ការចូលរួមប្រកួតផ្តាច់ព្រ័ត្រនៅ Silicon Valley ធ្វើឲ្យក្រុមកុមារីខ្មែរក្លាយជាការជំរុញចិត្តមួយដល់ស្ត្រីដែលចូលចិត្តបច្ចេកវិទ្យា
Your browser doesn’t support HTML5
កុមារីកម្ពុជាមួយក្រុមដែលមានអាយុត្រឹម១១និង១២ឆ្នាំ បានចូលរួមការប្រកួតផ្តាច់ព្រ័ត្រជាសាកលមួយខាងការសរសេរកម្មវីធី app សម្រាប់ទូរស័ព្ទឈ្មោះ Technovation Challenge World Pitch Summit ដែលបានប្រព្រឹត្តទៅកាលពីសប្តាហ៍មុន នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google ក្នុងតំបន់បច្ចេកវិទ្យា Silicon Valley សហរដ្ឋអាមេរិក។ ទោះបីពួកគេមិនទទួលបានរង្វាន់ធំក្តី ក៏ពួកគេត្រូវគេមើលឃើញថា នឹងផ្តល់ជាការជំរុញទឹកចិត្តមួយដល់កុមារីនិងស្ត្រីខ្មែរដែលចាប់អារម្មណ៍នឹងវិស័យបច្ចេកវិទ្យា។ លោក សឹង សុផាត នៃ VOA ជូនសេចក្តីរាយការណ៍ពីតំបន់ Silicon Valley រដ្ឋកាលីហ្វ័រញ៉ាដូចតទៅ៖