រូបភាពជុំវិញពិភពលោក ០៣ សីហា ២០១៨
កុមារី Takara Thomas អាយុ ៣ឆ្នាំ និង Noemi Vega អាយុ ៤ឆ្នាំ កំពុងឱបគ្នានៅក្នុងបន្ទប់សម្រាប់រាំដែលរៀបចំដោយសិល្បករជប៉ុន Yayoi Kusama ដែលជាផ្នែកមួយនៃការតាំងពិព័រណ៍មួយឈ្មោះថា «ក្តីស្រឡាញ់ទាំងអស់របស់ខ្ញុំគឺសម្រាប់ផ្កា Tulips ខ្ញុំបួងសួងបែបនេះជារៀងរហូត» នៅមូលនិធិសិល្បៈ Marciano ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។
កុមារីម្នាក់យកមុខខ្ទប់នឹងទឹកបាញ់ដើម្បីឲ្យត្រជាក់ នៅពេលដែលរលកកម្ដៅនិងសីតុណ្ហភាពខ្ពស់បន្តវាយប្រហារទីក្រុងប៉ារីស ប្រទេសបារាំង។
ក្មេងប្រុសម្នាក់កាន់ជើងគោចេញពីកន្លែងកាប់សាច់គោនៅក្នុងទីក្រុង Beni នៅខេត្ត North Kivu ប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ។
សន្និសីទសារព័ត៌មានរៀបចំដោយមេដឹកនាំគណបក្សប្រឆាំង Nelson Chamisa កំពុងធ្វើឡើងនៅទីក្រុងហារ៉េរ៉េ ប្រទេសស៊ីមបាវ៉េ។ ប៉ុន្មានម៉ោងក្រោយពេលប្រធានាធិបតេយ្យ Emmerson Mnangagwa បានប្រកាសទទួលបានជ័យជម្នះ ក្រុមប៉ូលិសបង្ក្រាបកុបកម្មបានរំខានការធ្វើសន្និសីទនេះ មុនពេលដែលលោក Nelson Chamisa ថ្លែងអំពីលទ្ធផលនៃការបោះឆ្នោតនេះ។
យន្តហោះ DC-10 ដឹកឧស្ម័ន បានបញ្ចេញសារធាតុទប់ស្កាត់ភ្លើងនៅតាមជើងភ្នំដើម្បីការពារគ្រឿងចក្រឈូសដីពីរគ្រឿងដែលកំពុងឈូសដីដើម្បីកាត់កុំឲ្យភ្លើងបន្តរាលដាល នៅតំបន់ River Fire ជិតក្រុង Lakeport រដ្ឋកាលីហ្វ័រញ៉ា។
អ្នករស់នៅក្នុងគេហដ្ឋានមួយឈ្មោះថា Ter Biest ដែលជាផ្ទះសម្រាប់មនុស្សចាស់ ដាក់ជើងទៅក្នុងអាងនៅពេលដែលមានអាកាសធាតុក្តៅខ្លាំងនៅទីក្រុង Grimbergen ប្រទេសប៊ែលហ្ស៊ិក។
បុរសម្នាក់កំពុងជិះសេះ ខណៈពេលដែលមនុស្សផ្សេងទៀតកំពុងហែលទឹកនៅក្នុងឆ្នេរសមុទ្រនៃទីក្រុង Gaza City។
ក្រុមអ្នកពន្លត់ភ្លើងកំពុងបាញ់ទឹកដើម្បីធ្វើឲ្យសត្វដំរីត្រជាក់ នៅក្នុងការសម្តែងសៀក Arene ដោយសារតែវាមានអាកាសធាតុក្តៅខ្លាំង នៅទីក្រុង Gilleleje ប្រទេសដាណឺម៉ាក។