៅសាលាបង្ហាត់បង្រៀនប៉ូលិស ក្នុងទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។
ប្រជាជន និងក្រុមអ្នកពន្លត់អគ្គីភ័យព្យាយាមពន្លត់អគ្គីភ័យនៅឯវិហារ Galataki ខណៈដែលអគ្គីភ័យខិតទៅជិតភូមិ Limni នៅកោះ Evia ដែលស្ថិតនៅចម្ងាយប្រមាណ ១៦០ គីឡូម៉ែត្រ (១០០ម៉ាយ) ភាគខាងជើងក្រុងអាថែន ប្រទេសក្រិក។
អ្នកសម្តែងតាមដងផ្លូវបង្ហាញការសម្តែងរបស់ខ្លួនទៅកាន់ក្រុមអ្នកទេសចរនៅ Southbank ភាគកណ្តាលក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។
ក្រុមសម្តែង និងក្រុមចម្រៀងធ្វើការសម្តែងអូប៉េរ៉ា «La Traviata» បង្កើតឡើងដោយលោក Giuseppe Verdi រៀបរៀងដោយលោក Louis Desire និងដឹកនាំសម្តែងដោយលោក Daniele Roustioni ក្នុងក្រុង Orange ភាគខាងត្បូងប្រទេសបារាំង នៅអំឡុងពេលពិធីបុណ្យ Choregies d'Orange កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។
ទាហានជើងចាស់នៃកងទាហានចិនឈរនៅក្នុងទម្រង់ជាផ្កាយមួយ និងអក្សរចិនដែលសរសេរថា «សីហា ១» នៅលើកំពូលភ្នំមួយនៅមុនថ្ងៃបុណ្យ «យោធា» ក្នុងក្រុង Luoyang ខេត្ត Henan កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។