រឿងរ៉ាវជនចំណាកស្រុកមកពីផ្នែកទាំងសងខាងនៃព្រំដែនសហរដ្ឋអាមេរិក
Your browser doesn’t support HTML5
ជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ដែលចង់ចូលសហរដ្ឋអាមេរិក កំពុងរង់ចាំតុលាការសម្រេចរឿងក្តីសុំសិទ្ធិជ្រកកោនរបស់ខ្លួន ហើយមនុស្សរាប់ពាន់នាក់ទៀតនៅរង់ចាំឱកាសដាក់ពាក្យដែរ។ អ្នកស្រី Celia Mendoza នៃ VOA រាយការណ៍រឿងនេះពីទីក្រុង El Paso នៃរដ្ឋតិចសាស អំពីករណី ២ នៅកន្លែងផ្សេងគ្នា នៅតាមព្រំដែនភាគខាងត្បូងនៃសហរដ្ឋអាមេរិក។ លោក ជឹង ប៉ូជីន សូមជូនសេចក្តីប្រែសម្រួល។