ខណៈវិបត្តិជំងឺកូវីដរុញប្រេស៊ីលឱ្យធ្លាក់ក្នុងភាពក្រីក្រកាន់តែជ្រៅ ប្រជាជននៅតំបន់អនាធិបតេយ្យកំពុងសម្របខ្លួន
Your browser doesn’t support HTML5
ស្របពេលការរាតត្បាតជំងឺកូវីដ១៩ មានភាពធូរសា្រលនៅប្រទេសប្រេស៊ីល ភាពក្រីក្រចាប់ផ្តើមលេចឡើង។ ទោះបីជាប្រទេសនេះមានសេដ្ឋកិច្ចខ្លាំងបំផុតមួយក្នុងចំណោមប្រទេសសេដ្ឋកិច្ចខ្លាំងៗក្នុងពិភពលោកក្តី ប្រជាជនប្រេស៊ីលជិត ១៣% កំពុងរស់នៅជាមួយនឹងប្រាក់ចំណូលប្រមាណ ៨ ដុល្លារក្នុងមួយថ្ងៃប៉ុណ្ណោះ។ លោក Edgar Maciel នៃ VOA ធ្វើដំណើរទៅតំបន់អនាធិបតេយ្យក្រីក្របំផុតមួយនៅប្រេស៊ីល ហើយរាយការណ៍ពីទីក្រុង Sao Paulo អំពីមធ្យោបាយដែលគ្រួសារក្រីក្រទាំងនោះតស៊ូជម្នះនឹងភាពក្រីក្រ។ អ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕