ការចូលរួមប្រកួតផ្តាច់ព្រ័ត្រនៅ Silicon Valley ធ្វើឲ្យកុមារីខ្មែរក្លាយជាគំរូដ៏វ័យក្មេងមួយដល់ស្ត្រីដែលចូលចិត្តបច្ចេកវិទ្យា
កុមារីខ្មែរ លន ដារ៉ាស៊ូចេង ១២ ឆ្នាំ ប្រធានក្រុម Cambodia Identity Product និងសមាជិក្រុមផ្សេងទៀត ធ្វើការបង្ហាញ pitch រយៈពេល៤នាទី ដល់ក្រុមចៅក្រមអំពីកម្មវិធីទូរស័ព្ទដែលពួកគេបានបង្កើត នៅឯការប្រកួតផ្តាច់ព្រ័ត្រ Technovation Challenge World Pitch Summit នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google នៅក្រុង Mountain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កណ្តាលតំបន់បច្ចេកវិទ្យា Silicon Valley កាលពីថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។ (សឹង សុផាត/VOA)
ក្រុមយុវតីខ្មែរ៥រូប ត្រៀមខ្លួនចូលរួមប្រកួតអន្តរជាតិវគ្គផ្ដាច់ព្រ័ត្រ ជាលើកដំបូងនៅក្នុងការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីបច្ចេកវិទ្យាលំដាប់ពិភពលោកមួយ ហៅថា «Technovation» នៅក្នុងតំបន់បច្ចេកវិទ្យា Silicon Valley ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក នៅឯព្រលានយន្តហោះ រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/ VOA)
កុមារីទាំង៥ដែលបានបង្កើតកម្មវិធីលក់ផលិតខ្មែរតាមទូរស័ព្ទ Cambodia Identity Product កំពុងរង់ចាំវេនដើម្បីធ្វើការបង្ហាញ (Pitch) កម្មវិធីដែលពួកគេបានបង្កើត ទៅចៅក្រមវាយតម្លៃ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ Technovation Challenge World Pitch Summit នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google នៅក្រុង Mountain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កណ្តាលតំបន់បច្ចេកវិទ្យា Silicon Valley កាលពីថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។ ពីឆ្វេងទៅស្តាំ៖ លន ដារ៉ាស៊ូចេង ផាន់ ចន្ទ័ម៉ារីយា ស៊ន លេស្សា យស សិរីសប្តាហ៍ និង ជា សុជាតិតា។ (សឹង សុផាត/VOA)
កុមារីទាំង៥ដែលបានបង្កើតកម្មវិធីលក់ផលិតខ្មែរតាមទូរស័ព្ទ Cambodia Identity Product អង្គុយនៅក្នុងចំណោមកុមារីនិងយុវតីពីប្រទេសផ្សេងទៀត ខណៈដែលពួកគេកំពុងរង់ចាំវេនដើម្បីធ្វើការបង្ហាញកម្មវិធីនេះ (Pitch) នៅមុនការប្រកួតផ្តាច់ព្រ័ត្រ Technovation Challenge World Pitch Summit នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google ក្នុងទីក្រុង Mountain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កណ្តាលតំបន់បច្ចេកវិទ្យា Silicon Valley កាលពីថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។ (សឹង សុផាត/VOA)
ចៅក្រមវាយតម្លៃបួនរូប Rachel Thomas, Tasia Filippatos, Anne Dwane និង Phillip Picardi ស្តាប់ធ្វើការបង្ហាញ pitch រយៈពេល៤នាទី របស់ក្រុមកុមារីអំពីកម្មវិធីទូរស័ព្ទដែលពួកគេបានបង្កើត នៅឯថ្ងៃទី១នៃការប្រកួតផ្តាច់ព្រ័ត្រ Technovation Challenge World Pitch Summit នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google នៅក្រុង Mountain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កណ្តាលតំបន់បច្ចេកវិទ្យា Silicon Valley កាលពីថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។ (សឹង សុផាត/VOA)
កុមារីទាំង៥ដែលបានបង្កើតកម្មវិធីលក់ផលិតខ្មែរតាមទូរស័ព្ទ Cambodia Identity Product កំពុងធ្វើការបង្ហាញ (Pitch) កម្មវិធី app ដែលគួរគេបានសរសរ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ Technovation Challenge World Pitch Summit នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google នៅក្រុង Mountain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កណ្តាលតំបន់បច្ចេកវិទ្យា Silicon Valley កាលពីថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។ (សឹង សុផាត/VOA)
អ្នកស្រី សេង ម៉ារី បុគ្គលិកសង្គមនិងជាអ្នកមើលការខុសត្រូវរបស់សាលាអន្តរជាតិ Ligar Learning Center ដែលបានអមដំណើរកុមារីទាំង៥រូប និយាយជាមួយពលរដ្ឋខ្មែរអាមេរិកដែលរស់នៅក្រុង San Jose ក្បែរនោះ នៅមុនការប្រកួតផ្តាច់ព្រ័ត្រ Technovation Challenge World Pitch Summit នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google នៅក្រុង Mountain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កណ្តាលតំបន់បច្ចេកវិទ្យា Silicon Valley កាលពីថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។ (សឹង សុផាត/VOA)
កុមារី លន ដារ៉ាស៊ូចេង អាយុ១២ឆ្នាំ (កណ្តាល) ឈរក្បែរកុមារី យស សិរីសប្តាហ៍ អាយុ១២ឆ្នាំ (ឆ្វេង) និងកុមារី ជា សុជាតិតា អាយុ១១ឆ្នាំ (ស្តាំ) នៃក្រុមបង្កើតកម្មវិធីលក់ផលិតខ្មែរតាមទូរស័ព្ទ Cambodia Identity Product ធ្វើការបង្ហាញកម្មវិធី app (Pitch) ជាចុងក្រោយរយៈពេល១នាទីនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ Technovation Challenge World Pitch Summit នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google នៅក្រុង Mountain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កណ្តាលតំបន់បច្ចេកវិទ្យា Silicon Valley កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។ (សឹង សុផាត/VOA)
អ្នកស្រី Tara Chklovski ស្ថាបនិកនិងជានាយកប្រតិបត្តិនៃអង្គការ Iridescent ដែលរៀបចំការប្រកួត Technovation ឡើងថ្លែងទៅកាន់កុមារីនិងយុវតីនៅមុនពេលពួកគេធ្វើការបង្ហាញកម្មវិធី app ពួកគេបានបង្កើត (Pitch) ជាលើកចុងក្រោយនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ Technovation Challenge World Pitch Summit នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google នៅក្រុង Mountain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កណ្តាលតំបន់បច្ចេកវិទ្យា Silicon Valley កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។ (សឹង សុផាត/VOA)
កញ្ញា Pauline Seng ជាខ្មែរអាមេរិកាំងនិងជាអ្នកគ្រប់គ្រងកម្មវិធីមួយរូបនៅក្រុមហ៊ុន Google ជជែកជាមួយកុមារីទាំង៥ដែលបានបង្កើតកម្មវិធីលក់ផលិតខ្មែរតាមទូរស័ព្ទ Cambodia Identity Product នៅបញ្ជររបស់ពួកគេក្បែរយុវតីពីប្រទេសឥណ្ឌានិងក្រុងហុងកុង ខណៈដែលពួកគេកំពុងរង់ចាំវេនដើម្បីធ្វើការបង្ហាញកម្មវិធីនេះ (Pitch) ជាចុងក្រោយនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ Technovation Challenge World Pitch Summit នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google នៅក្រុង Mountain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កណ្តាលតំបន់បច្ចេកវិទ្យា Silicon Valley រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃព្រសហ្បតិ៍ទី១០ ខែសីហា ឆ្នាំ២០១៧។ (សឹង សុផាត/VOA)
យុវតីនៃក្រុម Dementia Care Companion ពីក្រុងហុងកុង កាន់ទង់ជាតិហុងកុង ក្នុងពេលចូលរួមការដង្ហែទង់ជាតិនៅថ្ងៃចុងក្រោយនៃការប្រកួតផ្តាច់ព្រ័ត្រ Technovation Challenge World Pitch Summit នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google នៅក្រុង Mountain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កណ្តាលតំបន់បច្ចេកវិទ្យា Silicon Valley កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៧។ (សឹង សុផាត/VOA)
កុមារីខ្មែរ លន ដារ៉ាស៊ូចេង ១២ ឆ្នាំ ប្រធានក្រុម Cambodia Identity Product ចូលរួមការដង្ហែទង់ជាតិនៅថ្ងៃចុងក្រោយនៃការប្រកួតផ្តាច់ព្រ័ត្រ Technovation Challenge World Pitch Summit នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google នៅក្រុង Mountain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កណ្តាលតំបន់បច្ចេកវិទ្យា Silicon Valley កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៧។ (សឹង សុផាត/VOA)
អ្នកចូលរួមរង់ចាំស្តាប់ អ្នកស្រី Tara Chklovski ស្ថាបនិកនិងជានាយកប្រតិបត្តិនៃអង្គការ Iridescent ដែលរៀបចំការប្រកួត Technovation ឡើងថ្លែងទៅកាន់កុមារីនិងយុវតីនៅមុនពេលពួកគេធ្វើការបង្ហាញកម្មវិធី app ពួកគេបានបង្កើត (Pitch) ជាលើកចុងក្រោយនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ Technovation Challenge World Pitch Summit នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google នៅក្រុង Mountain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កណ្តាលតំបន់បច្ចេកវិទ្យា Silicon Valley កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។ (សឹង សុផាត/VOA)
លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google ថ្លែងនៅក្នុងពិធីបិទនៃការប្រកួតប្រកួតផ្តាច់ព្រ័ត្រ Technovation Challenge World Pitch Summit នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google នៅក្រុង Mountain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កណ្តាលតំបន់បច្ចេកវិទ្យា Silicon Valley កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។ (សឹង សុផាត/VOA)
កុមារីទាំង៥ដែលបានបង្កើតកម្មវិធីលក់ផលិតខ្មែរតាមទូរស័ព្ទ Cambodia Identity Product (ស្តាំ) ឈរនៅក្បែរយុវតីពីប្រទេសឥណ្ឌានិងក្រុងហុងកុង ខណៈដែលពួកគេកំពុងរង់ចាំវេនដើម្បីធ្វើការបង្ហាញកម្មវិធីនេះ (Pitch) ជាចុងក្រោយនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ Technovation Challenge World Pitch Summit នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google នៅក្រុង Mountain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កណ្តាលតំបន់បច្ចេកវិទ្យា Silicon Valley កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។ (សឹង សុផាត/VOA)
យុវតីនៃក្រុម Dementia Care Companion ដែលអង្គុយនៅពីក្រោយកុមារីកម្ពុជា ស្រក់ទឹកផ្នែកក្រោយពីកម្មវិធី app របស់ពួកគេបានឈ្នះរង្វាន់ធំសម្រាប់កុមារីនិងយុវតីអាយុ១០ទៅ១៥ឆ្នាំ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ Technovation Challenge World Pitch Summit នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google នៅក្រុង Mountain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កណ្តាលតំបន់បច្ចេកវិទ្យា Silicon Valley កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។ (សឹង សុផាត/VOA)
កុមារីកម្ពុជាទាំង៥ដែលមកពីសាលាអន្តរជាតិ Liger Learning Center ថ្លែងបង្ហាញបង្ហាញជាចុងក្រោយរយៈពេល១នាទីអំពីកម្មវិធីទូរស័ព្ទឈ្មោះ Cambodia Identity Product នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ Technovation Challenge World Pitch Summit នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google នៅក្រុង Mountain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កណ្តាលតំបន់បច្ចេកវិទ្យា Silicon Valley កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។ (សឹង សុផាត/VOA)
កុមារីខ្មែរជាសមាជិកនៃក្រុម Cambodia Identity Product គឺ យស សិរីសប្តាហ ជា សុជាតិតា លន ដារ៉ាស៊ូចេង ស៊ន លេស្សា និង ផាន់ ចន្ទ័ម៉ារីយា ទទួលវិញ្ញាបនប័ត្រជាប់ចូលការប្រកួតផ្តាច់ព្រ័ត្រនិងរង្វាន់សរុប៥.០០០ដុល្លារក្នុងមួយក្រុម នៅឯការប្រកួតផ្តាច់ព្រ័ត្រ Technovation Challenge World Pitch Summit នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google នៅក្រុង Mountain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កណ្តាលតំបន់បច្ចេកវិទ្យា Silicon Valley កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។ (សឹង សុផាត/VOA)
កុមារីខ្មែរ លន ដារ៉ាស៊ូចេង ១២ ឆ្នាំ ឈរក្បែរកុមារី ស៊ន លេស្សា សមាជិកម្នាក់ទៀតនៃប្រធានក្រុម Cambodia Identity Product ដោយបង្ហាញវិញ្ញាបនប័ត្របានជាប់ក្រុមចូលរួមនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ Technovation Challenge World Pitch Summit នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Google នៅក្រុង Mountain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កណ្តាលតំបន់បច្ចេកវិទ្យា Silicon Valley កាលពីថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។ (សឹង សុផាត/VOA)
ពលរដ្ឋខ្មែរអាមេរិកដែលរស់នៅតំបន់បច្ចេកវិទ្យា Silicon Valley ថតរូបជាមួយកុមារីខ្មែរទាំង៥ពីសាលាអន្តរជាតិ Ligar Learning Center ដែលបានបង្កើតកម្មវិធីទូរស័ព្ទសម្រាប់លក់ផលិតផលខ្មែរ នៅក្រោយការប្រកួតផ្តាច់ព្រ័ត្រ Technovation Challenge World Pitch Summit នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនបច្ចេកវិទ្យា Google នៅក្រុង Mountain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។ (សឹង សុផាត/VOA)