រូបភាពជុំវិញពិភពលោក ០២ សីហា ២០១៨
បុរសម្នាក់កំពុងចែវទូកកាត់ទឹកជំនន់នៅស្រុក Chuong My នៅជាយក្រុងហាណូយ ប្រទេសវៀតណាម។
មនុស្សម្នាកំពុងលេងនៅមាត់សមុទ្រដើម្បីឲ្យត្រជាក់ខ្លួន ក្នុងពេលដែលមានរលកកំដៅនៅទីក្រុង Benidorm ដែលជាទីក្រុងមាត់សមុទ្រនៅភាគឦសាននៃប្រទេសអេស្ប៉ាញ។
ប្រអប់ដែលមានរុំព័ទ្ធដោយទង់ជាតិអាមេរិកាំងនិងមានអដ្ឋិធាតុទាហានអាមេរិកាំងនៅខាងក្នុង ត្រូវបានគេបញ្ជូនពីប្រទេសកូរ៉េខាងជើង ហើយបានមកដល់មូលដ្ឋានទ័ពចម្រុះ Pearl Harbor-Hickam ក្នុងទីក្រុង Honolulu រដ្ឋហាវ៉ៃ។
មនុស្សកំពុងប្រមូលផ្លែឈូកនៅក្នុងបឹងមួយក្នុងទីក្រុង Tancheng ខេត្ត Shandong នៅភាគខាងកើតរបស់ប្រទេសចិន។
មនុស្សម្នាកំពុងប្រមូលផ្តុំគ្នានៅអាងហែលទឹក Caribbean Bay ដើម្បីគេចចេញពីអាកាសធាតុក្តៅហែង នៅក្នុងទីក្រុង Yongin ប្រទេសកូរ៉េខាងត្បូង។
នាង Ayah អាយុ ៣៧ឆ្នាំ ដែលមានពាក់ក្រណាត់ឃ្លុំមុខ កំពុងយំនៅពេលនាងត្រូវបានប៉ូលិសឱបក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងការហាមឃាត់មិនឲ្យបិទមុខនៅប្រទេសដាណឺម៉ាក ក្នុងទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក។
ក្រុមអ្នកពន្លត់ភ្លើងកំពុងស្ថិតនៅពីក្រោយរូបវិមាន El Salvador del Mundo ក្នុងពេលចាប់ផ្តើមនៃពិធី El Divino Salvador del Mundo (ទេវតាសង្គ្រោះពិភពលោក) នៅទីក្រុងអែលសាល់វ៉ាឌ័រ (San Salvador) ប្រទេសអែលសាល់វ៉ាឌ័រ។
មនុស្សកំពុងប្រមូលផ្តុំគ្នានៅកន្លែងមួយជិតភ្នំ Preikestolen នៃក្រុង Forsand ប្រទេសន័រវែស។ ពួកគេកំពុងមើលខ្សែភាពយន្តដែលមានចំណងជើងថា «បេសកកម្មមិនជោគជ័យ»។
នាង Anastasia Dubova របស់ប្រទេសឡេតូនីកំពុងប្រកួតក្នុងវិញ្ញាសារកីឡាអត្តពលកម្មផ្នែកស្ត្រី ក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០១៨ នៅទីក្រុង Glasgow ប្រទេសស្កុតឡែន។
ជនចំណាកស្រុកម្នាក់កំពុងហែលទឹកទាំងការភ័យខ្លាចឆ្ពោះទៅកាន់នាវាសង្គ្រោះនៅសមុទ្រមេឌីទែរ៉ានេ នៃឈូងសមុទ្រប្រទេសលីប៊ី។
អតិថិជនដើរកាត់ផ្លាកសញ្ញាក្រុមហ៊ុន Apple នៅក្នុងហាងរបស់ Apple នៅស្ថានីយ៍រថភ្លើង Grand Central Station ក្នុងទីក្រុងញូវយ៉ក។
ប្រភេទសត្វ Lemurs កំពុងស៊ីផ្លែឪឡឹកក្នុងអាកាសធាតុក្តៅនៅសួនសត្វ Biopark ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។