ការ​​ពិភាក្សា VOA៖ អាស៊ាន​និង​ដៃគូ​ផ្តោតលើ​វិបត្តិ​មីយ៉ាន់ម៉ា​និង​សមុទ្រ​ចិន​ខាងត្បូង​នៅ​កិច្ច​ប្រជុំ​កំពូល

Your browser doesn’t support HTML5

ថ្ងៃ​ទីពីរ​នៃកិច្ចប្រជុំ​កំពូលអាស៊ាន​​បានបញ្ចប់​កាល​ពី​ម្សិលមិញ ហើយ​គេមើល​ឃើញថា អាស៊ាន និង​ប្រទេសដៃគូ​ ដូចជា អាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង កាណាដា និងអូស្ត្រាលី បាន​ជួបប្រជុំដើម្បី​ដោះស្រាយ​បញ្ហាគំរាមកំហែង​នានាក្នុងតំបន់ ជាពិសេស​វិបត្តិ​មីយ៉ាន់ម៉ា និង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ លោក ស៊ុន ណារិន អ្នករាយការណ៍​ព័ត៌មាន​ឲ្យ VOA កំពុង​ស្ថិត នៅ​ក្នុងរដ្ឋធានី​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី ហើយ​លោក​បាន​​ចូល​មក​ពិភាក្សាជាមួយ​ លោក ចាប ចិត្រា នៃ​ VOA អំពើ​​ព័ត៌មាន​​សំខាន់ៗ ទាក់ទង​នឹង​កិច្ចប្រជុំកំពូល​ប្រចាំ​តំបន់​អាស៊ីអាគ្នេហ៍​មួយនេះ។